Wednesday, July 12, 2017

តែងសេចក្តីបែបប្រៀបធៀប

Posted by Unknown  |  at  7:36 AM No comments


<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=111388202838890_111388222838888&adtype=banner300x250"></iframe>
</figure>

ប្រធានអត្ថាធិប្បាយប្រៀបធៀប

និយមន័យ
តែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប គឺជាប្រភេទតែងសេចក្តីមួយប្រភេទ ដែលតម្រូវឱ្យអ្នកតែងលើកយកកម្មវត្ថុ (ពាក្យសម្តី ឃ្លាប្រយោគ មតិ យោបល់ តួអង្គ វត្ថុ ស្នាដៃ...) មកធ្វើការប្រៀបធៀប ថ្លឹងថ្លែង ស្វែងរកឱ្យឃើញលក្ខណៈដូចគ្នានិងលក្ខណៈខុសគ្នា និងរកឱ្យឃើញថា តើកម្មវត្ថុណាមួយមានលក្ខណៈប្រសើរជាង។
គន្លឹះដើម្បីស្គាល់ប្រធាន​
.ពាក្យបង្គាប់
ចូរប្រៀបធៀប
ចូររកលក្ខណៈខុស និងលក្ខណៈដូច
ចូររកលក្ខណៈរួម និងលក្ខណៈដោយឡែក
.ពាក្យចោទសួរ
តើមតិទាំងពីរដូចគ្នា ឬខុសគ្នា?
តើមតិទាំងពីរមានលក្ខណៈរួម ឬលក្ខណៈដោយឡែកយ៉ាងដូចម្តេច?
តើមតិទាំងពីរមានលក្ខណៈដូចគ្នា ឬខុសគ្នាយ៉ាងណា?
វិធីសាស្ត្រតែងប្រធានប្រៀបធៀប
.សេចក្តីផ្តើម
លំនាំបញ្ហា ៖ លើកយករឿងរ៉ាវនៅក្នុងកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណូលបញ្ហា ៖ លើកយកកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណោទបញ្ហា ៖ (ចោទសួរបែបប្រៀបធៀប)
(តើ.......ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា និងខុសគ្នាបែបណាខ្លះហើយមួយណាប្រសើរជាង?)
.តួសេចក្តី
ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យ(ប្រៀបធៀបតួអង្គមិនបាច់ពន្យល់ពាក្យទេ តែបើប្រៀបធៀប បញ្ហាពន្យល់ពាក្យជាការចាំបាច់ )
ពន្យល់ន័យ
បកស្រាយ
ពន្យល់បកស្រាយលក្ខណៈដូចគ្នា ឬលក្ខណៈរួម
ពន្យល់បកស្រាយលក្ខណៈខុសគ្នា ឬលក្ខណៈដោយឡែក
សន្និដ្ឋានរួមរវាងទស្សនៈទាំងពីរ
.សេចក្តីបញ្ចប់
វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)
មតិចូលរួម

Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

back to top