១) តែងសេចក្តីបែបអត្ថាធិប្បាយ
ពាក្យថា “តែងសេចក្តី” បានមកពី៖ តែង បូកនឹង សេចក្តី
តែង៖ រៀបចំ រចនា កែច្នៃ កែលំអ ធ្វើឲ្យមានរបៀប
សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែលមានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។
ដូច្នេះ “តែងសេចក្តី” មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកបដោយផលប្រយោជន៍ជាទីពេញចិត្ត។

ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយមានដូចជា៖
អត្ថាធិប្បាយបែបពន្យល់
អត្ថាធិប្បាយបែបពិភាក្សា
អត្ថាធិប្បាយបែបប្រៀបធៀប
អត្ថាធិប្បាយបែបពន្យល់
អត្ថាធិប្បាយបែបពិភាក្សា
អត្ថាធិប្បាយបែបប្រៀបធៀប
ដើម្បីការសរសេរតែងសេចក្តីឲ្យបានល្អ និងមិនមានការភាន់ច្រឡំ ឬចាកប្រធាន អ្នកសរសេរត្រូវ៖
ស្វែងរកពាក្យពិបាក ឬពាក្យគន្លឹះសំខាន់ៗរបស់ប្រធាន
ស្វែងយល់ន័យរបស់ប្រធានឲ្យបានស៊ីជម្រៅ
ពិចារណាឲ្យបានច្បាស់ថាតើជាប្រធានប្រភេទណា? (ពន្យល់? ពិភាក្សា? ប្រៀបធៀប?)
ស្វែងយល់ពីដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថាតើគេឲ្យសរសេរត្រឹមកម្រិតណា? លើកឧទាហរណ៍ក្នុងរឿងអ្វី?

ដើម្បីពង្រីកខ្លឹមសារនៃតែងសេចក្តីឲ្យបានក្បោះក្បាយ និងមានអំណះអំណាងគ្រប់គ្រាន់អ្នកសរសេរត្រូវ៖
ស្វែងយល់ពីតថភាពសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ
អានសៀវភៅអំពីចំណេះដឹងទូទៅឲ្យបានច្រើន
អានស្នាដៃអក្សរសិល្ប៍ឲ្យបានច្រើន
ចងចាំពីសកម្មភាព និងសំដីរបស់តួអង្គឲ្យបានច្រើន និងច្បាស់លាស់
រៀនស្វែងយល់ពីអត្ថន័យនៃរឿងនីមួយៗឲ្យច្បាស់លាស់
ឧស្សាហ៍អានតែងសេចក្តីរបស់អ្នកនិពន្ធឲ្យបានច្រើន
កត់ត្រាគំនិតអប់រំនៃអត្ថបទរឿងដើម្បីទុកជាជំនួយក្នុងការសរសេរតែងសេចក្តី។

ការណែនាំអំពីវិធីតែង
ក. សេចក្តីផ្តើម៖
ជាលំនាំដើមដើម្បីនឹងឈានចូលទៅរកបញ្ហា
ត្រូវសរសេរឲ្យខ្លីល្មម ហើយផ្ចិតផ្ចង់
យកគំនិតទូទៅដែលមានខ្លឹមសារមកផ្តើម
ផ្តើមទាក់ទងនឹងប្រធាន
ចៀសវាងការផ្តើមសេចក្តីចេញក្រៅប្រធាន ឬមិនទាក់ទងនឹងប្រធាន ទោះបីគំនិតនោះល្អខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ហើយមិនត្រូវយកបញ្ហាក្រៅមកចោទទេ។
ចៀសវាងការប្រើពាក្យបាលី សំស្រឹ្កត ប្រសិនបើពាក្យនោះពុំមានតម្លៃចាំបាច់ទេ ហើយជាពាក្យដែលគេអាចយកពាក្យខ្មែរមកជំនួសបានដោយងាយ។ ចៀសវាងការផ្តើមសេចក្តីដូចប្រលោមលោក (ព្រះទិនករបររាជរថ ព័ទ្ធភ្នំព្រះសុមេរុ…។)
ចៀសវាងការស្រាយបញ្ហានៅក្នុងសេចក្តីផ្តើម។ មតិ គំនិត ឃ្លា ប្រយោគ ដែលត្រូវប្រើនៅក្នុងសេចក្តីអធិប្បាយ កុំយកមកនិយាយនៅក្នុងសេចក្តីផ្តើម ដើម្បីចៀសវាងនូវការផ្ទួនដោយឥតប្រយោជន៍។

ខ. តួសេចក្តី៖
ជាផ្នែកមួយដែលទាមទារឲ្យមានការពន្យល់ បកស្រាយ វែកញែកឲ្យបានក្បោះក្បាយ។
ក្នុងការបកស្រាយ យើងត្រូវពង្រីកគំនិតយល់ដឹងប្រកបដោយការត្រិះរិះពិចារណា ដើម្បីធ្វើអត្ថាធិប្បាយឲ្យបានទូលំទូលាយ មានរបៀបរៀបរយ ច្បាស់លាស់ មិនសរសេរច្រំដែល។
ការបកស្រាយពន្យល់ត្រូវឈរលើទស្សនៈសមហេតុផល ហើយត្រូវមានអំណះអំណាង ឬឧទាហរណ៍មកបញ្ជាក់ (ក្នុងសង្គម ក្នុងអក្សរសិល្ប៍ ក្នុងប្រវត្តិសាស្រ្ត…)
អំណះអំណាង ឬឧទាហរណ៍បញ្ជាក់ត្រូវឲ្យស៊ីទៅនឹងខ្លឹមសារប្រធាន។ ចៀសវាងការលើកយកដំណើររឿងទាំងស្រុងមកធ្វើជាឧទាហរណ៍។
ចំពោះសេចក្តីដកស្រង់ ដែលត្រូវយកមកប្រើត្រូវដាក់នៅក្នុងអព្ភន្តរសញ្ញា ( “……”) ដោយពុំកាត់សេចក្តីដើមរបស់គេទេ តែបើយើងមិនចាំសម្តីដើមច្បាស់លាស់ទេ យើងអាចសង្ខេបយកខ្លឹមសារមកបានហើយ តែមិនចាំបាច់ក្នុងអព្ភន្តរសញ្ញាទេ។
ត្រូវចេះប្រើឃ្លាភ្ជាប់សេចក្តីពីឃ្លាមួយទៅឃ្លាមួយ ចៀសវាងការប្រើពាក្យច្រំដែល។ ឃ្លាភ្ជាប់សេចក្តីមានដូចជា៖ ចំណែក ចំណែកឯ រីឯ មួយវិញទៀត ប៉ុន្តែ ក៏ប៉ុន្តែ ម្យ៉ាងវិញទៀត ផ្ទុយទៅវិញ យ៉ាងណាក៏ដោយ ជាងនេះទៅទៀត បន្ថែមលើនេះទៀត ដូចគ្នានេះដែរ មិនតែប៉ុណ្ណោះ អាស្រ័យហេតុនេះ រួមសេចក្តីទៅ…។
បញ្ចប់តួសេចក្តី ត្រូវធ្វើសរុបមតិមួយ ដោយគ្រាន់តែស្រង់គំនិតសំខាន់ៗខាងលើមកដាក់តាមលំដាប់លំដោយ។

គ. សេចក្តីបញ្ចប់៖
សេចក្តីបញ្ចប់ពុំមែនជាសេចក្តីសង្ខេបនៃតួសេចក្តីទេ តែជាសេចក្តីបញ្ចប់ដែលឆ្លើយតបយ៉ាងដាច់ខាតទៅនឹងចំណោទបញ្ហា ដែលចោទឡើងនៅក្នុងសេចក្តីផ្តើម។
ត្រូវចៀសវាងការបញ្ចប់សេចក្តីដោយលើកយកបញ្ហាថ្មីមួយទៀតមកចោទ ពីព្រោះនាំឲ្យខូចឯកភាពនៃកិច្ចការរបស់យើង។
យោបល់រួមត្រូវតែជាមតិ គំនិតផ្ទាល់ខ្លួន ហើយជាការពោលអារកាត់ដាច់ខាត ច្បាស់លាស់ ពុំមែនជាការនិយាយស្ទាក់ស្ទើរ មិនដាច់សេ្រចឡើយ។

២) អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយពន្យល់
តែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ជាប្រធានមួយប្រភេទដែលតម្រូវឲ្យអ្នកតែងស្រាយបំភ្លឺ ពន្យល់យ៉ាងល្អិតល្អន់ ក្បោះក្បាយ ច្បាស់លាស់ អស់សេចក្តី។ ប្រធានពន្យល់មិនតម្រូវឲ្យអ្នកវែកញែករកខុសត្រូវឡើយ ព្រោះវាមានលក្ខណៈត្រឹមត្រូវរួចស្រេចទៅហើយ។
គេដឹង និងស្គាល់ប្រភេទនៃប្រធានតែងសេចក្តីបានតាមរយៈ
ពាក្យចោទសួរ៖ ហេតុអ្វី……? , ហេតុដូចម្តេច……? , …….មានប៉ុន្មានយ៉ាង? , ……យ៉ាងណាខ្លះ? , ……យ៉ាងដូចម្តេច? , ……បែបណា?
ពាក្យបង្គាប់៖ ចូរពន្យល់។ , ចូរស្រាយបំភ្លឺ។ , ចូរគូសបញ្ជាក់។ , ចូររៀបរាប់។ , ចូរបង្ហាញ។ , ចូរពណ៌នា។ , ចូរអធិប្បាយ។ , ចូរលាតត្រដាង។

គម្រោងតែងសេចក្តី
ក. សេចក្តីផ្តើម៖
លំនាំបញ្ហា៖ និយាយបញ្ហាទូទៅដែលទាក់ទងនឹងប្រធាន មិនវែងពេក មិនខ្លីពេក
ចំណូលបញ្ហា៖ លើកទស្សនៈរបស់ប្រធានយកមកបង្ហាញ
ចំណោទបញ្ហា៖ ចោទសួរលើប្រធាន (បែបពន្យល់)។
(សូមមើលរបៀបចោទសួរក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់)

ឃ្លាភ្ជាប់សេចក្តី (សូមមើលរបៀបសរសេរឃ្លាភ្ជាប់សេចក្តី)
ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះរបស់ប្រធាន (មិនបាច់បញ្ជាក់ថ្នាក់ពាក្យទេ)
ពន្យល់ន័យប្រធាន (ប្រធាននេះចង់និយាយថា…….។ ចង់ឲ្យយើងបកស្រាយពី……។)
បកស្រាយប្រធាន និងឧទាហរណ៍ (សូមមើលរបៀបបកស្រាយប្រធាន)
សរុបសេចក្តី៖ សរុបខ្លឹមសារដែលបានបកស្រាយខាងលើឲ្យសមល្មម ដោយច្បិចយកតែគំនិតសំខាន់ៗតាមលំដាប់លំដោយ ហើយវាយតម្លៃតាមមតិរបស់អ្នកតែង។

វាយតម្លៃប្រធាន៖ គឺជាចម្លើយនៃចំណោទបញ្ហា ពោលគឺតម្លៃនៃការអប់រំសីលធម៌ ឬវប្បធម៌
ទស្សនៈផ្ទាល់ខ្លួន៖ បង្ហាញពីជំហរទស្សនៈរបស់អ្នកតែង ផ្សារភ្ជាប់ក្នុងជីវភាព សង្គមជាក់ស្តែង។

របៀបចោទសួរក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់
តើ……មានខ្លឹមសារយ៉ាងណា?
តើ……មានខ្លឹមសារយ៉ាងដូចម្តេច?
តើ……មានអត្ថន័យយ៉ាងដូចម្តេច?
តើ……បង្កប់នូវតម្លៃអប់រំយ៉ាងណាខ្លះ?
តើ……បង្កប់នូវអត្ថន័យយ៉ាងដូចម្តេច?
តើមានអំណះអំណាងយ៉ាងណាខ្លះបានជាគេហ៊ានថាដូចនេះ?
………………………………………………….?
របៀបសរសេរឃ្លាភ្ជាប់សេចក្តី

ដើម្បីបកស្រាយនូវមតិរបស់ប្រធានខាងលើឲ្យបានក្បោះក្បាយ ជាបឋមយើងគប្បីយល់នូវពាក្យ “……” ជាមុនសិន។
ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើឲ្យបានអស់សេចក្តី ជាដំបូងយើងគប្បីស្គាល់ពាក្យគន្លឹះមួយចំនួនជាមុនសិន។
មុននឹងអត្ថាធិប្បាយពំនោលខាងលើឲ្យបានស៊ីជម្រៅ យើងគប្បីយល់នូវឃ្លា “……” ជាមុនសិន។
ដើម្បីជាប្រទីបសម្រាប់បំភ្លឺក្នុងការបកស្រាយនូវទស្សនៈប្រធានខាងលើឲ្យបានក្បោះក្បាយល្អ និងអស់សេចក្តី ជាបឋមយើងគប្បីយល់នូវអត្ថន័យនៃពាក្យគន្លឹះនៃទស្សនៈប្រធានជាមុនសិន។
…………………………………………………។
របៀបបកស្រាយប្រធាន

បើកទូលាយគំនិតឲ្យក្បោះក្បាយ បកស្រាយប្រធានឲ្យបានគ្រប់ជ្រុងជ្រោយ និងអស់សេចក្តី (គំនិតសំខាន់ បូកនឹង សេចក្តីលំអិតគាំទ្រ) ផ្តល់ឧទាហរណ៍ឲ្យស៊ីនឹងប្រធាន (ក្នុងអក្សរសិល្ប៍ ក្នុងសង្គម ឬក្នុងប្រវត្តិសាស្រ្ត……)
៣) អំពីសំណេរតែងសេចក្តីអធិប្បាយពិភាក្សា
តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិណាមួយសមរម្យជាង។
ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។
គន្លឹះដើម្បីស្គាល់ប្រធាន
ការបញ្ចេញមតិ៖ គេពោលថា “……” , មតិមួយលើកឡើងថា “……” , មានទស្សនៈជាច្រើនយល់ថា “……” , មានទស្សនៈខ្លះយល់ថា “……” ឯខ្លះទៀតថា “……” ទៅវិញ ។ល។
ពាក្យចោទសួរ៖ តើអ្នកយល់យ៉ាងណា? , តើអ្នកយល់ដូចម្តេច? , តើមតិនេះត្រូវ ឬខុស?, តើមតិណាមួយត្រឹមត្រូវជាង? , តើមតិណាមួយសមរម្យជាង? , តើអ្នកមានយោបល់ដូចម្តេចដែរ? , តើមតិនេះគ្រប់គ្រាន់ហើយ ឬនៅ? , តើទស្សនៈខាងលើមួយណាត្រូវ មួយណាខុស?
ពាក្យបង្គាប់៖ ចូរពិភាក្សា។ , ចូរវែកញែករកខុស ត្រូវ។ , ចូរពិចារណា។ , ចូរវិនិច្ឆ័យ។ , ចូររិះគន់។ល។

គម្រោងតែងសេចក្តីពិភាក្សា
ក. សេចក្តីផ្តើម៖
លំនាំបញ្ហា៖ និយាយពីបញ្ហាទូទៅទាក់ទងនឹងប្រធាន មិនវែងពេក មិនខ្លីពេក។
ចំណូលបញ្ហា៖ លើកទស្សនៈប្រធានយកមកបង្ហាញ។
ចំណោទបញ្ហា៖ ចោទសួរលើប្រធានតាមបែបពិភាក្សា។ (សូមមើល របៀបចោទសួរក្នុងតែងសេចក្តីអត្ថាធិប្បាយបែបពិភាក្សា)

ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះ
ពន្យល់ន័យប្រធាន
បកស្រាយមតិស្រប និងឧទាហរណ៍
សរុបមតិស្រប
ឃ្លាភ្ជាប់សេចក្តីចូលមតិផ្ទុយ (សូមមើល របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុនចូលមតិផ្ទុយ)
បកស្រាយមតិផ្ទុយ និងឧទាហរណ៍
សរុបមតិផ្ទុយ
សំយោគមតិ ឬមតិពិភាក្សា (សូមមើល អំពីសំយោគមតិ និងមតិពិភាក្សា)

វាយតម្លៃប្រធាន៖ មតិប្រធានត្រឹមត្រូវដែរ ឬទេ?
ទស្សនៈផ្ទាល់ខ្លួន៖ សំណូមពរ ឬមតិចូលរួមក្នុងការអភិវឌ្ឍ។

របៀបចោទសួរក្នុងសំណេរតែងសេចក្តីអត្ថាធិប្បាយពិភាក្សា
បើប្រធានមានទស្សនៈតែមួយ
តើ……ត្រឹមត្រូវ ឬទេ?
តើ……សមស្រប ឬទេ?
តើ……ត្រូវ ឬខុស?
………………………………………….?
បើប្រធានមានទស្សនៈតែមួយ
តើ……ត្រឹមត្រូវ ឬទេ?
តើ……សមស្រប ឬទេ?
តើ……ត្រូវ ឬខុស?
………………………………………….?
បើប្រធានមានទស្សនៈពីរផ្សេងគ្នា តើមតិទាំងពីរខាងលើ មួយណាត្រឹមត្រូវជាង?
តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?
តើមតិទាំងពីរខាងលើ មួយណាសមរម្យជាង?
………………………………………….?
តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?
តើមតិទាំងពីរខាងលើ មួយណាសមរម្យជាង?
………………………………………….?
របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុននឹងចូលមតិផ្ទុយ
ក្រោយពីសរុបមតិស្របរួច អ្នកសរសេរត្រូវសរសេរឃ្លាភ្ជាប់សេចក្តីជាលក្ខណៈសំណួរមុននឹងធ្វើការបកស្រាយពីមតិផ្ទុយ។ គេអាចសរសេរចោទសួរបានថា៖
តើ……ពិតជាអ៊ីចឹងមែនឬ?
តើ……ពិតមែន ឬយ៉ាងណា?
……………………………..?

អំពីសំយោគមតិ និងមតិពិភាក្សា
សំយោគមតិ៖ ជាការផ្សំគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។
មតិពិភាក្សា៖ ជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកមតិដែលត្រឹមត្រូវ។

* ចំណាំ៖ គេតែងធ្វើសំយោគមតិនៅពេល៖
ប្រធានមានទស្សនៈមួយ ត្រូវខ្លះ ខុសខ្លះ
ប្រធានមានទស្សនៈពីរបំពេញន័យឲ្យគ្នាទៅវិញទៅមក

គេតែងធ្វើមតិពិភាក្សានៅពេល៖
ប្រធានមានទស្សនៈមួយ ត្រូវដាច់ខាត ឬខុសដាច់ខាត
ប្រធានមានទស្សនៈពីរ ទស្សនៈមួយត្រូវដាច់ខាត និងមួយផ្សេងទៀតខុសដាច់ខាត

៤) អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប
តែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប គឺជាប្រភេទតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកកម្មវត្ថុ (ពាក្យសម្តី ឃ្លា ប្រយោគ មតិ យោបល់ តួអង្គ វត្ថុ ស្នាដៃ…) មកធ្វើការប្រៀបធៀប ថ្លឹងថ្លែង ស្វែងរកឲ្យឃើញលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នា និងរកឲ្យឃើញថា តើកម្មវត្ថុណាមួយមានលក្ខណៈប្រសើរជាង។
គន្លឹះដើម្បីស្គាល់ប្រធាន៖
ពាក្យបង្គាប់៖ ចូរប្រៀបធៀប។ , ចូររកលក្ខណៈខុស និងលក្ខណៈដូច។ , ចូររកលក្ខណៈរួម និងលក្ខណៈដោយឡែក។
ពាក្យចោទសួរ៖ តើមតិទាំងពីរដូចគ្នា ឬខុសគ្នា? , តើមតិទាំងពីរមានលក្ខណៈរួម ឬលក្ខណៈដោយឡែកយ៉ាងដូចម្តេច? , តើមតិទាំងពីរមានលក្ខណៈដូចគ្នា ឬខុសគ្នាយ៉ាងណា?

គម្រោងតែងសេចក្តី៖
ក. សេចក្តីផ្តើម៖
លំនាំបញ្ហា៖ លើកយករឿងរ៉ាវនៅក្នុងកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណូលបញ្ហា៖ លើកយកកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណោទបញ្ហា៖ ចោទសួរបែបប្រៀបធៀប។ (តើ……ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា និងខុសគ្នាបែបណាខ្លះ? ហើយមួយណាមានប្រសើរជាង?)
ក. សេចក្តីផ្តើម៖
លំនាំបញ្ហា៖ លើកយករឿងរ៉ាវនៅក្នុងកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណូលបញ្ហា៖ លើកយកកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណោទបញ្ហា៖ ចោទសួរបែបប្រៀបធៀប។ (តើ……ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា និងខុសគ្នាបែបណាខ្លះ? ហើយមួយណាមានប្រសើរជាង?)
ខ. តួសេចក្តី៖
ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យ (ប្រៀបធៀបតួអង្គមិនបាច់ពន្យល់ពាក្យទេ តែបើប្រៀបធៀបបញ្ហាពន្យល់ពាក្យជាការចាំបាច់)
ពន្យល់ន័យប្រធាន
បកស្រាយប្រធាន
ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យ (ប្រៀបធៀបតួអង្គមិនបាច់ពន្យល់ពាក្យទេ តែបើប្រៀបធៀបបញ្ហាពន្យល់ពាក្យជាការចាំបាច់)
ពន្យល់ន័យប្រធាន
បកស្រាយប្រធាន
គ. សេចក្តីបញ្ចប់៖
វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)
វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)
0 comments: