Wednesday, July 12, 2017

តែងសេចក្តីបែបពិភាក្សា

Posted by Unknown  |  at  7:32 AM 1 comment


ប្រធានអត្ថាធិប្បាយពិភាក្សា

១. និយមន័យ
តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធាន​មកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសមមានប្រយោជន៍ឬឥតប្រយោជន៍ ជាគុណឬជាទោស៘ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិណាសមរម្យជាង។
ជាទូទៅប្រធានពិភាក្សាគឺមានមតិពុំស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគដែលមាន៖
-មតិទី១ ឬ មតិស្រប
-មតិទី២ ឬ មតិផ្ទុយ
-មតិសំយោគ ឬ មតិពិភាក្សា
២. គន្លឹះដើម្បីស្គាល់ប្រធាន​
២.១. ការបញ្ចោញមតិ
- គេពោលថា “...............”
- មតិមួយលើកឡើងថា “...........”
- មានទស្សនៈជាច្រើនយល់ថា “..............”
- មានទស្សនៈខ្លះយល់ថា “.......” ឯអ្នកខ្លះទៀតថា “.......”  ទៅវិញ។ ល។
២.២. ពាក្យចោទសួរ
- តើអ្នកយល់យ៉ាងណា ?
- តើអ្នកយល់ដូចម្តេច ?
- តើមតិនេះត្រូវឬខុស ?
- តើមតិណាមួយត្រឹមត្រូវជាង ?
- តើមតិណាមួយសមរម្យជាង ?
- តើអ្នកមានយោបល់ដូចម្តេចដែរ?
- តើមតិនេះគ្រប់គ្រាន់ហើយឬនៅ?
- តើតើទស្សនៈខាងលើ មួយណាត្រូវមួយណាខុស?
- .........................................................?
២.៣. ពាក្យបង្គាប់
- ចូរពិភាក្សា
- ចូរវែកញែករកខុសត្រូវ
- ចូរពិចារណា
- ចូរវិនិច្ឆ័យ
- ចូររិះគន់៘
៣. វិធីសាស្ត្រតែងប្រធានពិភាក្សា
៣.១. សេចក្តីផ្តើម
- លំនាំបញ្ហា ៖ (ដូចប្រធានពន្យល់ )
- ចំណូលបញ្ហា ៖ (ដូចប្រធានពន្យល់ )
- ចំណោទបញ្ហា ៖ ចោទសួរទៅលើប្រធាន (បែបពិភាក្សា )។
  បើប្រធានមានមតិតែមួយត្រូវចោទថា៖
- តើ.......................ត្រឹមត្រូវឬទេ?
- តើ.......................សមស្របឬទេ?
- តើ.........................ត្រូវឬខុស?
បើប្រធានមានមតិពីរខ្វែងគ្នាឬផ្ទុយគ្នាក្នុងរឿងតែមួយ យើងគួរដឹងថា មតិទីមួយជាមតិស្រប ឯមតិពីរជាមតិផ្ទុយ។ យើងត្រូវចោទថា៖ 
- តើមតិទាំងពីរខាងលើ មួយណាត្រឹមត្រូវជាង ?
- តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?
បើប្រធានមានមតិពីរក្នុងរឿងពីរផ្សេងគ្នា យើងត្រូវចោទថា៖
- តើមតិទាំងពីរខាងលើនេះ ត្រឹមត្រូវឬទេ?
៣.២. តួសេចក្តី
- ឃ្លាភ្ជាប់សេចក្តី
- ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះ
- ពន្យល់ន័យរបស់ប្រធាន
បកស្រាយ
+ មតិស្រប៖ ពន្យល់បកស្រាយបង្ហាញគំនិតគាំទ្រដល់មតិរបស់ប្រធាន (ឬមតិទី១ ប្រសិនបើប្រធានមានមតិពីរ) ព្រមទាំងលើកភស្តុតាងឬឧទាហរណ៍បញ្ជាក់ឱ្យបានច្បាស់លាស់ ។
- សរុបមតិស្រប (គឺពិតជាអ៊ីចឹងមែន)
- សំណួរភ្ជាប់មតិស្របទៅមតិផ្ទុយ (តើ....ពិតជាអ៊ីចឹងមែនឬ? តើ........ ពិតមែនឬយ៉ាងណា?.....)
+ មតិផ្ទុយ៖ លើកទស្សនៈពន្យល់ឱ្យលំអៀង ឬឱ្យផ្ទុយពីមតិស្រប (ឬគាំទ្រមតិទី២ ប្រសិនបើប្រធានមានមតិពីរ) និងលើកឧទារណ៍បញ្ជាក់ ។
- សរុបមតិផ្ទុយ (គឺពិតជាអ៊ីចឹងមែន)
+ សំយោគមតិ៖ គឺជាការផ្សំមតិគ្នា ឬបំពេញគ្នាទៅវិញទៅមក
រវាងមតិស្រប និងមតិផ្ទុយ។ (មតិស្រប និងមតិផ្ទុយបំពេញឱ្យគ្នាទៅវិញទៅមក)
+ មតិពិភាក្សា៖ គឺជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិ ផ្ទុយដើម្បីប្រមើលមើលរកមតិដែលត្រឹមត្រូវ។
 អ្នកតែងត្រូវពិចារណាដោយខ្លួនឯងថា តើប្រធាននោះជាសំយោគមតិ ឬជាមតិពិភាក្សា រួចវាយតម្លៃថា៖
 បើជាសំយោគមតិ
- ប្រធានមានមតិមួយ ត្រូវខ្លះ ខុសខ្លះ
- ប្រធានមានមតិពីរ ត្រូវខ្លះ ខុសខ្លះដូចគ្នា (មតិទី១+មតិទី២ ឬមតិទី១ +មតិទី២+មតិបន្ថែម)
 បើជាមតិពិភាក្សា
- មតិមួយត្រូវ មតិមួយខុស
៣.៣. សេចក្តីបញ្ចប់
- វាយតម្លៃប្រធាន៖ មតិប្រធានត្រឹមត្រូវឬទេ ? ត្រូវឬខុស?
-ទស្សនៈផ្ទាល់ខ្លួន ៖ សំណូមពរ ឬមតិចូលរួមក្នុងការអភិវឌ្ឍ ។
<ចំណាំ
តែងសេចក្តីបែបពិភាក្សាចែកចេញជាពីរប្រភេទគឺ ៖
  • ប្រធានពិភាក្សាសុទ្ធ៖ ប្រធានមានមតិតែមួយ។
  • ប្រធានពិភាក្សាប្រៀបធៀប៖ ប្រធានមានមតិពីរ។
ប្រភេទទាំងពីរនេះ គេអាចចែកជាពីរទៀតគឺ៖
                   ប្រធានពិភាក្សាពេញលេញ
  • ប្រធានមានមតិតែមួយ ខុសស្រឡះ
  • ប្រធានមានមតិមួយ ត្រូវខ្លះ ខុសខ្លះ
  • ប្រធានមានមតិពីរ ត្រូវមួយ ខុសមួយ
                     ប្រធានពិភាក្សាមិនពេញលេញ
  • ប្រធានមានមតិពីរជានិច្ច ហើយមតិនីមួយៗសុទ្ធតែមានហេតុ ផលត្រឹមត្រូវរៀងៗខ្លួន។
ក) ប្រធានពិភាក្សាពេញលេញ
ក១. ចំណោទបញ្ហា
  • តើ.......ខាងលើនេះត្រឹមត្រូវដែរឬទេ? (ប្រធានមានមតិតែមួយ)
  • តើ.......ទាំងពីរខាងលើនេះ មួយណាត្រូវមួយណាខុស? (ប្រធានមានមតិពីរ)
ក២. មតិពិភាក្សា
  • មតិប្រធានមានមួយខុសស្រឡះ

  • មតិទាំងពីរ មួយត្រូវ មួយខុស
ក៣. មតិសំយោគ
  • មតិប្រធានមានមួយ ត្រូវខ្លះ ខុសខ្លះ
ខ) ប្រធានពិភាក្សាមិនពេញលេញ
ខ១. ចំណោទបញ្ហា
  • តើ.......ទាំងពីរខាងលើនេះត្រឹមត្រូវគ្រប់ជ្រុងជ្រោយដែរឬទេ?
ខ២. មតិសំយោគ
  • លើកយកមតិទី១មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម៉្យាង ព្រោះ....
  • លើកយកមតិទី២មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម៉្យាងដែរព្រោះ....
  • ទោះបីជាមតិទាំងពីរមានលក្ខណៈត្រឹមត្រូវរៀងៗខ្លួនក៏ដោយ តែពុំទាន់ត្រឹមត្រូវពេញលេញដោយខ្លួនឯងឡើយ លុះត្រាតែ៖
    • មតិទី១ + មតិទី២
    • មតិទី១ + មតិទី២ + មតិបន្ថែម

Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

1 comment:

back to top