ប្រធានៈ គេថា "នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ"។ ចូរពន្យល់ដោយបញ្ជាក់ពីសកម្មភាពរបស់នារីក្នុងរឿងភូមិតិរច្ឆាន និង រឿងគូលីកំណែន។
សេចក្តីអធិប្បាយ
ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិកាលពីសម័យមុនក៏ដូចជាសម័យបច្ចុប្បន្នដែរគេត្រូវការចាំបាច់នូវការចូលរួមពីកម្លាំងរបស់នារីភេទ។ តាមរយៈប្រវត្តិសាស្រ្ត និង ទំនៀមទម្លាប់ប្រពៃណីខ្មែរ សង្គមខ្មែរយើងបានលើកតម្កើងស្រ្តីជាធំ។ ទាំងនេះបញ្ជាក់ថាស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ស្របទៅនឹងទស្សនៈខាងលើនេះហើយទើបមានមតិមួួយយល់ថា " នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ"។
តើនារីបានចូលរួមសកម្មភាពអ្វីខ្លះចំពោះការអភិវឌ្ឍន៍សង្គមជាតិនិងគ្រួសារ?
ដើម្បីងាយស្រួលដល់ការបកស្រាយនូវចំណាោទបញ្ហាខាងលើ យើងគប្បីយល់នូវអត្ថន័យរបស់ពាក្យ "រួមវិភាគទាន និង អភិវឌ្ឍ " ជាមុនសិន។ ពាក្យថា "រួមវិភាគទាន"មានន័យថា ការចូលរួមចំណែកធ្វើនូវអំពើណាមួយជាមួយអ្នកដទៃ។ រីឯពាក្យ "អភិវឌ្ឍ " មានន័យថា ការធ្វើអ្វីមួយឲ្យលូតលាស់រីកចម្រើន។ តាមរយៈអត្ថន័យរបស់ពាក្យខាងលើទស្សនៈរបស់ប្រធានមានន័យថា នារីភេទបានចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ក្នងការស្តារនិងកសាងនូវជីវភាពគ្រួសារ និង សង្គមជាតិឲ្យមានការរីកចម្រើនលូតលាស់។
វាប្រាកដណាស់ដែលថា នារីជាកម្លាំងដ៏សំខាន់មួយក្នុងការអភិឌ្ឍន៍សង្គមជាតិនិង គ្រួសារឲ្យរីកចម្រើើន។ បើយើងក្រឡេកទៅមើលនារីក្នុងរឿងភូមិតិរច្ឆានវិញយើងក៏ឃើញថា លោក ឌឿក អំ និង ឌឹក គាមបានបង្ហាញច្បាស់នូវសកម្មភាពនារីខ្មែរមួួយចំនួននៅភូមិក្រាំងលាវ ដែលតំណាងឲ្យនារីខ្មែរទូទៅនៅក្នុងប្រទេសដែលមានទឹកចិត្តក្លាហានក្នុងការបញេ្ចញនូវមតិដែលសុទ្ធតែគំនិតជឿនលឿនក្នុងការតបតជាមួួយពូកអាណាគមន៍បារាំង និង បរិវា។ តួយ៉ាងដូចជានាងតន់ភរិយារបស់សុវណ្ណ ក្រោយពីបាត់ប្តីក៏ខំដើររកនៅមន្ទីរឃុំឃាំងដោយនាងសាកសួរអ្នកយាមម្នាក់ដែលជាបរិវាបំរើដាច់ថ្លៃរបស់បារាំង។ អ្នកទំាងពីរក៏បានប្រកែកគ្នាយ៉ាងតឹងសសៃកដូចសំដីនាងតន់បញ្ជាក់ថា "រឿងស្លាប់ជាការធម្មតាទេថី ! បើអ្នកស្រុកក្រាំងលាវមិនស្លាប់នឹងគ្រាប់កាំភ្លើងរបស់ថី ក៏គង់តែស្លាប់នឹងចាស់ជរា ឬ ស្លាប់នឹងរោគាផ្សេងៗ" ។ នាងតន់ក៏និយាយទៀតថា " មកពីគេទុកខ្មែរដូចសត្វតិរច្ឆានហ្នឹងហើយ បានជាមានរឿងធំដល់បុណ្ណឹង! ហើយខ្ញុំនឹកស្មានថា លោកចិត្តជាខ្មែរ! "។
លើសពីនេះទៅទៀត នាងនី នាងប៊ី ក៏មានសេចក្តីក្លាហានក្នុងការប្រកេែកតវ៉ាជាមួយពួកអាណានិគមបារាំងផងដែរ។ ដូចជាមានឃ្លាបញ្ជាក់ថា " នែលោកធំ! លោកប្រើអំណាចលើខ្ញុំ និង ជាតិខ្ញុំជ្រុលពេកហើយ។ លោកដាក់ខ្នោះបី្តមិនស្កប់ចិត្ត ឥឡូវលោកគិតដាក់ខ្នោះប្រពន្ធទៀត ...."។ ដោយឆ្អែតចិត្តនឹងពួកបារាំងជិះជាន់នាងប៊ីបានបន្តទៀតថា " លោកធ្វើចៅហ្វាយលើខ្មែរ លោកមើលឃើញត្រឹមតែប្រាក់មួយមុខប៉ុណ្ណោះ ចង់ខ្មែរធ្វើស្រែមិនបាន ចង់ខ្មែរដាច់ពោះស្លាប់ លោកឥតឈឺក្បាលទេ លោកគិតតែពីសង្ខើញទារពន្ធឲ្យខានតែបាន។ នេះឬដែលហៅថា អាណាព្យាបាល? "។ សកម្មភាពទាំងនេះបញ្ជាក់ថានារីបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ចំពោះក្នុងគ្រួសារវិញ នារីមានតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំកូនចៅមើលការខុសត្រូវចំពោះផ្ទះសម្បែង។ នារីជាទីប្រឹក្សាមួយដ៏ល្អជាមួយប្តីកូនចៅមុនសម្រេចធ្វើអ្វីមួយ។ ចំពោះស្ថានភាពសង្គមនាពេលបច្ចុប្បន្ននារីក៏បានជួយបង្កើននូវជីវភាពគ្រួសារផងដែរ តាមរយៈការបង្ករបង្កើនផល ឬលក់ដូរប្រកបអាជីវកម្មផ្សេងៗជាមួយកម្លាំងបុរស។
បើយើងក្រឡេកមើលក្នុងរឿងគូលីកំណែនវិញម្តងយើងក៏ឃើញថា លោកអ៊ឹមថុកក៏បានបង្ហាញអំពីសកម្មភាពនារីក្នុងផ្ទៃរឿងផងដែរ។ នៅក្នុងចំនុចនេះយើងឃើញថា អ្នកគ្រូ គូ រស់ បានផ្តល់កម្លាំងគ្រប់យ៉ាងដល់ម៉ុឹងក្នុងការតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃបរទេសឈ្លានពាន។ ទោះបីមិនបានចេញតស៊ូដោយផ្ទាល់ក៏ដោយ ក៏អ្នកគ្រូបានចូលរួមចំណែកដោយប្រយោលដោយជួយជាគំនិតយោបល់ និង គាំទ្រដល់ការសម្រេចចិត្តរបស់ម៉ឹងដែរ។ ម៉្យាងវិញទៀតចំពោះជីវភាពគ្រួសារវិញ នារីក៏បានខិតខំជួយជាកម្លាំងបុរសផងដែរក្នុងការធ្វើស្រែចំការ និង ធ្វើការងារស្រាលៗនៅឯផ្ទះជំនួសកំលាំងប្តី។ សកម្មភាពទាំងនេះជាការសម្រាលនូវបន្ទុកជីវភាពគ្រួសារមួយផ្នែកដែរ។
ចំនុចមួយទៀតគឺការស្មោះត្រង់ប្តូរផ្តាច់ក្នុងគ្រាមានអាសន្ន ឬការលំបាកផ្សេងៗ។ ជាក់ស្តែងដូចជានាងហេងមិនបណ្តោយខ្លួនឲ្យក្លាយជាចំណីតណ្ហារបស់ចៅហ្វាយស្រុកតាមរយៈអំណាចទឹកប្រាក់ឡើយ។ នាងហេងសុខចិត្តរត់គេចពីស្រុកកំណើតជាមួយឪពុកម្តាយលឹមមកភ្នំពេញរហូតបាត់បង់ជីវិត។
សរុបមក នារីពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និង គ្រួសារប្រាកដមែន។
រួមសេចក្តីមកតាមរយៈការបកស្រាយក្នុងអក្សរសិល្ប៏រឿងទាំងពីររួចមកយើងអាចសន្និដ្ឋានបានថានារីជាកំលាំងដ៏សំខាន់ក្នុងការរួមចំណែកធ្វើឲ្យសង្គមគ្រួសារ និង សង្គមជាតិរីកចំរើន។ នារីបានជួយជ្រោមជ្រែងចំពោះការងារបុរសជាច្រើនទាំងការស្រួលលំបាកគ្រប់បែបយ៉ាងដើម្បីបំរើឲ្យការរស់នៅប្រកបដោយលក្ខណៈល្អប្រសើរ។
ដូចនេះក្នុងនាមយើងជាពលរដ្ឋគ្រប់រូប យើងត្រូវលុបបំបាត់នូវគំនិតរើសអើងស្រ្តីភេទដោយយើងត្រូវចាត់ទុកស្រ្តីភេទជាកំលាំងចលករមួយចូលរួមក្នុងសកម្មភាពផ្សេងៗទាំងក្នុងគ្រួសារ និង សង្គមជាតិដូចយើងដែរ។ យើងត្រូវគិតថាស្រ្តី និង បុរសមានសិទ្ធិស្មើគ្នាក្នុងការរស់នៅក្នុងសង្គមជាតិ៕
តែងសេចក្តីខ្មែរនឹងផ្សាយនូវកម្រងតែងសេចក្តីនានាសម្រាប់ជាជំនួយដល់អ្នកសិក្សាទាំងឡាយស្វែងយល់នូវរបៀបសរសេរតែងសេចក្តី និងបង្ហាញពីគំនិតនានាទាក់ទងនឹងការសង្គម អក្សរសិល្ប៏ ព្រមទាំងប្រវត្តិសាស្រ្តដើម្បីជាជំនួយផ្នែកស្មារតី ព្រមទាំងបំផុសនូវគំនិតរបស់អ្នកសិក្សាទាំងឡាយឲ្យកាន់តែទូលំទូលាយថែមទៀត។ មិនតែប៉ុណ្ណោះតែងសេចក្តីខ្មែរនឹងចូលរួមចំណែកកសាងនូវការពង្រីកចំណេះដឹងផ្នែកតែងសេចក្តីនេះដល់អ្នកសិក្សាដើម្បីអាចសរសេរតែងសេចក្តីឲ្យកាន់តែល្អប្រសើរផងដែរ។
Saturday, March 24, 2018
Browse: Home
Posted by Unknown |  at 3:31 AM
No comments
Tags:
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
Subscribe to:
Post Comments (Atom)
Text Widget
Blog Archive
-
▼
2018
(13)
-
▼
March
(13)
- ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជ...
- ប្រធានៈ ចូរអ្នកធ្វើការប្រៀបធៀបពុទ្ធសាសនា និង ព្រហ្...
- ប្រធានៈ មានមតិមួយយល់ថា « ប្រទេសអាប់ឱនព្រោះតែអំពើពុ...
- ប្រធានៈ គេថា "នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គ...
- ប្រធានៈ មានទស្សនៈមួយពោលថា៖ “លក្ខណៈជាតិនៃអក្សរសិល្...
- តែងសេចក្តី
- តែងសេចក្តី
- តែងសេចក្តី
- រឿងកុលាបប៉ៃលិន
- រឿងទុំទាវ
- រឿងតេជោយ៉ត
- រឿងព្រះវេស្សន្តរ
- ប្រធានៈចូរអធិប្បាយអំពីលក្ខណៈស្នេហារបស់ទុំទាវ ព្រមទ...
-
▼
March
(13)
Blogger templates. Proudly Powered by Blogger.
0 comments: