ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជាច្រើនយល់ថា "មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។
សេចក្តីអធិប្បាយ
ឆ្លងកាត់នវបទពិសោធរបស់មនុស្ស យើងឃើញថាដំណើរជីវិតមនុស្សគ្រប់រូប គ្រប់សម័យកាល ពោរពេញទៅដោយឧបសគ្គរាប់មិនអស់។ ឧបសគ្គទាំងនោះបានជំរុញឲ្យមនុស្សប្រើគ្រប់បញ្ញាញាណដើម្បីទម្លាយភាពទាល់ច្រករបស់ខ្លួន។ ហើយជារឿយៗ ឃើញថាទោះបីជាមានឧបសគ្គធំតូចយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់ៗប្រើប្រាស់ខួរក្បាល ដែលផ្ទុកទៅដោយចំណេះវិជ្ជាយកមកដោះស្រាយបានប្រកបដោយជោគជ័យ។ ហេតុនេះហើយទើបមានមតិជាច្រើនយល់ថា "មានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។
តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងណា?
ពាក្យថា "ចំណេះវិជ្ជា" សំដៅដល់ការចេះដឹងនូវផ្នែក ឬជំនាញផ្សេងៗ។ ឯ "សុភមង្គល" មានន័យថាមង្គលល្អ ឬសេចក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយ។ អត្ថន័យរបស់ប្រធាននេះចង់និយាយថា ការចេះដឹងនូវជំនាញផ្សេងៗឲ្យពិតប្រាកដ រមែងនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ទាំងផ្លូវកាយបានយូរអង្វែង។
ជាការពិតណាស់ ការដែលចេះដឹងនូវមុខជំនាញណាមួយឲ្យបានច្បាស់លាស់ រមែងនាំឲ្យយើងមានភាពងាយស្រួលក្នុងការរកការងារធ្វើ មានសេចក្តីសុខ សុភមង្គល និងមានកិត្តិយសថែមទៀតផង។ វិជ្ជានាំឲ្យយើងមានទ្រព្យសម្បត្តិធូរធារព្រោះបើកាលណាយើងចេះអ្វីមួយពិតប្រាកដ យើងយកវិជ្ជានោះទៅប្រកបរបរទទួលទាននឹងបានកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងងាយស្រួល។ មនុស្សមានចំណេះដឹងជាប់ខ្លួនមិនងាយនឹងចាញ់បោកគេ ពោលគឺយើងអាចនិយាយបានថាចំណេះវិជ្ជាអាចបញ្ចៀសផុតពីការគេងប្រវ័ញ្ចគ្រប់រូបភាពពីសំណាក់ជនខិលខូច។ ជាក់ស្តែងនៅក្នុងរឿងកុលាបប៉ៃលិន ដោយសារចំណេះវិជ្ជានេះហើយ ទើបធ្វើឲ្យចៅចិត្ររំដោះខ្លួនពីភាពជាកម្មករ មកជាអ្នកត្រួតមើលបញ្ជីត្បូង រួចក្លាយជាកូនប្រសារថៅកែត្បូងថែមទៀត។ ចំណែកក្នុងរឿងធនញ្ជ័យវិញ តួអង្គធនញ្ជ័យត្រូវទទួលរងនូវការប្រមាថពីសំណាក់ពួកមន្ត្រីខិលខូចមានទាំងសេដ្ឋី និងស្តេចផង តែដោយសារធនញ្ជ័យមានប្រាជ្ញា ធនញ្ជ័យអាចការពារខ្លួនបានជោគជ័យរាល់ពេលដូចជាយកកូនមាន់ និងកូនដំរីទៅប្រជល់ជាមួយនឹងមាន់ ដំរីរបស់ស្តេច យកសេះចត្រង្គរត់តាមស្តេចទៅប្រពាតព្រៃ ធ្វើមាន់ឈ្មោលរងាវក្នុងទឹកជាដើម...។ ផលប្រយោជន៍នៃវិជ្ជាមួយទៀតគឺអាចបង្កើត ឬច្នៃប្រឌិតបាននូវផលិតផលគ្រប់បែបយ៉ាង ដើម្បីរំដោះខ្លួនពីគ្រោះអាសន្នផ្សេងៗ។ ពេលទៅដល់ស្រុកចិន ធនញ្ជ័យធ្វើនំបញ្ចុកលក់យកប្រាក់ចិញ្ចឹមខ្លួន។ លុះពេលជាប់ក្នុងគុកសំរិទ្ធ ធនញ្ជ័យចេះធ្វើខ្លែងឯកបង្ហោះបំភ័យស្តេចចិន ធ្វើឲ្យស្តេចចិនភិតភ័យក៏ដោះលែងធនញ្ជ័យឲ្យរួចខ្លួន រួចបញ្ជូនមកស្រុកខ្មែរវិញដោយមានបរិវារ និងទ្រព្យសម្បត្តិហែហមមកជាមួយផង។ ក្រៅពីការរកកម្រៃទាញយកទ្រព្យសម្បត្តិ ចំណេះវិជ្ជាក៏អាចជួយយើងឲ្យមានសេចក្តីសុខផ្នែកផ្លូវកាយបានយ៉ាងស្រួល ដូចជាការស្វែងយល់ពីសុខភាពអនាម័យ បរិស្ថាន ការយល់ដឹងពីជំងឺផ្សេងៗ ក៏ដូចជាវិធីការពារខ្លួនឲ្យរួចផុតពីជំងឺគ្រប់ប្រភេទ។ល។ តួយ៉ាងដូចជាចៅចិត្រត្រូវទៅរស់នៅតំបន់ប៉ៃលិនដែលជាស្រុកមានជំងឺគ្រុនចាញ់ ក៏ប៉ុន្តែដោយការជួយពន្យល់ពីគ្រូពេទ្យស្អាត គួបផ្សំនឹងចំណេះវិជ្ជាដែលបានរៀននៅសាលាផង ចៅចិត្រអាចថែរក្សាសុខភាពបានយ៉ាងល្អប្រសើរ។ ម្យ៉ាងវិញទៀតចំណេះវិជ្ជាបានជួយសម្រាលបន្ទុកយើងឲ្យរួចផុតពីការងារដែលប្រើកម្លាំងបាយ ដូចជាកម្មករសែងធ្ងន់ៗ ដូចករណីចៅចិត្រអ៊ីចឹង។ ពីដំបូងក៏ជាកម្មករដូចគេដែរ ក៏ប៉ុន្តែដោយចៅចិត្រមានចំណេះវិជ្ជាក៏បានឡើងឋានៈជាអ្នកមើលការខុសត្រូវវិញម្តង។
ជាងនេះទៅទៀត វិជ្ជានាំឲ្យមនុស្សមានវិន័យ និងសេចក្តីថ្លៃថ្នូរក្នុងជីវិតរស់នៅ ព្រោះចំណេះវិជ្ជាអាចតម្រង់មនុុស្សឲ្យប្រកបតែរបរណាដែលសុចរិតត្រឹមត្រូវ មិនប៉ះពាល់សិទ្ទិអ្នកដទៃ មិនប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់រដ្ឋ។ ហើយវិជ្ជាធ្វើឲ្យមនុស្សមានឯករាជ្យភាព ព្រោះមិនចាំបាច់រស់នៅដោយពឹងពាក់លើអ្នកដទៃ ឬត្រូវរណបគេយកបាយហូបនោះទេ ពោលគឺអាចរស់នៅបានដោយខ្លួនឯង។ កាលណាមនុស្សមានការងារធ្វើ រកបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារនោះនឹងមានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋាន ដែលអាចញ៉ាំងជីវិតឲ្យរស់នៅចុះសម្រុងជាមួយអ្នកដទៃប្រកបដោយសុខដុមរមនា។ កម្មករទាំងឡាយមួយណាក៏ស្រឡាញ់ និងលើកតំកើងចៅចិត្រគ្រប់ៗគ្នា ឥតមានច្រណែននិន្ទាអាក់អន់ស្រពន់ចិត្តអ្វីបន្តិចទាល់តែសោះ។
ដូចនេះយើងឃើញថា វិជ្ជាពិតជាបាននាំមកនូវសុភមង្គល ទាំងផ្លូវកាយ និងផ្លូវចិត្តដល់មនុស្សលោកពិតប្រាកដមែន។
ឆ្លងតាមការបកស្រាយខាងលើ យើងអាចសន្និដ្ឋានបានថា មតិរបស់ប្រធានពិតជាត្រឹមត្រូវដែលអាចយកជាគតិសម្រាប់អប់រំមនុស្សគ្រប់រូបឲ្យខិតខំរៀនសូត្រស្វះស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួនដើម្បីញ៉ាំងជីវិតឲ្យរីករាយ និងមានសុភមង្គលសមដូចពាក្យចាស់មួយឃ្លាថា "បើចេះប្រាកដប្រាក់រត់តាមហៅ"។ ប៉ុន្តែត្រូវចងចាំថាចំណេះវិជ្ជាទាំងនោះត្រូវតែប្រកបដោយក្រមសីលធម៌ផង។ ដូចនេះយុវជនទាំងឡាយ មិនត្រូវបណ្តោយឲ្យពេលវេលាដ៏មានថាមពលក្នុងការសិក្សារៀនសូត្រកន្លងទៅអសារបង់ឡើយ។

Posted at 3:42 AM |  by
Unknown
ប្រធានៈ ចូរអ្នកធ្វើការប្រៀបធៀបពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាដែលខ្មែរធ្លាប់ទទួលមកគោរពបូជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។
សេចតក្តីអធិប្បាយ
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនវប្បធម៌ល្បីល្បាញរុងរឿងព្រមទាំងមានទំនៀមទំលាប់ជំនឿសាសនា ប្រពៃណីដ៏សំបូរបែប។ វប្បធម៌អរិយធម៌ទាំងនេះកើតមានដំណាលនឹងវត្តមានជនជាតិខ្មែរដែរ ប៉ុន្តែក្រោយមកខ្មែរបានទទួលយកវប្បធម៌អរិយធម៌ ភាសា អក្សរ សាសនា របស់ឥណ្ឌាមកច្នៃប្រឌិតបន្ថែមទៀត។ ចំពោះបញ្ហាសាសនាវិញ យើងលើកយកព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាមកធ្វើការប្រៀបធៀបដើម្បីរកឲ្យឃើញនូវលក្ខណៈដូចគ្នា និង ខុសគ្នារវាងសាសនាទាំងពីរនេះ។
តើសាសនាទាំងពីរនេះមានលក្ខណៈដូចគ្នា និង ខុសគ្នាយ៉ាងណាខ្លះ?
មែនហើយជាការពិតណាស់ សាសានាទាំងពីរនេះមានវត្តមាននៅលើទឹកដីខ្មែរតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានប្រជាជនខ្មែរនិយមរាប់អានទទួលយកមកគោរពបូជាតាំងពីដើមសតវត្សទី១នៃគ្រឹស្គសករាជសម័យនគរភ្នំមកម៉្លេះ។ ចំពោះលក្ខណៈដូចគ្នានៃសាសនាទាំងពីរនេះគេសង្កេតឃើញថា សាសនាទាំងពីរនេះមានប្រភពមកពីប្រទេសឥណ្ឌាដូចគ្នា ហើយវាបានហូរចូលមកប្រទេសកម្ពុជាបន្តបន្ទាប់គ្នាគ្រាន់តែមុន និង ក្រោយគ្នាបន្តិចបន្តួតែប៉ុណ្ណោះ។ ចំពោះវត្តមានព្រហ្មញ្ញសាសនាគេសង្កេតឃើញវត្តមានមុនពុទ្ធសាសនាគឺនៅពេលដែលព្រះបាទកៅណ្ឌិន្យបានរៀបអភិសេកជាមួយព្រះនាងសោមាហើយបានគ្រប់គ្រងប្រទេសកម្ពុជា។ ពេលនោះហើយដែលអង្គក្សត្រនេះបានផ្សាយវប្បធម៌ព្រហ្មញ្ញសាសនាដល់ប្រជារាស្រ្តព្រះអង្គ។ យ៉ាងណាមិញចំពោះពុទ្ធសាសនាប្រហែលជាហូរចូលក្រោយព្រហ្មញ្ញសាសនា១សតវត្ស គឺប្រហែលសតវត្សទី២នៃគ្រឹស្តសករាជតាមរយៈសមណៈទូតពីរអង្គដែលព្រះបាទធម្មាសោកក្សត្រប្រទេសឥណ្ឌាបញ្ជូនមកផ្សព្វផ្សាយនៅដែនដីសុវណ្ណភូមិ គឺព្រះសោណត្ថេ និង ព្រះឧត្តរត្ថេរ។ ចំពោះលក្ខណៈដូចគ្នាមួួយទៀតនៃសាសនាទាំងពីរនេះគឺអប់រំមនុស្សឲ្យធ្វើអំពើល្អ ជឿលើបុណ្យបាបដូចគ្នា។ ថ្វីត្បិតតែសាសនាទាំងពីរនេះមានមាគ៌ាសម្រាប់គោរពប្រតិបត្តិខុសគ្នា ប៉ុន្តែគោលបំណងគឺដូចគ្នានៅត្រង់អប់រំកាយ ចិត្តរបស់មនុស្ស ឲ្យធ្វើអំពើល្អវៀចាកអំពើអាក្រក់ ឲ្យចេះខ្លាចបាប ពោលគឺឲ្យមនុស្សហាត់ពុតលត់ដំចិត្តឲ្យប្រកាន់យកតែសេចក្តីល្អប្រកបដោយមេត្តាករុណាមុទិតា ដែលក្នុងព្រហ្មញ្ញសាសនាមានព្រះព្រហ្មជាតំណាង( ព្រះភក្រ័្តទាំងបួន)។ ការអប់រំបែបនេះគឺបានជ្រាបដល់សន្តានចិត្តខ្មែរគ្រប់រូបរហូតដល់ការគ្រប់គ្រងប្រទេស ក៏ព្រះរាជាខ្មែរយកទ្រឹស្តីនេះមកអនុវត្តផងដែរ។
រីឯទ្រឹស្តីនៃសាសនាទាំងពីរនេះវិញ ថ្វីត្បិតតែមានលក្ខណៈក៏ពិតមែនក៏គេឃើញមានលក្ខណៈដូចគ្នាខ្លះដែរ គឺនៅត្រង់សាសនាទាំងពីរនេះមាននិយាយពីភពទាំងបីដូចជា ឋានមនុស្ស ឋាន សួគ៌ ឋាននរក។ នៅត្រង់ចំនុចនេះគឺសំដៅទីកន្លែងដែលមនុស្ស ទេវតា និង សត្វនរករស់នៅ។ ភពទាំងបីនេះមនុស្សតែងតែវិលវល់កើតទីណាមួួយមិនអាចជៀសផុត ដោយវាអាស្រ័យលើសកម្មភាពល្អ អាក្រក់តែប៉ុណ្ណោះ។ ស្ថានទាំងបីនេះ គឺមនុស្សយើងអាចមើលឃើញតែស្ថានមនុស្សលោកយើងតែមួួយប៉ុណ្ណោះ។ ប៉ុន្តែស្ថានសួគ៌នរកវិញមនុស្សមិនអាចមើលឃើញបានទេ។
ម៉្យាងវិញទៀតសាសនាទាំងពីរនេះខែ្មរបានទទួលយកមកគោរពបូជាដូចគ្នាតាំងពីសម័យបុរាណមកម៉្លេះ។ ដោយសារជំនឿទៅលើសាសនាទាំងពីរនេះហើយ ទើបបានជាខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើនដើម្បីឧទ្ទិសចំពោះអាទិទេពនៃសាសនាទាំងពីរក្នុងន័យលើកតម្កើងអាទិទេពសុំសេចក្តីសុខផ្សេងៗ។ មិនតែប៉ុណ្ណោះខ្មែរបានធ្វើសមាហរណកម្មសាសនាទំាងពីរឲ្យចូលគ្នាមកគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ។
បើគេពិនិត្យលក្ខណៈខុសគ្នាវិញគេឃើញថា ព្រះពុទ្ធសាសនាគឺមិននិយាយពីអាទិទេពទេព្រោះព្រះពុទ្ធជាមនុស្សហើយក៏ជាម្ខាស់សាសនានិងជាអ្នកសិក្សាស្រាវជ្រាវរកឃើញទ្រឹស្តីនេះដែរ។ ព្រះនាមសទត្ថ មានមាតាបិតា និង នគរនៅលើផែនដីនេះ ហើយការដែលព្រះអង្គអាចត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ក៏ព្រោះតែការខិតខំព្យាយាមបំពេញបារមីទាំងដប់នេះដែរ។ ផ្ទុយពីព្រះពុទ្ធសាសនានេះវិញ ព្រហ្មញ្ញសាសនាគឺមានអាទិទេពបីអង្គជាអ្នកបង្កើតទ្រឹស្តី គឺព្រះព្រហ្ម ព្រះសិវៈ និង ព្រះវិស្ណុ។ អាទិទេពទាំងបីអង្គនេះមាននាទីផ្សេងៗពីគ្នាគឺព្រះព្រហ្មជាអ្នកបង្កើតលោក ព្រះសិវៈជាអ្នកបំផ្លាញលោក និង ព្រះវិស្ណុជាអ្នកថែរក្សាលោក។ ព្រះពុទ្ធសាសនាក្រៅពីព្រះពុទ្ធ មានតែអង្គព្រះអរហន្តជាសាវគ្គដែលមាននាទីជួយផ្សព្វផ្សាយគៅរពប្រតិបត្តិទៅតាមទ្រឹស្តីរបស់ព្រះពុទ្ធ។ ផ្ទុយពីនេះព្រហ្មញ្ញសាសនាព្រះវិស្ណុមានអវតាររហូតដល់ទៅដប់ដែលអវតារនិមួួយៗមាននាទីជួយមនុស្សនៅពេលណាដែលពិភពលោកគ្រាអាសន្នដោយពួកអសុរៈអុកឡុកធ្វើបាបម្តងៗ។
រីព្រះពុទ្ធសាសានាាគោរពប្រតិបត្តិតាមពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បានស្រាវជ្រាវរកឃើញដោយព្រះអង្គផ្ទាល់ក្នុងរយៈពេល៤៥ព្រះវស្សាក្រោយពេលត្រាស់ដឹងដោយគេបានប្រមូលចងក្រងជាគម្ពីរព្រះត្រៃបិដកដែលមាន៨៤០០០ធម្មក្ខន្ធចែកចេញជាបីគម្ពីរគឺ វិន័យបិដក សុត្តន្តបិដក និង អភិធម្មបិដក ដើម្បីទុកឲ្យពុទ្ធបរស័ទគោរពប្រតិបត្តិតាម។ ឯព្រហ្មញ្ញសាសនាវិញមានគម្ពីរវេទជាគោលដែលជាទ្រឹស្តីអាទិទេពទាំងបីអង្គនេះហើយគម្ពីរនេះចែកចេញជាបួនគឺសម្រាប់បរិស័ទគោរពប្រតិបត្តិតាម។ ទ្រឹស្តីនៃសាសនាទាំងពីរនេះមានលក្ខណៈផ្ទុយគ្នាយ៉ាងខ្លាំង នៅត្រង់ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យជឿនិងផ្អែកលើសមត្ថភាពខ្លួនឯង រីឯព្រហ្មញ្ញសាសនាអប់រំមនុស្សឲ្យជឿលើអាទិទេពព្រេងសំណាងទៅវិញ។
ម៉្យាងទៀតចំពោះសេចក្តីសុខ និង ទុក្ខវិញក៏មានលក្ខណៈខុសគ្នាច្រើនដែរ ព្រោះតាមពុទ្ធសាសនា សេចក្តីសុខ និង ទុក្ខរបស់មនុស្សគឺស្ថិតនៅលើអំពើរបស់មនុស្សជាអ្នកប្រព្រឹត្ត។ បើកាលណាគេធ្វើអំពើល្អ នឹងបានល្អ គេធ្វើអំពើអាក្រក់ នឹងបានអាក្រក់ ពោលគឺសុខ និង ទុក្ខ តាមរយៈកម្ម និងផលនេះឯង។ ចំណែកតាមរយៈព្រហ្មញ្ញសាសនាវិញសេចក្តីសុខ និង ទុក្ខគឺស្ថិតនៅលើកណ្តាប់ដៃអាទិទេព ព្រោះបើកាលណាអាទិទេពឲ្យសុខគឺមនុស្ស នឹងបានសុខ បើកាលណាអាទិទេពឲ្យទុក្ខមនុស្សនឹងបានទុក្ខដោយមិនអាចចៀសផុតឡើយ។ ពោលគឺអាទិទេពជាកំណត់ជោគវាសនា សុខ ទុក្ខ ល្អអាក្រក់របស់មនុស្ស។ បើកាលណាគេចង់សុខគឺគេត្រូវខិតខំព្យាយាមធ្វើការអង្វរកអាទិទេព សុំសេចក្តីសុខតាមរយៈវិធីប្រតិបត្តិទាំងបួនគឺ តបៈ យោគៈ បូជាយញ្ញ និង ពិធីលាងបាប ឬ សិវៈរាត្រី។ ឯព្រះពុទ្ធសាសនាវិញ កាលណាមនុស្សចង់បានសុខ គេត្រូវលះបង់អំពើអាក្រក់ចោល ហើយប្រកាន់យកអំពើល្អទាំងកាយ វាចា និង ចិត្តនោះ គេនឹងបានសុខ។
ទន្ទឹមនឹងនេះដែរ ចំពោះវាសនារបស់មនុស្សដែលល្អ អាក្រក់ មាន ក្រ លំបាកវេទនា ស្រួលស្រណុក មានឋានៈធំតូចយ៉ាងណា តាមទ្រឹស្តីព្រហ្មញ្ញសាសនាគឺស្ថិតនៅលើកណ្តាប់ដៃរបស់អាទិទេពផងដែរ ព្រោះអាទិទេពបានចារវាសនារបស់មនុស្សរួចជាស្រេចនៅពេលមនុស្សកើតមកដោយមិនអាចកែប្រែបានឡើយ ដូចជាការបែងចែកឋានៈទាំងបួននៅក្នុងសាសនានេះអញ្ចឹង គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវៃស្សៈ និង វណ្ណៈសូទ្រៈ ដែលវណ្ណៈទាំងបួននេះមិនអាចផ្លាស់ប្តូរបានឡើយ។ រីឯព្រះពុទ្ធសាសនាវិញ ចំពោះបញ្ហាខាងលើក៏ស្ថិតនៅលើមនុស្សជាអ្នកកំណត់ខ្លួនឯងដែរ ព្រោះបើកាលណាមនុស្សប្រកាន់យកសេចក្តីព្យាយមត្រូវ គិតត្រូវ ធ្វើអំពើជាកុសល ទាំងកាយ វាយចា និង ចិត្តទៅលើសកម្មភាពការងាររបស់គេដោយផ្ចិតផ្ចង់ និង យកចិត្តទុកដាក់គេនឹងទទួលបានសម្រេចជោគវាសនារបស់គេមិនខានដូចជាចំណេះដឹងជាដើម។ បើកាលណាយើងខិតខំរៀនយើងនឹងទទួលបានចំណេះដឹង ផ្ទុយពីព្រហ្មញ្ញសាសនាដែលថា ពុទ្ធិគឺអាទិទេពជាអ្នកផ្តល់ឲ្យទៅវិញ។
សរុបមកតាមរយៈការបកស្រាយប្រៀបធៀបនូវលក្ខណៈដូច និង លក្ខណៈខុសគ្នានៃសាសនាទាំងពីររួចមកយើងអាចវាយតម្លៃ និង សន្និដ្ឋានបានថា ថ្វីត្បិតតែសាសនាទាំងពីរនេះមានលក្ខណដូចគ្នាខ្លះក៏ដោយ ខុសគ្នាខ្លះក៏ដោយក៏ខ្មែយើងទទួលយកមកគោរពបូជា ដោយធ្វើការកែច្នៃទ្រឹស្តីខ្លះមកជាការកសាងដើម្បីសាសានាទៅវិញដូចជាការកសាងប្រាសាទភ្នំដើម្បីឧទ្ទិសដល់អាទិទេពដែលមានច្រើនពាសពេញផ្ទៃប្រទេស។ មិនតែប៉ុណ្ណោះទស្សនៈសាសនាទាំងពីរ ខ្មែរបានយកមកបញ្ចាូលលាយឡំគ្នាដើម្បីគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ។ ម៉្យាងទៀតដោយយល់ឃើញថា ទ្រឹស្តីព្រះពុទ្ធសាសនាមានលក្ខណៈវិជ្ចមានជាងទើបខ្មែរលះបង់ព្រហ្មញ្ញសាសនា បែរមកគោរពពុទ្ធសាសនារហូតមកដល់សព្វថ្ងៃ ប៉ុន្តែខ្មរបានយកទ្រឹស្តីនៃព្រហ្មញ្ញសាសនាខ្លះមកបញ្ចូលក្នងព្រះពុទ្ធសាសនាដើម្បីគោរពប្រតិបត្តិផងដែរ។ ដូច្នេះទ្រឹស្ថី នៃសាសនាទំាងពីរនេះមានវត្តមាននៅលើទឹកដីខ្មរ និង សណ្តានចិត្តខ្មែរមិនសាបសូន្យឡើយ៕

Posted at 3:37 AM |  by
Unknown
ប្រធានៈ មានមតិមួយយល់ថា « ប្រទេសអាប់ឱនព្រោះតែអំពើពុករលួយ» ឯមតិមួយទៀតយល់ថា « ប្រទសអាប់ឱនព្រោះតែអំពើមិនប្រក្រតីចំពោះការងារ»។ ចូពិភាក្សាដោយលើកអំណះអំណាងមកបញ្ជាក់។
សេចក្តីអធិប្បាយ
ប្រទេសណាក៏ដូចប្រទេសណាដែរតែងតែចង់បាននូវភាពរីកចំរើនលូតលាស់ប្រកបទៅដោយភាពរុងរឿង និង កិត្យានុភាពជានិច្ច។ ចំពោះការចង់បាននេះ វាតែងតែប្រឈមទៅនឹងឧបសគ្គ និង បញ្ហាផ្សេងៗមិនអាចចៀសផុត។ បញ្ហាទាំងនោះវាតែងបណ្តាលឲ្យកើតមានការអាប់ឱន ទន់ខ្សោយ ប្រជាជនជួបការលំបាកគ្រប់បែបយ៉ាង។ ជាពិសេសប្រទេសជាតិលិចលង់ បាត់បង់កិត្យានុភាពក្លាយជាប្រទេសអន់ថយគួរឲ្យអាម៉ាស។ ទាក់ទងនឹងបញ្ហាខាងលើនេះ មានមតិពីរលើកឡើងខុសគ្នាថា " ប្រទេសជាតិអាប់ឱនព្រោះតែអំពើពុករលួយ " ឯមតិទីពិរយល់ថា " ប្រទេសជាតិអាប់ឱនព្រោះតែអំពើមិនប្រក្រតីលើការងារ ".
តើប្រទេសទាំងពីអប់ឱនបណ្តាលមកពីបញ្ហាទាំងពីរខាងលើឬ យ៉ាងណា?
ដើម្បីងាយស្រួលដល់ការបកស្រាយយើងគួប្បីយល់នូវន័យរបស់ពាក្យ "អំពើពុករលួយ និង អំពើមិនប្រក្រតីលើការងារ " ជាមុនសិន។ ពាក្យាថា អំពើពុករលួយ មានន័យថា អំពើមិនត្រឹមត្រូវបំបានលើច្បាប់ក្បត់នឹងផលប្រយោជន៍មនុស្សជាតិ។ រីឯពាក្យ អំពើមិនប្រក្រតីើលើការងារគឺសំដៅលើអំពើទាំងឡាយណាដែលរាំងស្ទះលើការងារមិនឲ្យការងារមានការលូតលាស់។ តាមរយៈខ្លឹមសារនៃពាក្យទាំងនេះទស្សនៈប្រធានខាងលើមានន័យថា ប្រទេសជាតិអាប់ឱនអន់ថយ ព្រោះតែសកម្មភាពទាំងឡាយណាដែលជាអំពើមិនត្រឹមត្រូវបំពានលើច្បាប់ក្បត់នឹងផលប្រយោជន៍ជាតិ។ ឯមិតិទីពីរមានន័យថា ប្រទេសជាតិអាប់ឱនអន់ថយព្រោះតែអំពើទាំងឡាយណាដែលរាំងស្ទះដល់ការងារមិនឲ្យការងារមានការលូតលាស់ល្អ។
មែនហើយជាការពិតណាស៊កក្តាដែលនាំឲ្យប្រទេសជាតិអាប់ឱនមានច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងប្រយោជន៍បុគ្គល។ នៅពេលណាដែលគេបោះបង់ប្រយោជន៍ទូទៅហើយ ឈោងចាប់ប្រយោជន៍ផ្ទាល់ខ្លូនជាធំ គេសង្កេតឃើញថា ផលអវិជ្ជមានកើតឡើងចំពោះជាតិមិនអាចចៀសផុត។ តួយ៉ាងចំោះពោះការលួចកិបកេង បន្លំថវិកាជាតិវាជាទង្វើមួយដែលប៉ះពាល់យ៉ាងខ្លាំងទៅនឹងការលូតលាស់នៃសេដ្ឋកិច្ចជាតិ។ បើសិនជាទង្វើនេះវារីកក្នុងទ្រង់ទ្រាយធំ រដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូលមិនតិចទេក្នុងមួយឆ្នាំៗ។ ប្រការនេះវានឹងធ្វើឲ្យរដ្ឋមានការខ្វះខាតប្រាក់សម្រាប់ផ្គត់ផ្គង់ ដឹកនាំ ឬ ធ្វើការអភិវឌ្ឍន៍វិស័យផ្សេងៗតៀត។ នៅពេលនោះហើយជាហេតុនាំមកនូវផលវិបាកដល់ការរស់នៅរបស់ប្រជជន ក៏ដូចជាការដឹកនាំគ្រប់គ្រង។ ជាឧទាហរណ៍ក្នុងស្ថាប័នណាមួយ បើកាលណាគេធ្វើការបន្លំដោយលើកគម្រោងពន្លើតម្លៃដោយបំប៉ោងចំណាយខុសបែបបទហិរញ្ញវត្ថុ ហើយបែរមកបង្កើនបុគ្គលិកធ្វើការច្រើន នេះជាប្រការមួយដែលជំរុញឲ្យដំណើរការអភិវឌ្ឍជាតិមានដំណើរថយក្រោយ នឹង ធ្វើឲ្យសេដ្ឋកិច្ចជាិតិធ្លាក់ចុះ ឈានទៅធ្វើឲ្យប្រទេសជាតិជួបបញ្ហាក្រីក្រ អាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរការយកមូលដ្ឋានសម្ភារៈរដ្ឋធ្វើជាមជ្ឈមណ្ឌលអាជីវកម្មផ្ទាល់ខ្លួន ជាទង្វើមួយប៉ះពាល់ដល់ប្រយោជន៍សាធារណៈដែរព្រោះទង្វើនេះស្តែងឡើងដោយផលប្រយោជន៍បុគ្គលដែលជាទង្វើឲ្យជាតិខាតបង់។ តួយ៉ាងបុគ្គលខ្លះបានប្រើធនធាន អគារទីតាំងរដ្ឋរកស៊ីយ៉ាងអាណាធិបតេយ្យ។ ចំណែកឯរដ្ឋពុំបានប្រាក់ចំណូលពីអាជីវកម្មនេះឡើយគឺបានតែបុគ្គលដែលជាអ្នកធ្វើអាជីវកម្មលើទ្រព្យសម្បត្តរដ្ឋតែបុណ្ណោះ។ ត្រង់នេះហើយដែលជាភាពខាតបង់នាំឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនិងអាប់ឱន។
ប្រការមួយទៀត កាលណាគេឃុបឃិតជាមួយឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់ វាក៏ជាអំពើមួយធ្វើឲ្យជាតិបាត់បង់ភាពថ្លៃថ្នូរដែរ។ ចំពោះបញ្ហានេះគេប្រទះឃើញច្រើនក្នុងប្រទេសនានា ដោយគេធ្វើការរកស៊ីគេចពន្ធ ព្រោះគេត្រូវរូវជាមួយសមត្ថកិច្ចទទួលខុសត្រូវដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលហើយវាអាចធ្វើឲ្យមានភាពអាណាធិបតេយ្យនៅក្នុងសង្គមកាន់តែខ្លាំងឡើយៗនាំឲ្យវាគ្មានសណ្តាប់ធ្នាប់ល្អ។ មិនតែប៉ុណ្ណោះការរកស៊ីជួញដូរគ្រឿងញៀន លក់ទំនិញក្លែងក្លាយ ទំនិញគ្មានគុណភាពក៏ជាមូលហេតុធ្វើឲ្យជាតិលិចលង់បាត់បង់ភាពថ្លៃថ្នូររបស់ខ្លួនដែរ។ ជាពិសេសការកៀបសង្កត់អ្នកក្រីក្រ កិបកេងកំលាងំពលកម្មរបស់គេដើម្បីបង្កើនទ្រព្យរបស់ខ្លួនក៏ជាបញ្ហាធ្ងន់ធ្ងរក្នុងចំណោមបញ្ហាខាងលើដែលធ្វើឲ្យសង្គមធ្លាក់ចុះមុខមាត់។
លើសពីនេះទៅទៀត ការប្រើអំណាចរំលោភយកទ្រព្យសម្បត្តិសាធារណៈជាកម្មសិទ្ធិវាជាហេតុមួយស្តែងឲ្យឃើញពីការធ្វើអាជីវកម្មលើជាតិ ហើយធ្វើឲ្យជាតិលិចលង់ធ្លាក់ទៅជាអន់ថយបន្តិចម្តងៗ ព្រោះទង្វើនេះជាការបន្លំភ្នែកស្រស់ៗដែលសាធារណជនទូទៅស្អប់ខ្ពើម និង ថ្កោលទោសដល់បុគ្គលដែលប្រព្រឹត្តទង្វើអវិជ្ជមានបែបនេះ។
រួមមកទង្វើខាងលើនេះពិតជានាំឲ្យជាតិអាប់ឱន រដ្ឋបាត់បង់ប្រាក់ចំណូល ហើយសម្បត្តិមានតម្លៃរបស់ជាតិត្រូវរលាយហិនហោច។ ចំណែកឯផលទុនធ្លាក់ចុះ ជាតិ និង រាស្រ្តក្រទៅៗ ឯជនពុករលួយកាន់តែមានទៅៗ។
ផ្ទុយពីមតិខាងលើនេះវិញ មតិទីពីរបែរជាយល់ថា ប្រទេសអាប់ឱន ព្រោះតែអំពើមិនប្រក្រតីលើការងារទៅវិញ។ ការដែលគេហ៊ានអះអាងដូចនេះមកពីគេយល់ឃើញថា បើកាលណាគេធ្វើការបញ្ចូលជនអសមត្ថភាពឲ្យកាន់កាប់ការងារសំខាន់ៗតាមរយៈខ្សែស្រឡាយរបស់ខ្លួនដោយមិនឆ្លងកាត់ការប្រឡងបញ្វាក់ពីសមត្ថភាពត្រឹមត្រូវវានឹងធ្វើឲ្យការងារដែលគេធ្វើមិនមនប្រសិទ្ធិភាពហើយលទ្ធផលការងារមានលក្កណៈមិនល្អ ឬ មិនបានទទួលជោគជ័យ។ មិនតែប៉ុណ្ណោះ បើកាលណាគេបែរជាមិនគោរពអនុវត្តតាមច្បាប់ការងារវិញ វាធ្វើឲ្យបញ្ហាកើតឡើងចំពោះសង្គមដែរ ព្រោះទង្វើនេះសង្គមចាំតែទទួលរងផលអវិជ្ជមានតែប៉ុណ្ណោះ។ បើគេបណ្តោយឲ្យនាយទុនរំលោភបំពានលើច្បាប់ការងារឬសិទ្ធិរបស់កម្មករស្រេចតែចិត្ត វានឹងបង្ករភាពស្មុកស្មាញកាន់តែច្រើនឡើងៗដល់សង្គមដែលវាអាចឈានទៅរកការធ្វើបាតុកម្ម កូដកម្ម ឬអំពើហឹង្សាផ្សេងៗដាក់គ្នាទៅវិញទៅមក ហើយវានឹងធ្វើឲ្យបាត់បង់ស្ថេរភាពសង្គម ឬភាពចលាចលវឹកវក្នុងសង្គមមិនខាន។ ម៉្យាងទៀតបើបុគ្គលិករដ្ឋវិញ បើបណ្តោយឲ្យឈប់ស្រេចតែអំពើចិត្ត ហើយមិនគោរពតួនាទី និង ភារកិច្ច ពេលវាលាធ្វើការ វាក៏ធ្វើឲ្យការងារដើរថយក្រោយ ជះឥទ្ធិពលមិនល្អដល់សង្គមផងដែរ។
ម៉្យាងទៀតចំពោះជនដែលគ្មានមនសិការលើការងារវិញ ក៏អាចចាត់ទុកជាអ្នកធ្វើឲ្យការងារមានលក្ខណៈមិនប្រក្រតី ហើយមិនសូវរីកចម្រើនដែរ។ ជនដែលធ្វើការឡេះឡោះខ្ជីខ្ជារមិនតស៊ូប្រឹងប្រែងក្នុងការបំពេញការងារ នាំឲ្យការងារមានលក្ខណៈមិនល្អប្រសើរ ព្រោះតែអ្នកបំពេញការងារមិនយកចិត្តទុកដាក់ ធ្វើការឲ្យរួចពីដៃ ធ្វើការងារដោយមិនស្រឡាញ់ការងារ។ ទន្ទឹមនឹងនេះដែរចំពោះបុគ្គលធ្វើការផ្តេកផ្តួលទៅតាមតែប្រាក់បៀរវត្សវាក៏ធ្វើឲ្យការងារមានលក្ខណៈមិនល្អដែរ ព្រោះការធ្វើការងារបែបនេះវាធ្វើឲ្យុដំណើរការមានលក្ខណៈមិនស្មើល្អ ម្តងល្អ ម្តងអាក្រក់ យឺតយ៉ាវ ឬលៀនដែលជាការបង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមាន និង អវិជ្ជមាន។
លើសពីនេះទៅទៀតបើជនគ្មានសុឆន្ទៈលើការងារវិញក៏ដូច្នេះដែរព្រោះថាគេធ្វើការដោយគ្មានគំនិតម្ចាស់ការលើខ្លួនឯង ចាំតែគេប្រាាប់ គេបញ្ជា វាក៏ធ្វើឲ្យកើតមានភាពអវិជ្ជមានដល់សកម្មភាពនៃប្រព័ន្ធការងារនៅក្នុងស្ថាប័ន ឬកន្លែងណាមួយដែលនាំឲ្យស្ថាប័ន ឬកន្លែងនោះងាយនឹងទទួលរងនូវភាពអាប់ឱនឬ អន់ថយ។ ត្រង់គឺសំដៅបុគ្គលដែលបំពេញការងារធ្វើការទាល់តែគេត្រួត ហើយគេពុំប្រើបញ្ញាស្មារតីក្នុងការច្នៃប្រឌិតលើការងារ មិនសូវសិក្សាស្រាវជ្រាវធ្វើការងារឲ្យទៅមុខ ហើយចេះតែបណ្តែតបណ្តោយទៅតាមដំណើរ។
សរុបសេចក្តីមកភាពអសកម្មខាងលើវានឹងធ្វើឲ្យជាតិទ្រុឌទ្រោមដោយសារកិច្ចការទាំងអស់ពុំសម្រេចតាមផែនការព្រោះការច្រើនធ្វើការបានតិច ជាតិខ្វះខាតផលិតផលសម្រាប់លក់ដូរ ហើយជាកក្តាធ្វើឲ្យគ្មានការប្រណាំងប្រជែងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។
រួមសេចក្តីមកតាមរយៈការពិភាក្សាខាងលើយើងឃើញថាភាពអសកម្មដែលកើតមកពីមិនប្រក្រតីលើការងារធ្វើឲ្យជាតិជួបបញ្ហាភាពក្រីក្រ ទន់ខ្សោយ ហើយត្រូវជាតិដទៃមើលងាយ។ ជាពិសេសគ្រប់វិស័យទាំងអស់អសកម្ម រដ្ឋគ្មានទុនបំរុងរាស្រ្តកាន់តែក្រៗទៅព្រោះកើតពីអំពើពុករលួយ។
សរុបសេចក្តីមកតាមរយៈការបកស្រាយខាងលើយើងអាចវាយតម្លៃបានថាទស្សនៈរបស់ប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដូចគ្នា។ ប្រទេសដែលមានការអាប់ឱនគឺបណ្តាលមកពីកក្តាយ៉ាងច្រើន ហើយក៏មិនអាចចៀសផុតពីកក្តាទាំងពិរខាងលើនេះដែរ។ ចំពោះបញ្ហានេះធាតុពិតនៃការលិចលង់របស់ជាតិផ្តើមចេញពីអំពើពុករលួយ ព្រោះអំពើនេះវារាលដាលធ្វើឲ្យមានភាពអសកម្មនៃការងារដែលនាំឲ្យការងារមានភាពអនថយឈានទៅដល់ការមើលបណាំគ្នាលែងខ្លាចច្បាប់ទម្លាប់ទៅជាអាណាធិបតេយ្យគ្មាននរណាស្តាប់នរណា។ ដូចនេះដើម្បីឲ្យសង្គមរីកចម្រើន និង ដំណើរការល្អ គេត្រូវបំបាត់អំពើពុករលួយតាំងពីថ្នាក់លើដល់ក្រោមដោយកុំយោគយល់ ហើយព្រមព្រៀងគ្នាក្នុងការបំពេញការងារប្រកបដោយឆន្ទៈ ទើបជាតិទទួលបានភាពលូតលាស់ និង មានភាពរុងរឿងព្រមទាំងកិត្យានុភាពល្អ៕

Posted at 3:34 AM |  by
Unknown
ប្រធានៈ គេថា "នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ"។ ចូរពន្យល់ដោយបញ្ជាក់ពីសកម្មភាពរបស់នារីក្នុងរឿងភូមិតិរច្ឆាន និង រឿងគូលីកំណែន។
សេចក្តីអធិប្បាយ
ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិកាលពីសម័យមុនក៏ដូចជាសម័យបច្ចុប្បន្នដែរគេត្រូវការចាំបាច់នូវការចូលរួមពីកម្លាំងរបស់នារីភេទ។ តាមរយៈប្រវត្តិសាស្រ្ត និង ទំនៀមទម្លាប់ប្រពៃណីខ្មែរ សង្គមខ្មែរយើងបានលើកតម្កើងស្រ្តីជាធំ។ ទាំងនេះបញ្ជាក់ថាស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ស្របទៅនឹងទស្សនៈខាងលើនេះហើយទើបមានមតិមួួយយល់ថា " នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ"។
តើនារីបានចូលរួមសកម្មភាពអ្វីខ្លះចំពោះការអភិវឌ្ឍន៍សង្គមជាតិនិងគ្រួសារ?
ដើម្បីងាយស្រួលដល់ការបកស្រាយនូវចំណាោទបញ្ហាខាងលើ យើងគប្បីយល់នូវអត្ថន័យរបស់ពាក្យ "រួមវិភាគទាន និង អភិវឌ្ឍ " ជាមុនសិន។ ពាក្យថា "រួមវិភាគទាន"មានន័យថា ការចូលរួមចំណែកធ្វើនូវអំពើណាមួយជាមួយអ្នកដទៃ។ រីឯពាក្យ "អភិវឌ្ឍ " មានន័យថា ការធ្វើអ្វីមួយឲ្យលូតលាស់រីកចម្រើន។ តាមរយៈអត្ថន័យរបស់ពាក្យខាងលើទស្សនៈរបស់ប្រធានមានន័យថា នារីភេទបានចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ក្នងការស្តារនិងកសាងនូវជីវភាពគ្រួសារ និង សង្គមជាតិឲ្យមានការរីកចម្រើនលូតលាស់។
វាប្រាកដណាស់ដែលថា នារីជាកម្លាំងដ៏សំខាន់មួយក្នុងការអភិឌ្ឍន៍សង្គមជាតិនិង គ្រួសារឲ្យរីកចម្រើើន។ បើយើងក្រឡេកទៅមើលនារីក្នុងរឿងភូមិតិរច្ឆានវិញយើងក៏ឃើញថា លោក ឌឿក អំ និង ឌឹក គាមបានបង្ហាញច្បាស់នូវសកម្មភាពនារីខ្មែរមួួយចំនួននៅភូមិក្រាំងលាវ ដែលតំណាងឲ្យនារីខ្មែរទូទៅនៅក្នុងប្រទេសដែលមានទឹកចិត្តក្លាហានក្នុងការបញេ្ចញនូវមតិដែលសុទ្ធតែគំនិតជឿនលឿនក្នុងការតបតជាមួួយពូកអាណាគមន៍បារាំង និង បរិវា។ តួយ៉ាងដូចជានាងតន់ភរិយារបស់សុវណ្ណ ក្រោយពីបាត់ប្តីក៏ខំដើររកនៅមន្ទីរឃុំឃាំងដោយនាងសាកសួរអ្នកយាមម្នាក់ដែលជាបរិវាបំរើដាច់ថ្លៃរបស់បារាំង។ អ្នកទំាងពីរក៏បានប្រកែកគ្នាយ៉ាងតឹងសសៃកដូចសំដីនាងតន់បញ្ជាក់ថា "រឿងស្លាប់ជាការធម្មតាទេថី ! បើអ្នកស្រុកក្រាំងលាវមិនស្លាប់នឹងគ្រាប់កាំភ្លើងរបស់ថី ក៏គង់តែស្លាប់នឹងចាស់ជរា ឬ ស្លាប់នឹងរោគាផ្សេងៗ" ។ នាងតន់ក៏និយាយទៀតថា " មកពីគេទុកខ្មែរដូចសត្វតិរច្ឆានហ្នឹងហើយ បានជាមានរឿងធំដល់បុណ្ណឹង! ហើយខ្ញុំនឹកស្មានថា លោកចិត្តជាខ្មែរ! "។
លើសពីនេះទៅទៀត នាងនី នាងប៊ី ក៏មានសេចក្តីក្លាហានក្នុងការប្រកេែកតវ៉ាជាមួយពួកអាណានិគមបារាំងផងដែរ។ ដូចជាមានឃ្លាបញ្ជាក់ថា " នែលោកធំ! លោកប្រើអំណាចលើខ្ញុំ និង ជាតិខ្ញុំជ្រុលពេកហើយ។ លោកដាក់ខ្នោះបី្តមិនស្កប់ចិត្ត ឥឡូវលោកគិតដាក់ខ្នោះប្រពន្ធទៀត ...."។ ដោយឆ្អែតចិត្តនឹងពួកបារាំងជិះជាន់នាងប៊ីបានបន្តទៀតថា " លោកធ្វើចៅហ្វាយលើខ្មែរ លោកមើលឃើញត្រឹមតែប្រាក់មួយមុខប៉ុណ្ណោះ ចង់ខ្មែរធ្វើស្រែមិនបាន ចង់ខ្មែរដាច់ពោះស្លាប់ លោកឥតឈឺក្បាលទេ លោកគិតតែពីសង្ខើញទារពន្ធឲ្យខានតែបាន។ នេះឬដែលហៅថា អាណាព្យាបាល? "។ សកម្មភាពទាំងនេះបញ្ជាក់ថានារីបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ចំពោះក្នុងគ្រួសារវិញ នារីមានតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំកូនចៅមើលការខុសត្រូវចំពោះផ្ទះសម្បែង។ នារីជាទីប្រឹក្សាមួយដ៏ល្អជាមួយប្តីកូនចៅមុនសម្រេចធ្វើអ្វីមួយ។ ចំពោះស្ថានភាពសង្គមនាពេលបច្ចុប្បន្ននារីក៏បានជួយបង្កើននូវជីវភាពគ្រួសារផងដែរ តាមរយៈការបង្ករបង្កើនផល ឬលក់ដូរប្រកបអាជីវកម្មផ្សេងៗជាមួយកម្លាំងបុរស។
បើយើងក្រឡេកមើលក្នុងរឿងគូលីកំណែនវិញម្តងយើងក៏ឃើញថា លោកអ៊ឹមថុកក៏បានបង្ហាញអំពីសកម្មភាពនារីក្នុងផ្ទៃរឿងផងដែរ។ នៅក្នុងចំនុចនេះយើងឃើញថា អ្នកគ្រូ គូ រស់ បានផ្តល់កម្លាំងគ្រប់យ៉ាងដល់ម៉ុឹងក្នុងការតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃបរទេសឈ្លានពាន។ ទោះបីមិនបានចេញតស៊ូដោយផ្ទាល់ក៏ដោយ ក៏អ្នកគ្រូបានចូលរួមចំណែកដោយប្រយោលដោយជួយជាគំនិតយោបល់ និង គាំទ្រដល់ការសម្រេចចិត្តរបស់ម៉ឹងដែរ។ ម៉្យាងវិញទៀតចំពោះជីវភាពគ្រួសារវិញ នារីក៏បានខិតខំជួយជាកម្លាំងបុរសផងដែរក្នុងការធ្វើស្រែចំការ និង ធ្វើការងារស្រាលៗនៅឯផ្ទះជំនួសកំលាំងប្តី។ សកម្មភាពទាំងនេះជាការសម្រាលនូវបន្ទុកជីវភាពគ្រួសារមួយផ្នែកដែរ។
ចំនុចមួយទៀតគឺការស្មោះត្រង់ប្តូរផ្តាច់ក្នុងគ្រាមានអាសន្ន ឬការលំបាកផ្សេងៗ។ ជាក់ស្តែងដូចជានាងហេងមិនបណ្តោយខ្លួនឲ្យក្លាយជាចំណីតណ្ហារបស់ចៅហ្វាយស្រុកតាមរយៈអំណាចទឹកប្រាក់ឡើយ។ នាងហេងសុខចិត្តរត់គេចពីស្រុកកំណើតជាមួយឪពុកម្តាយលឹមមកភ្នំពេញរហូតបាត់បង់ជីវិត។
សរុបមក នារីពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និង គ្រួសារប្រាកដមែន។
រួមសេចក្តីមកតាមរយៈការបកស្រាយក្នុងអក្សរសិល្ប៏រឿងទាំងពីររួចមកយើងអាចសន្និដ្ឋានបានថានារីជាកំលាំងដ៏សំខាន់ក្នុងការរួមចំណែកធ្វើឲ្យសង្គមគ្រួសារ និង សង្គមជាតិរីកចំរើន។ នារីបានជួយជ្រោមជ្រែងចំពោះការងារបុរសជាច្រើនទាំងការស្រួលលំបាកគ្រប់បែបយ៉ាងដើម្បីបំរើឲ្យការរស់នៅប្រកបដោយលក្ខណៈល្អប្រសើរ។
ដូចនេះក្នុងនាមយើងជាពលរដ្ឋគ្រប់រូប យើងត្រូវលុបបំបាត់នូវគំនិតរើសអើងស្រ្តីភេទដោយយើងត្រូវចាត់ទុកស្រ្តីភេទជាកំលាំងចលករមួយចូលរួមក្នុងសកម្មភាពផ្សេងៗទាំងក្នុងគ្រួសារ និង សង្គមជាតិដូចយើងដែរ។ យើងត្រូវគិតថាស្រ្តី និង បុរសមានសិទ្ធិស្មើគ្នាក្នុងការរស់នៅក្នុងសង្គមជាតិ៕

Posted at 3:31 AM |  by
Unknown
ប្រធានៈ មានទស្សនៈមួយពោលថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។ ចូរពន្យល់។
វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវីអ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?
ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់តែជាលក្ខណៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” , “ចារឹក” និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍” គឺជាលក្ខណៈពិសេសរបស់ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។ ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា “អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។ មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរសិល្ប៍។
ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់យុវវ័យខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរ”។ ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជាប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅមនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿងភូមិតិរច្ឆាន គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបារាំងបានលួចទៅបន់ស្រន់ព្រះអង្គដងកើឲ្យបារមីព្រះអង្គទៅជួយគាំពារ ធានាថែរក្សាសង្សាឲ្យឆាប់មកស្រុកខ្មែរវិញ។ ក្នុងរឿងដដែលនេះគេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុទុរភិក្ស។ ដំណើររឿងបានបង្ហាញនូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងខណៈពេលដែលគេរត់ទៅពួននៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្មមកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ។ បើគេនិយាយពីលក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជាទំនៀមក្នុងការចូលចែចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបាចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើលមកក្នុងរឿងទុំទាវ នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។ បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួសដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើមន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។ ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផង ជឿលើការទស្សទាយផងដូចព្រះគ្រូចៅអធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីសមកគូសវៀសលេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យលង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ “នំមិនធំជាងនាឡិ” ដែលមាតាបិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ គឺឪពុកម្តាយជាអ្នកសម្រចអ្វីៗគ្រប់យ៉ាង។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួនទៅរៀបការនៅផ្ទះខាងកូនស្រី ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិនយានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេស្គាល់មនុស្សខ្មែរបានដោយងាយ។
យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ អាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាចទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាមជនលើកស្ទួយវប្បធម៌ អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។

Posted at 3:25 AM |  by
Unknown
ប្រធាន៖ អ្នកខ្លះយល់ថា "មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ"។ ឯអ្នកខ្លះទៀតយល់ថា "មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ"។ ចូរពិភាក្សាដោយលើកឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់។
សេចក្តីអធិប្បាយ
ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស ទាំងអ្នកដឹកនាំសហគមន៍ផ្ទាល់ ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំធ្វើតាម ចាំអនុវត្ត ឬប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំផ្ទាល់ ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីបង្កើនការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នកខ្លះយល់ថា "មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ"។ ឯអ្នកខ្លះទៀតយល់ថា "មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ"។
តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង?
ដើម្បីជាស្ពានដើម្បីឈានទៅរកការបកស្រាយពីទស្សនៈប្រធានឲ្យបានក្បោះក្បាយ ជាបឋមយើងគប្បីយល់នូវពាក្យ "អភិបាលកិច្ច" ជាមុន។ អភិបាលកិច្ចសម្តៅលើការគ្រប់គ្រង ដឹកនាំ និងមានទំនាក់ទំនងល្អ។
មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ ព្រោះមេឃុំរូបនេះបានត្រូវតែងតាំងដោយថ្នាក់លើ ដូច្នេះមេឃុំប្រភេទនេះខិតខំធ្វើការងារគ្រប់បែបយ៉ាងឲ្យតែថ្នាក់លើបញ្ជា ឬដាក់ផែនការ។ ម្យ៉ាងទៀតមេឃុំប្រភេទនេះប្រឹងប្រែងយកចិត្តយកថ្លើមថ្នាក់លើ ឬចៅហ្វាយនាយ ឬថ្នាក់លើដាក់បញ្ជា ឬដាក់ផែនការអ្វីមួយហើយ មេឃុំត្រូវតែទទួលភារៈធ្វើដោយពុំហ៊ានតវ៉ា។ ដូចជាមេឃុំផាន់ ក្នុងរឿងគូលីកំណែន។ មេឃុំផាន់បានខិតខំដើរទារពន្ធដារពីប្រជាជនតាមការបញ្ជារបស់ថ្នាក់លើ និងយកចិត្តថ្លើមថ្នាក់លើណាស់។ ជាក់ស្តែងនៅពេលមេឃុំផាន់ជូនលោកចៅហ្វាយពីភូមិដើមក្រសាំងចូលកាត់ភូមិដើមអំពិល។ ពូផាន់ដើរយ៉ាងលឿនទៅផ្ទះអាចារ្យគីម។ គាត់ស្រែកបង្គាប់អាចារ្យគឹមថា "បងអាចារ្យរកដូងបានប្រាំជូនលោកតេជគុណ និងថី។ បងរកឲ្យឆាប់ ព្រោះល្ថាចណាស់ហើយ តេជគុននឹងអាលទៅសាលាស្រុកវិញ។
ចំពោះក្នុងសង្គមជាតិវិញ ចាប់តាំងពីសម័យរដ្ឋកម្ពុជារហូតដល់មុនឆ្នាំ២០០២ គេរើសមេឃុំដោយការជ្រើសរើស។ ហើយមេឃុំពេលនោះមានអភិបាលកិច្ចល្អ ដោយខិតខំធ្វើការងារយ៉ាងសកម្ម ហើយបានបំផុសប្រជាជនឲ្យចូលរួមក្នុងសកម្មភាពចាត់តាំងរបស់ថ្នាក់លើដូចជាសកម្មភាពជីកប្រឡាយ លើកទំនប់ ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល។ល។ ពេលមានមេទិញម្តងៗ មេឃុំបានដើរកោះប្រមូលប្រជាជនឲ្យចូលរួមមេទិញតាមផែនការរបស់ថ្នាក់លើ មិនមានធ្វេសប្រហែសឡើយ។ សរុបសេចក្តីមក ការបកស្រាយត្រួសៗខាងលើនេះ បង្ហាញថាមេឃុំដែលកើតឡើងដោយការជ្រើសតាំងពិតជាមានអភិបាលកិច្ចល្អមែន។
តើមេឃុំដែលបានជ្រើសតាំងឡើងមក ពិតជាមានអភិបាលកិច្ចល្អមែនរឺ? ទន្ទឹមនឹងមតិខាងលើនេះក៏លេចចេញនូវមតិមួយទៀតថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរ ព្រោះមេឃុំនេះកើតឡើងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានអ្នកបោះឆ្នោតឲ្យ។ ដូច្នេះថ្នាក់ដឹកនាំមូលដ្ឋានត្រូវបម្រើឲ្យរាស្ត្រផ្ទាល់ ដោយខិតខំអភិវឌ្ឍឃុំរបស់ខ្លួួនឲ្យកាន់តែរីកចម្រើនថែមទៀត។ ម្យ៉ាងទៀតមេឃុំដែលបានដោយការបោះឆ្នោត ខិតខំកែទម្រង់គ្រប់គ្រងបម្រើសេចក្តីត្រូវការរបស់រាស្រ្ត មិនរើសមុខទេដោយមេឃុំនៅផ្ទាល់ជាមួយពលរដ្ឋ ជាអ្នកដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើពលរដ្ឋខ្វះខាតអ្វី មេឃុំជាអ្នកបម្រើរៀបចំការងារកសាងឲ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជារាស្ត្រ មួយថ្ងៃៗ មេឃុំនេះខិតខំពន្យល់បំផុសប្រជាជនឲ្យចូលរួមជាបដិភាគក្នុងការស្ថាបនាមូលដ្ឋានរបស់ខ្លួផ្ទាល់។ ឧទាហរណ៍ក្នុងសង្គមជាតិសព្វថ្ងៃ កាលពីឆ្នាំ២០០២កន្លងទៅថ្មីៗនេះ មានការបោះឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់បង្កើតជាក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដើម្បីអនុវត្តគោលការណ៍អភិបាលកិច្ចឲ្យបានល្អប្រសើរ។ គេត្រូវផ្តល់អំណាចវិមជ្ឈការឲ្យទៅអ្នកថ្នាក់ក្រោម ដើម្បីអនុវត្តក្នុងផែនការមូលដ្ឋានរបស់ខ្លួន។ នៅប្រទេសជឿនលឿនភាគច្រើនដែលកាន់លទ្ធិប្រជាធិបតេយ្យ មេឃុំ ឬចៅសង្កាត់សុទ្ធតែកើតឡើងពីការបោះឆ្នោតដូចជានៅប្រទេសថៃ សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស អូស្រ្តាលី...។ ដូចគ្នានេះដែរ នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងគ្រូបង្រៀនស្រុកស្រែរបស់លោកអ៊ឹម ថុកក៏មានបំផុសឲ្យបោះឆ្នោតជ្រើសរើសមេឃុំតាមទស្សនៈរបស់ពូហមដែរ ដូចត្រង់សម្តីរបស់ពូហមថា "ហេតុដូច្នេះបានជាខ្ញុំយល់ឃើញថា ដល់រួចរាល់ឆ្នាំក្រោយៗនេះ យើងត្រូវបើកឲ្យមានសិទ្ធិប្រជាជនបោះឆ្នោតជ្រើសរើសមេឃុំដែលតំណាងឲ្យប្រជារាស្រ្តក្នុងឃុំ តែមិនមែនជាអ្នកគាបលើរាស្ត្រដូចអាណានិគមបារាំងបង្កើតនោះទេ។" រីឯស្នាដៃរបស់លោក សួន សុរិន្ទ តាមរយៈរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់វិញ សមបានត្រូវពេញចិត្តបោះឆ្នោតឲ្យជាប់ជាមេឃុំសង្គមរាស្រ្តនិយម។ សមដឹកនាំខ្លួនបានរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបណ្តើរៗក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុ។ សរុបសេចក្តីមកមតិទីពីរដែលថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរនេះពិតជាត្រឹមត្រូវម្យ៉ាងដែរ។
ឆ្លងតាមការបកស្រាយនូវមតិទាំងពីរខាងលើយើងឃើញថាមតិទីមួយគេលែងត្រូវការទៅហើយ។ ឯមតិទីពីរកាន់តែត្រឹមត្រូវ ព្រោះមេឃុំ ឬចៅសង្កាត់ដែលប្រជាជនបោះឆ្នោតជ្រើសរើសដោយផ្ទាល់មានការគ្រប់គ្រងបានល្អជាង។ ម្យ៉ាងដើម្បីឲ្យមានអភិបាលកិច្ចល្អ ត្រូវមានប្រជាធិបតេយ្យតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមតាមយុគសម័យកាលនីមួយៗ។
ដូចនេះមតិទីមួយមិនទាន់ត្រឹមត្រូវទេ ឯមតិទីពីរមានលក្ខណៈល្អប្រសើរ ព្រោះការបោះឆ្នោតនាំឲ្យមានតម្លាភាពក្នុងប្រទេសប្រជាធិបតេយ្យ ដែលពលរដ្ឋមានសិទ្ធិជ្រើសរើសដោយផ្ទាល់។ ក្នុងនាមយើងជាពលរដ្ឋត្រូវតែចូលរួមជ្រើសរើសយកការបោះឆ្នោតដែលជារបៀបដឹកនាំជឿនលឿនតាមមាគា៌ប្រជាធិបតេយ្យ។

Posted at 2:20 AM |  by
Unknown
ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹមត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកបញ្ជាក់។
សេចក្តីអធិប្បាយ
នៅក្នុងសកលលោកយើងនេះ គេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែររបងជាមួយគ្នា តែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើគ្រប់វិវស័យ។ ក្នុងនោះដែរគេសង្កេតឃើញការប្រើប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកពីភាសាបាលីសំស្រ្កឹត ដែលជាហេតុនាំឲ្យមានទស្សនៈមួយពោលថា "ភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។
តើមតិខាងលើនេះត្រឹមត្រូវដែរ ឬទេ?
ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែករកឲ្យឃើញច្បាស់នូវទស្សនៈខាងលើ ជាបឋមយើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ "ភាសា" គឺជាពាក្យ ឬសម្តីដែលប្រើសម្រាប់ទាក់ទងគ្នា ឬសម្តែងមនោសញ្ជេតនាប្រាប់គ្នាទៅវិញទៅមក។ "ម្តាយ" ជាអ្នកបង្កើត ឬជាអ្នកឲ្យកំណើត។ តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី សំស្រ្កឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ។
តាមទស្សនៈដែលថាភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសានោះគឺពិតជាប្រាកដណាស់ ព្រោះថាភាសាបាលីសំស្ក្រឹតមានដើមកំណើតនៅឥណ្ឌា ហើយបើតាមប្រវត្តិសាស្ត្រខ្មែរឃើញថាខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ។ ដូច្នេះឥណ្ឌាប្រាកដជាបាននាំភាសាបាលី សំស្រ្កឹតមានកម្រិតខ្ពស់ និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើង ទាំងភាសានិយាយ និងសរសេរ។ ឧទាហរណ៍សិលាចារឹករបស់ខ្មែរសុទ្ធតែសរសេរជាភាសាបាលី សំស្រ្កឹត រីឯការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឺយកភាសាបាលីសំស្រ្កឹតជាភាសាយាន ឬភាសាផ្លូវការទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្រ្កឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគច្រើនដដែល។ ឧទាហរណ៍ ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍...។ល។ មិនតែប៉ុណ្ណោះនៅតាមវត្តអារាមការប្រើប្រាស់ភាសាបាលីសំស្រ្កឹតនៅតែពេញនិយម គឺព្រះសង្ឃសូត្រធម៌ជាភាសាបាលី សំស្រ្កឹតទោះសម្រាយជាខ្មែរក៏នៅតែសូត្រជាភាសាបាលីសំស្រ្កឹតដូចមុនដដែល។ ភស្តុតាងមួយទៀតនេះ គឺផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូចជា លោក J. Tau Pan ថា "ភាសាបាលី សំស្រ្កឹតជាមាតានៃភាសាខ្មែរ"។ សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថាភាសាបាលី សំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន។
ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅទៀតឃើញថាភាសាបាលីសំស្រ្កឹតពុំមែនជាមាតានៃភាសាខ្មែរទេ។ និយាយដូចនេះ ព្រោះថាភាសាខ្មែរមានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ គឺតាំងពីកំណកំណើតមនុស្សខ្មែរមកម៉្លេះ គឺប្រមាណ ៥០០០ឆ្នាំមុនគ.ស។ លើសពីនេះទៅទៀត ភាសាខ្មែរត្រូវបានពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ "ខ្មែរមន" ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ "ឥណ្ឌូអឺរ៉ុប"។ ដូចគ្នានេះដែរភស្តុតាងដែលយើងហ៊ានកំណត់ច្បាស់ថាភាសាបាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ គឺនៅត្រង់ភាសាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា ក្នុងការបន្លឺសម្លេង ភាសាខ្មែរគ្មានការលើកដាក់សម្លេងទេ ហើយមានចំនួនព្យាង្គតិច (ពីរព្យាង្គយ៉ាងច្រើន) ខុសពីភាសាបាលីសំស្កឹ្រតមានចំនួនព្យាង្គច្រើន (បួន ឬប្រាំព្យាង្គ)។ ចំណែកស្រៈ និងព្យញ្ជនៈខ្មែរមានមូលភេទ អ អ៊ ហើយមានស្រៈកប់តួនៅក្នុងព្យាង្គទៀតផង។ លក្ខណៈពិសេសមួយទៀតគឺការបង្កើតពាក្យខ្មែរមានប្រើវិធីកំលាយដោយផ្នត់ដើម និងផ្នត់ជែក និងវិធីបន្សំ។ ឧទាហរណ៍ កើត > បង្កើត, កំណើត, ខ្នើត...។ ចំពោះលិង្គ និងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជាញី ឈ្មោល...។ ម្យ៉ាងវិញទៀតភាសាខ្មែរក៏គ្មានក្បួនសម្ព័ន្ធងាយស្រួលក្នុងការបង្កើតប្រយោគ ព្រមទាំងមិនមានវិភត្តិដូចជាភាសាបាលីសំស្រ្កឹតទេ។ ប្រការសំខាន់គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ គឺភាសាខ្មែរបុរាណ (ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥) ភាសាខ្មែរកណ្តាល (ចាប់ពីសតវត្សទី១៦ រហូតដល់សតវត្សទី១៩) និងភាសាខ្មែរបច្ចុប្បន្ន (ចាប់ពីសតវត្សទី២០ រហូតមក)។ សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេ គឺភាសាខ្មែរជាអត្តសញ្ញាណរបស់ខ្មែរ និងស្ថិតនៅជាប់នឹងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណាមកបំភ្លៃបានឡើយ។
ឆ្លងតាមការបកស្រាយ វែកញែកត្រួសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេ ព្រោះភាសាបាលីសំស្ក្រឹតគ្រាន់តែជាកំចីបង្គ្រប់កង្វះខាតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតការប្រើប្រាស់ត្រូវបានយកមកច្នៃជាលក្ខណៈខ្មែរពិតៗ។ ឯមតិផ្ទុយវិញពិតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ។ ហើយការយកភាសាបាលីសំស្រ្កឹតក៏ត្រូវកែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ និងរូបសព្ទ។
ជាយោបល់បញ្ចប់ មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេ ព្រោះភាសាខ្មែរមានលក្ខណៈពិសេសរបស់ខ្លួន។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែស្វែងយល់ឲ្យច្បាស់លាស់ និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់ជាតិខ្លួន និងត្រូវលើកស្ទួយវប្បធម៌ជាតិឲ្យកាន់តែថ្កុំថ្កើន និងគង់វង្សជារៀងរហូត។
អំពីសំណេរតែងសេចក្តី

Posted at 2:18 AM |  by
Unknown
ប្រធាន៖ ក្នុងពុទ្ធិឱវាទបានអប់រំកុំឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរសខ្មែរក៏បានប្រដៅអប់រំកុំឲ្យភូតកុហកដែរ។ ដូច្នេះទើបមានមតិមួយពោលថា "ពាក្យភូតច្រើនចាញ់អាត្មា"។ តើពាក្យភូតពិតជាចាញ់អាត្មាមែនដែរ ឬទេ? ចូរពិភាក្សាដោយលើកយកអំណះអំណាងក្នុងការរស់នៅ និងក្នុងអក្សរសិល្ប៍មកបញ្ជាក់។
សេចក្តីអធិប្បាយ
អណ្តាតមានតួនាទីសម្រាប់គ្រលាស់បញ្ចេញសូរសៀងពាក្យសម្តីសម្រាប់ប្រាស្រ័យទាក់ទងគ្នា។ ប៉ុន្តែពាក្យពេចន៍ដែលរលាស់ចេញមកនោះអាចមានប្រយោជន៍ ឬគ្មានប្រយោជន៍ ពាក្យពិត ឬមិនពិត អាស្រ័យលើចេតនា វិចារណញ្ញាណរបស់អ្នកនិយាយ។ អាស្រ័យហេតុនេះទើបព្រះសម្មាសម្ពុទ្ធបានបញ្ញត្តិនៅក្នុងនិច្ចសីលត្រង់សិក្ខាបទទី៤ មិនឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរសខ្មែរក៏បានអប់រំប្រៀនប្រដៅដល់បុត្រធីតាកុំឲ្យពោលពាក្យកុហកដែរ ដោយលោកបានលើកជាសុភាសិតមួយឃ្លាថា "ពាក្យភូតច្រើនចាញ់អាត្មា"។
តើពំនោលខាងលើពិតជាត្រឹមត្រូវទាំងស្រុង ឬទេ?
មុននឹងបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយល្អ យើងគប្បីយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ "ភូត" មានន័យថាកុហក និយាយមិនពិត បោកប្រាស់ពោលពាក្យមិនទៀងត្រង់ ឯ"អាត្មា" គឺសម្តៅលើខ្លួនយើងផ្ទាល់។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថា "ពាក្យភូតកុហកបោកប្រាស់ច្រើននាំទុក្ខដល់ខ្លួនវិញ"។
ជាទូទៅមនុស្សយើងប្រាស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្តី។ ដូចនេះពាក្យសម្តីត្រូវតែជាពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យសច្ចៈ មិនត្រូវកុហកបោកប្រាស់គ្នា។ ការដែលទម្លាប់និយាយកុហកភូតភរនេះលោកចាស់ទុំបុរាណយើងបានប្រដៅថា "ពាក្យភូតច្រើនចាញ់អាត្មា" មានន័យថាការដែលយើងកុហកគេ លុះពេលគេដឹងការពិតគេនឹងស្អប់ ឬប្រទេចផ្តាសាធ្វើឲ្យខ្លួនអាម៉ាស ត្រូវអ្នកជិតខាងមើលងាយ ស្អប់ខ្ពើមលែងចង់និយាយរកថែមទៀតផង។ ជួនកាលពាក្យមុសានោះបណ្តាលឲ្យអន្តរាយដល់ខ្លួនឯង និងគ្រួសាររបស់ខ្លួនទៀត។ ទីបំផុតក៏មានវិប្បដិសារីស្តាយនូវទង្វើដែលខ្លួនបានប្រព្រឹត្តរួចទៅហើយ ទោះជាចង់កែក៏ហួសពេលទៅហើយដែរ។ ពាក្យមុសានេះ បើតាមទ្រឹស្តីពុទ្ធសាសនានឹងធ្វើឲ្យអ្នកនិយាយមានបាបកម្មធ្លាក់នរក ហើយត្រូវទទួលទណ្ឌកម្មទៅតាមកម្រិតទោសនៅឋាននរកនោះ។ ទោះបីជាមិនទាន់ស្លាប់ធ្លាក់នរកក៏ដោយ ក៏កម្មពៀរនៃពាក្យមុសានោះមកលងអន្ទោលជាប់ប្រាណជាប្រចាំ។ ឧទាហរណ៍អ្នកលក់ដូរ អាជីវករ ឬពាណិជ្ជករដែលយកទំនិញក្លែងក្លាយហួសកំណត់មកលក់ដោយនិយាយបោកប្រាស់អ្នកទិញថាល្អ សុទ្ធ លុះពេលគេយកទៅប្រើពុំដូចអ៊ីចឹង គេនឹងជេរផ្តាសាឲ្យលក់លែងដាច់ជាដើម ហើយគេនឹងឈប់ទិញទំនិញអ្នកនោះរហូត។ រីឯព្រះសង្ឃដែលតែងតែពោលពាក្យមុសា បោកប្រាស់ពុទ្ធបរិស័ទឲ្យគេជឿជាក់លើខ្លួនដើម្បីបានលាភសក្ការៈច្រើន លុះយូរទៅគេដឹងការពិតក៏ខ្មាសគេ ហើយបើតាមវិន័យពុទ្ធសាសនាគឺត្រូវទទួលអាបត្តិ ព្រមទាំងត្រូវគេចាប់ផ្សឹកជាដើម។ ចំណែកអ្នកនយោបាយវិញក៏ដូចគ្នាដែរ អ្នកនយោបាយណាដែលដើរតែបោកប្រាស់រាស្ត្រ ដោយសន្យាគ្រប់បែបយ៉ាងដើម្បីឲ្យរាស្រ្តបោះឆ្នោតឲ្យ។ ក្រោយពេលជាប់ឆ្នោត ហើយក៏ក្បត់ពាក្យសន្យា ប្រើឫកក្រអើតក្រទមដាក់ប្រជារាស្ត្រវិញ។ អ្នកនយោបាយនោះនឹងត្រូវរាស្ត្រស្អប់ខ្ពើម ហើយឈប់បោះឆ្នោតឲ្យជារៀងរហូត បើយើងក្រលេកមើលក្នុងរឿងព្រះវេស្សន្តរ ជូជកបានទៅកុហកព្រះបាទស្រីសញ្ជ័យដើម្បីយកជាលីក្រស្នាមកដូរជាមាសប្រាក់ និងរបស់ទ្រព្យផ្សេងៗ។ ទីបំផុតក៏ត្រូវបាបកម្មបែកពោះស្លាប់យ៉ាងទាន់ហន់។ ចំណែកក្នុងរឿងធនញ្ជ័យលោកសេដ្ឋីបានបោកប្រាស់ធនញ្ជ័យដោយយកអំបុកមកពង្រាយលើចង្អេរឲ្យធនញ្ជ័យថាអំបុកច្រើន។ លុះពេលធនញ្ជ័យដឹងការពិតហើយធនញ្ជ័យក៏តាមផ្ចាញ់លោកសេដ្ឋីគ្រប់ពេល។ រីឯក្នុងរឿងរាមកេរិ៍វិញ ដោយសារព្រះរាមចង់ឲ្យនាងសីតាត្រឡប់មករកខ្លួនវិញ ព្រះរាមបានបញ្ជាឲ្យគេរៀបចំពិធីបុណ្យសពក្លែងក្លាយមួយដើម្បីបញ្ឆោតនាងសីតា។ ដំបូងនាងសីតាស្មានថាមែនទែន ក៏ទួញយំសោកបោកខ្លួននៅទល់មុខកោដិដែលព្រះរាមពួននៅក្នុងនោះ។ លុះគ្រាដឹងការពិតថាព្រះរាមមិនទាន់ស្លាប់ នាងសីតារឹតតែខឹង រឹតតែស្អប់ព្រះរាមខ្លាំងឡើង និងត្មះតិះដៀលព្រះរាមជាច្រើន។ ជារួមមកយើងឃើញថាការពោលពាក្យកុហកភូតភរនេះមិនត្រឹមតែធ្វើឲ្យអ្នកដទៃក្តៅក្រហាយប៉ុណ្ណោះទេ ថែមទាំងមានទុក្ខដល់ខ្លួនវិញដូចពាក្យចាស់លោកថាមែន។
តើពាក្យកុហកសុទ្ធតែនាំទុក្ខដល់ខ្លួន ឬយ៉ាងណា? មិនប្រាកដទាំងស្រុងនោះទេ។ ពាក្យចាស់មួយឃ្លាលោកពោលថា "ផ្លូវវៀចកុំបោះបង់" មានន័យថាពាក្យកុហកខ្លះក៏មានប្រយោជន៍ដែឬ។ ពាក្យកុហកនាំឲ្យយើងមានការរីកចម្រើនអាចធ្វើឲ្យគេជឿទុកចិត្ត និងធ្វើឲ្យរស់នៅចុះសម្រុងក្នុងសង្គម និងអាចរក្សាអាយុជីវិតបានទៀតផង។ ជាក់ស្តែងនៅសម័យប៉ុលពត អ្នកណាមួយដែលហ៊ាននិយាយការពិតថាខ្លួនជាគ្រូបង្រៀន វិស្វករ ឬជាបញ្ញវ័ន្ត... ប្រាកដជាត្រូវពួកឃាតករអាវខ្មៅយកទៅសម្លាប់ចោលភ្លាម។ ដូច្នេះពួកគេត្រូវតែអនុវត្តទ្រឹស្តី "លាក់ការណ៍ខ្ពស់រស់បានយូរ" ថាជាកសិករគ្មានបានរៀនសូត្រ គ្មានចំណេះដឹងអ្វីទេ ទើបអាចរក្សាជីវិតបានដល់សព្វថ្ងៃ។ ចំពោះអ្នកលក់ដូរវិញ បើមិនចេះអួតរបស់ខ្លួនឯងខ្លះ តើមានអ្នកណាគេមកទិញទំនិញខ្លួន។ ចំពោះអ្នកនយោបាយ បើមិនចេះនិយាយកុហកគេខ្លះធ្វើម៉េចគេនឹងឆាប់ជឿហើយបោះឆ្នោតឲ្យ។ មិនតែប៉ុណ្ណោះ ពាក្យកុហកខ្លះក៏ធ្វើឲ្យមនុស្សមានរបៀបរបបសីលធម៌វិន័យថ្លៃថ្នូរផងដែរ ដូចជាចាស់ៗតែងកុហកក្មេងថាស៊ីបាយដេកដុះកន្ទុយជាក្រពើជាដើម ក្នុងគោលបំណងចង់ឲ្យក្មេងមានសណ្តាប់ធ្នាប់ល្អក្នុងពេលទទួលទានអាហារ។ ល។ មួយវិញទៀតការនិយាយពាក្យពិតនៅពេលខ្លះធ្វើឲ្យមនុស្សស្លុត ភិតភ័យក៏មានដូចជាហោរាទស្សន៍ទាយកាលបើគន់គូរឃើញថាអ្នកទាយនោះមានគ្រោះអាសន្នខ្លាំងហើយនិយាយត្រង់ៗនោះអាចឲ្យអ្នកទាយភិតភ័យខ្លាំង ហើយនឹកឃើញតែសម្តីហោរក្លាយទៅជាឈឺក៏មាន។ បើយើងក្រលេកមើលនៅក្នុងអក្សរសិល្ប៍រឿងតាថេន និងចៅសន យើងឃើញថាតាថេន និងបក្សពួកដើរកុហកបោកប្រាស់អ្នកស្រុកថាខ្លួនជាគ្រូសិល្ប៍ខ្លាំង ពូកែអាចបណ្តេញព្រាយបិសាចបាន អ្នកស្រុកក៏ជឿស្លុងហើយនាំគ្នាយកបាយសំលនំចំណីមាសប្រាក់ទៅឲ្យតាថេនគ្រប់ៗគ្នា។ ចំណែកចៅសនឃើញតាថន និងបក្សពួកលួចផឹកស្រា ស៊ីសាច់ក៏យកដំណើរនេះទៅប្រាប់អ្នកស្រុកត្រង់ៗ តែផ្ទុយទៅវិញគ្មានអ្នកណាម្នាក់ជឿចៅសនឡើយ ថែមទាំងចាប់ចៅសនយកទៅឲ្យតាថេនវាយធ្វើបាបយ៉ាងដំណំថែមទៀតផង។ ចៅសនទ្រាំនឹងរំពាត់លែងបានក៏និយាយកុហកតាមតាថេនប្រាប់ទើបរួចខ្លួន។ ចំណែកនៅក្នុងរឿងព្រះវេស្សន្តរជាតកវិញ នាងមទ្រីបានយល់សុបិនចម្លែក ហើយប្រាប់ទៅព្រះវេស្សន្តរកាត់សប្តិឲ្យព្រះវេស្សន្តរទ្រង់ដឹងច្បាស់ថាសុបិននិម្មិតនោះមិនល្អទេ តែព្រះអង្គខ្លាចនាងមទ្រីពិបាកព្រះទ័យក៏បង្វែរថាជារឿងល្អទៅវិញ។ រីឯតាជូជកក្នុងពេលមានអសន្ននោះ បើគាត់មិនរកវិធីនិយាយកុហកចេតបុត្រទេប្រាកដជានឹងត្រូវស្លាប់កណ្តាលព្រៃជាមិនខាន។ សរុបសេចក្តីមកយើងឃើញថាពាក្យកុហកមិននាំទុក្ខដល់ខ្លួនវិញទេ ថែមទាំងជួយឲ្យមានសេចក្តីសុខទៀតផង។
ឆ្លងតាមការវិភាគវែកញែកនូវមតិស្រប និងមតិផ្ទុយយើងឃើញថាពាក្យកុហកនាំមកនូវផលល្អផង ផលអាក្រក់ផងទៅតាមកាលៈទេសៈដែលអ្នកនិយាយត្រូវប្រើ និងត្រូវដឹងឲ្យច្បាស់លាស់។ ដូចនេះប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដែរ ប៉ុន្តែពុំទាន់គ្រប់ជ្រុងជ្រោយទាំងស្រុងនៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនត្រូវពោលពាក្យមិនពិតណាដែលនាំឲ្យវិនាសអន្តរាយដល់អ្នកដទៃ ហើយត្រូវចងចាំថា "អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងក៏ដោយសារអណ្តាត"។

Posted at 2:14 AM |  by
Unknown
ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។
ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ ញ៉ុក ថែម
កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣
សង្ខេបរឿង៖
នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគាថាមួយបទថា "អត្តាហិ អត្តនោ នាថោ"។
ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃលិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាតហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បូង។
តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជាហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុងខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងៗខ្លួន។
លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វបានជួយរវៃឡានម្ចាស់របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្រជំនួសតាសុន។
ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយឃុននារីទៅផ្សារទិញឥវ៉ាន់......។ ទិញឥវ៉ាន់សព្វគ្រប់អស់ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។
ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នារហូតយល់ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមកប្លន់។ ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។ ដោយការខិតខំព្យាបាលជម្ងឹពីគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ។ ចាប់តាំងពីថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិតឆ្មើងឆ្មៃរបស់ឃុននារីក៏សាបសូន្យក្នុងគ្រានោះដែរ។
ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ។
ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំទិញត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តូងជីកត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់វាយលោកបាឡត់ដួល...។ លោករតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជាន់ទីនេះទៀត។
ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនៈក៏រៀបចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយសុខក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។
ប្រធានរឿង៖ រឿងកុលាបប៉ៃលិន អ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្រដែលពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត ជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់ និងការមានទំនុកចិត្តលើខ្លួនឯង (អត្តាហិ អត្តនោ នាថា)។
មូលបញ្ហារឿង៖ បញ្ហាទី១ ជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្រ, បញ្ហាទី២ ជីវិតជាកម្មករត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៣ ទំនាក់ទំនងស្នេហារវាងចៅចិត្រ និងនាងឃុននារី, បញ្ហាទី៤ ជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួសារលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៥ ភាពជោគជ័យរបស់ចៅចិត្រ។

Posted at 2:09 AM |  by
Unknown
ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
រឿងសង្ខេប៖
ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទំុមានរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករលោកគ្រូតែពុំបានសម្រេច។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវេញ។ ជួនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរូមរ័ក្សជាមួយទាវនាពេលនោះទៅ។
ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចួលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវសេ្តចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេ្តច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យសេ្តចរៀបការឲ្យទុំនឹងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួួនមានជម្ងឺជាទម្ងន់។ បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះសេ្តចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។ អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលសេ្តច ស្តេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។
ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ "ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ"។
មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
ទុំស្លាប់បណ្តាលមកពីមិនស្តាប់បណ្តាំគ្រូ
ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
ទុំស្លាប់បណ្តាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
ទុំស្លាប់ព្រោះស្នេហា
ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង

Posted at 2:08 AM |  by
Unknown
ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់ (នាដកអក្សរសិល្ប៍)
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ ទី ជីហួត
កាលកំណត់តែង៖ ១៩៨៣
សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង
សង្ខេបរឿង៖
នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជដែលគេហៅថា តេជោមាស។ លោកមានភរិយាឈ្មោះស្រែន្យ មានងារជាជំទាវ និងមានសិស្សឈ្មោះយ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា "សេ្តចសម្រែរាជាធិរាជ" បានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំង) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា "បន្ទាយនគរ"។ ស្តេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើមអំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉តបានព្យាយាមលោកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ និងបក្សពួកត្រូវបានតេជោមាស យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរ។
ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉តបានទទួលរាជបញ្ជា និងដាវអាជ្ងាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ ឆ្លងតាមបទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះតេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្តាលមកពីមានខ្មាំងនៅក្រោយខ្នង។ តេជោយ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។ ដើម្បីយកខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងត្រូវសម្លាប់ចោល។ បក្សពួកម៉ឺនចៃចុងរ៉ាក់មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែននេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់យកទៅសម្លាប់ចោលទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូបានទូលថ្វាយព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ ចាំរួចការនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យសត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។ តេជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉តជាជនជាតិភាគតិច ហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញជំទាវរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឲ្យជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់ការពិតថាថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោយ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។
ប្រធានរឿង៖វីរភាពរបស់់បុព្វបុរសខ្មែរក្នុងបព្វហេតុជាតិមាតុភូមិក៏ដូចជាព្រះមហាក្សត្រក្នុងកិច្ចការពារបូរណភាពទឹកដី។ តេជោយ៉តជាតួអង្គតំណាងឲ្យមេទ័ពខ្មែរនៅសម័យឧដុង្គដែលមានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិដែលទង្វើនេះជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។
មូលបញ្ហា៖ ការបះបោររបស់ស្តេចសម្រែ, ភាពឈ្លាសវៃរបស់ស្រ្តី (ជំទាវស្រែន្យ), ការបោសសំអាតខ្មាំងក្រោយខ្នង, សេចក្តីស្នេហារបស់តេជោយ៉ត និងជំទាវស្រែន្យ។

Posted at 2:06 AM |  by
Unknown
ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ, សាស្រ្តាទេសន៍
ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម
អ្នកនិពន្ធ និងកាលកំណត់តែង៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍)។
រឿងសង្ខេប៖
កាលព្រះសាស្រ្តាចារ្យគង់នៅនគររាជគ្រឺះ ឧទាយិត្ថេរ បាននិមន្តព្រះសង្ឃឲ្យនិវត្តមកកាន់នគរកបិលព័ស្តុ តាមសេចក្តីអារាធនារបស់ព្រះ ស្រីសុទ្ធោទន៍ ពុទ្ធបិតា។ កាលព្រះពុទ្ធយាងមកដល់ និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៌ ដ៏អស្ចារ្យគឺនរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺឥតទទឹកឡើយ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសួគ៌នេះដែលបណ្តាលឲ្យព្រះពុទ្ធទ្រង់សម្តែងធម្មទេសនារឿងព្រះវេស្សន្តរនោះថា៖
កាលណោះព្រះបាទសិរិមហារាជ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ។ ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី (ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរដ្ឋ។
បុព្វប្រវត្តិនៃនាងផុស្សតីនោះគឺថានៅចុងកប្បទី៩១ នាងនេះជារាជបុត្រីនៃព្រះបាទពុន្ធុមរាជ នគរពុទ្ទុមតី។ នាងបានបូជាលម្អិតខ្លឹមចន្ទន៍ចំពោះព្រះពុទ្ធវិបស្សី។ ដោយផល្លានិសង្សនេះ នាងមានក្លិនក្រអូប។ ទីបំផុតនាងបានទៅជាអគ្គមហេសីនៃព្រះឥន្ទ្រាធិរាជ។ កាលដល់កំណត់ជន្មាយុព្រះឥន្ទ្រជ្រាបថានាងនឹងច្យុតចាកទេវលោកព្រះអង្គក៏ប្រទានពរ១០ប្រការ (ទសពរ) ចំពោះនាងតាមសេចក្តីប្រាថ្នាគឺ៖
ឲ្យបានជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនានគរជេតុត្តរ
ឲ្យមានភ្នែកល្អ មានភូមោកោងទ្រទេសទ្រទួយដូចបង្គួយកៅទណ្ឌ
ឲ្យមានឈ្មោះថាផុស្សតីដដែល
ឲ្យមានកូនប្រុសមួយមានកតិ្តនាមល្បីល្បាញ
ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អ ដូចរូបប្រក្រតី
កុំឲ្យមានដោះសណ្តាយ
កុំឲ្យមានសក់ស្កូវ
ត្រូវមានសាច់សម្បុរស្បែកម៉ដ្ឋខៃល្អដូចសាច់ពពិលមាស
ឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្ស សត្វទាំងឡាយ
ឲ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន បន្លឺនូវសព្ទល្វេងល្វើយនាព្រះរាជមន្ទីរ
ព្រះនាងផុស្សតីច្យុតចាកទេវលោកមកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទរាជ។ នាងមានក្លិនកាយក្រអូបដូចខ្លឹមចន្ទន៍ទើបគេថ្វាយព្រះនាមផុស្សតី។ ព្រះបាទសិរីមហារាជទ្រង់ប្រោសអភិសេកនាងឲ្យជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យរាជបុត្រ របស់ព្រះអង្គ។ កាលនោះព្រះពោធិសត្វយាងចុះពីឋានត្រៃត្រឹង្សមកចាប់បដិសន្ធិក្នុងផ្ទៃនាងផុស្សតី។ តាំងពីមានគភ៌កាលណាព្រះនាងផុស្សតីចំណាយព្រះរាជទ្រព្យ៦ម៉ឺនគហាបណៈរាល់ថ្ងៃ ដើម្បីព្រះរាជទានក្នុងសាលាទានទាំងបី។ នៅពេលគ្រប់ទសមាស ព្រះនាងយាងប្រទក្សិណនគរ ក៏ស្រាប់តែប្រសូតព្រះពោធិសត្វនៅចន្លោះផ្លូវនៃពួកឈ្មួញទើបគេថ្វាយនាមព្រះរាជទារកថា ព្រះវេស្សន្តរ។ ក្នុងថ្ងៃព្រះពោធិសត្វប្រសូតមកមានមេដំរីមួយបាននាំកូនដំរីសសុទ្ធមកទុកថ្វាយក្នុង កន្លែងដំរីមង្គល។ គេដាក់នាមដំរីនោះថា បច្ច័យនាគេន្ទ្រ។ នៅពេលព្រះជន្មបាន៥ឆ្នាំព្រះពោធិសត្វ ប្រទាននូវប្រដាប់ប្រដារកុមារ មានតម្លៃ១សែនគហាបណៈដល់មេនំគម្រប់៩ដង កាលព្រះជន្មបាន៨ឆ្នាំទ្រង់ប្រាថ្នាឲ្យបេះដូង ភ្នែក សាច់ ឈាមជាទានហៅថាអជ្ឈត្តិកទាន។ ព្រះជន្មបាន១៦វស្សា ព្រះបិតាទ្រង់ផ្សំផ្គុំនាងមទ្រីជាមាតុលធីតាអំពីមទ្ទរដ្ឋឲ្យជាអគ្គមហេសី ហើយទ្រង់ដាក់រាជ្យថ្វាយឲ្យគ្រប់គ្រងនគរតរៀងមក។ ចំណេរកាលមកនាងមទ្រីប្រសូតបានព្រះ រាជបុត្រមួយដាក់នាមថា ជាលី រួចប្រសូតបានបុត្រីមួយដាក់នាមថា កណ្ហាជិនា (ក្រស្ណា)។
គ្រាមួយដែន ក្លឹង្គរាស្រ្ត កើតទុរភិក្សរាំងភ្លៀង រាំងភ្លៀង អត់បាយ។ អ្នកនគរចាត់ឲ្យព្រាហ្មណ៍ ៨នាក់ទៅសុំដំរីមង្គលពីព្រះវេស្សន្តរ។ ព្រះពោធិសត្វក៏សព្វព្រះទ័យប្រោសប្រទានដំរីព្រមទាំង គ្រឿងប្រដាប់ទៅស្មូម។ ពេលនោះអ្នកស្រុកស្រីពិរាស្រ្តនាំគ្នាខឹង សុំព្រះរាជាឲ្យបំបរបង់ព្រះ វេស្សន្តរចេញពីនគរ។ ព្រះបាទស្រីសញ្ជ័យពុំយល់ព្រមតាម តែអ្នកស្រុកពុំសុខចិត្ត។ ទីបំផុតព្រះវេស្សន្តរសម្រេចព្រះទ័យថានឹងចេញពីនគរ ទៅបួសនៅក្នុងព្រៃភ្នំគិរីវង្គត។ ព្រះអង្គហៅនាងមទ្រីមកផ្តែផ្តាំ ប៉ុន្តែព្រះនាងទទូចសុំទៅតាមបម្រើព្រះស្វាមីតែមួយមុខ។
ព្រះនាងផុស្សតីអាឡោះអាល័យបុត្រ។ នាងយាងទៅអង្វរសុំទោសស្វាមីឲ្យព្រះរាជទាន ទោសឲ្យព្រះវេស្សន្តរ តែពុំបានសម្រេច។ តមកព្រះវេស្សន្តរប្រារព្ធធ្វើសត្តសតកមហាទានគឺមាន ចំនួន៧រយៗគម្រប់៧មុខ។
ព្រះនាងផុស្សតីសុំឃាត់នាងមទ្រីជារាជសុណិសាឲ្យនៅក្នុងនគរ។ នាងមទ្រីមិនព្រម ដោយបានរៀបរាប់ពីធម្មជាតិអាក្រាត៣មុខថ្វាយព្រះមាតាស្តាប់គឺ៖
ទន្លេគ្មានទឹក ហៅថា ទន្លេអាក្រាត
ដែនគ្មានស្តេច ហៅថា ដែនអាក្រាត
ស្រីមេម៉ាយ ហៅថា ស្រីអាកា្រត
តមកព្រះវេស្សន្តរមួយអន្លើ និងនាងមទ្រីបុត្រទាំងពីរថ្វាយបង្គំលាមាតាបិតាយាងចេញពី នគរ។ ព្រះពោធិសត្វទ្រង់ប្រទានសេះទាំង៤ទៅព្រាហ្មណ៍៤នាក់ និងរាជរថទៅព្រាហ្មណ៍ម្នាក់ ទៀតតាមផ្លូវ។ ទីបញ្ចប់ទ្រង់ពបាជាលី នាងមទ្រីពចៅក្រស្ណាយាងព្រះបាទបន្តផ្លូវទៅមុខទៀត។
ព្រះវេស្សន្តរ មហេសី និងបុត្រយាងដល់មាតុលនគរ។ ពួកអ្នកចេតរាស្រ្តចេញមកទទួល ហើយព្រមព្រៀងថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរ ប៉ុន្តែព្រះអង្គពុំទទួល។ ស្តេចចេតរាស្រ្តនាំគ្នារៀបជូនដំណើរព្រះពោធិសត្វទៅដល់ទ្វារភ្នំគិរីវង្គត ហើយរើសកូនប្រុសអ្នកស្រុកម្នាក់ឈ្មោះ ចេតបុត្រឲ្យចាំនាច្រកភ្នំដើម្បីការពារសេចក្តីសុខចំពោះព្រះវេស្សន្តរ។ ក្សត្រទាំង៤អង្គយាងដក់ឆ្នេរស្រះបោក្ខរណីបានឃើញអាស្រមបទដែលសក្កទេវរាជនិមិត្តថ្វាយ ក៏នាំគ្នាចូលគង់នៅជាមួយឥសីក្នុងទីនោះទៅ។
និយាយពីព្រាហ្មណ៍ម្នាក់ឈ្មោះជូជក នៅស្រុកទុន្នវិដ្ឋព្រាហ្មណ៍គ្រាមសន្សំប្រាក់បាន១០០គហាបណៈយកទៅផ្ញើនឹងត្រកូលព្រាហ្មណ៍មួយ។ ត្រកូលព្រាហ្មណ៍នោះចាយប្រាក់ជូជកអស់ ក៏សុខចិត្តលើកកូនស្រីឈ្មោះនាងអមិត្តតាបនាឲ្យធ្វើជាប្រពន្ធជូជក។
ថ្ងៃមួយពួកព្រាហ្មណ៍ក្មេងៗបានចោមរោមវាយនាងអមិត្តតាបនាដោយក្តីច្រណែន នាងនេះបានលេស ក៏៏លែងបម្រើប្តីចាស់ ហើយបង្ខំតាជូជកឲ្យទៅសុំកូនព្រះវេស្សន្តរមកបម្រើនាង។ ជូជកធ្វើដំណើរទៅកាន់ភ្នំគិរីវង្គត។ ចេតបុត្រឃើញព្រាហ្មណ៍ចាស់ត្រូវឆ្កែដេញខាំរត់ឡើងចុងឈើ ក៏ទាញព្រួញបម្រុងនឹងបាញ់ប្រហារ។ ជូជកកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យ។ ចេតបុត្រជឿក៏អញ្ជើញជូជកចុះមកជប់លៀង។
ក្រោយការជប់លៀងចេតបុត្ររៀបរាប់ដំណើរទៅកាន់ភ្នំគិរីវង្គតឲ្យជូជកស្តាប់។ តមកជូជកលាចេតបុត្រធ្វើដំណើរទៅដល់អាស្រម អច្ចុតមហាឫសី។
អច្ចុតមហាឫសីទទួលជូជករូចក៏រៀបរាប់ប្រាប់ពីផ្លូវទៅកាន់អាស្រមព្រះវេស្សន្តរ។
ជូជកទៅដល់អាស្រមនៅពេលរសៀល។ តាជីនៅសំណាក់ជើងភ្នំមួយយប់រង់ចាំព្រឹកស្អែកនឹងចូលទៅសុំបុត្រពីព្រះវេស្សន្តរ។
រាត្រីនោះនាងមទ្រីយល់សុបិននិមិត្តឃើញបុរសម្នាក់ទាបខ្មៅស្លៀកពាក់សំពត់អម្ចត់ត្រឹមជង្គង់សៀតផ្កាចារនៅត្រចៀក កាន់អាវុធមុតថ្លា ចូលមកចាប់ផ្តួលនាងឆ្កៀលយកភ្នែកទាំងពីរកាត់យកព្រះអង្សាទាំងសងខាង ពុះទ្រូងរូងយកថ្លើមបេះដូងទៅ។ ព្រះនាងតើនឡើងភិតភ័យតក្កមា ទើបព្រះនាងយាងយាត្រាចូលទៅរកស្វាមីគោះទ្វារអាស្រមបរមកុដិទាំងរាត្រី។ ព្រះវេស្សន្តរកាត់សប្តិថាជាការល្អទេ។
ព្រឹកឡើងនាងមទ្រីនាំបុត្រទាំងពីរទៅផ្ញើនឹងស្វាមីរួចចេញទៅបេះផ្លែផល្លាទាំងអារម្មណ៍ពិភាល់យ៉ាងខ្លាំងអំពីសុបិននិមិត្ត។ ជូជកចូលមកសុំចៅក្រស្ណា និងបាជាលី។ រាជកុមារទាំងពីរភិតភ័យនាំគ្នារត់ទៅពួនឯស្រះឈូក។ ជូជកចាប់កុមារទាំងពីរទៅចងវាយវាត់នៅចំពោះព្រះភក្រ្តព្រះវេស្សន្តរ។ ព្រះពោធិសត្វទប់ព្រះទ័យពុំទាន់ ទ្រង់ចាប់ធ្នូសរបម្រុងនឹងប្រហារព្រាហ្មណ៍ចោល តែទ្រង់ទប់បានវិញ។ ជូជកនាំកុមារចេញទៅ។
និយាយពិនាងមទ្រីចេញទៅបេះផ្លែឈើពុំបានសោះ។ នាងជួបប្រទះនូវខ្យល់ព្យុះ ភ្លៀងផ្គរ ហើយចេះតែមានភេទចម្លែកៗដូចជារកាំភ្នែកឆ្វេង កម្រើកភ្នែកស្តាំ ធ្លាក់សង្រែកពីស្មា ធ្លាក់ទំពក់ពីដៃ។ នាងពុំអាចវិលមកអាស្រមបានព្រោះទេវបុត្រចុត្យនិមិ្មតកាយជារាជសីហ៍១ ខ្លាធំ១ ខ្លាដំបង១រាំងផ្លូវនាង។ លុះព្រលប់ទើបទេវបុត្រកាឡាខ្លួនចេញទៅអស់ នាងវិលមកកាន់អាស្រម។ នាងមទ្រីបាត់ពុំឃើញបុត្ររត់មកទទួលដូចប្រក្រតី។ នាងភិតភ័យខំស្រែកហៅក៏ពុំឃើញ។ នាងសួរព្រះស្វាមីក៏ព្រះអង្គពុំឆ្លើយតប នាងមទ្រីសោយសោកលុះដួលសន្លប់បាត់ស្មារតី។ ព្រះវេស្សន្តរស្ទុះមកត្រកងបីយកទឹកស្រពព្រះភក្ត្រឲ្យនាងដឹងខ្លួនវិញ ទើបទ្រង់លួងលោមប្រាប់ថា ព្រះអង្គបានប្រទានបុត្រទៅជូជកហើយ។ នាងមទ្រីអនុមោទនាបុត្តទានក្នុងខណៈនោះមក។
និយាយពីព្រះឥន្ទ្រាធិរាជទ្រង់ចុះមកកាឡាខ្លួនជាព្រាហ្មណ៍ម្នាក់ដើរចុឡមកអាស្រមព្រះវេសន្សន្តរដើម្បីបំពេញភរិយាទានរបស់ពោធិសត្វ។ ព្រះនាងមទ្រីយល់អាធ្យាស្រ័យស្វាមីក៏យល់ព្រមឲ្យព្រះវេស្សន្តរដាក់ទាននាងទៅឥន្ទ្រព្រាហ្មណ៍។ ព្រះឥន្រ្ទទ្រង់សរសើរព្រះទ័យសប្បុរសរបស់ពោធិសត្វហើយទ្រង់បានប្រគល់នាងមទ្រីថ្វាយទៅព្រះវេស្សន្តរវិញ។ ខណៈនោះព្រះវេស្សន្តរបានសុំពរពីព្រះឥន្ទ្រ៨ប្រការគឺ៖
សូមឲ្យព្រះវររាជបិតាស្តេចមកនាំពួកយើងខ្ញុំត្រឡប់ទៅនគរវិញ
សូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីក្តីស្លាប់
សូមឲ្យបានជួយសង្គ្រោះដល់ជនកំសត់ ទុគ៌តផុតពីក្តីក្រលំបាក
សូមកុំឲ្យមានចិត្តត្រេកត្រអាលខាងផ្លូវកាមគុណជាអកុសល
សូមឲ្យចៅជាលី និងនាងកណ្ហាជិនាបានគ្រប់គ្រងបុរីពិជ័យជេតុត្តរ
សូមឲ្យមានអាហារទិព្វកើតឡើងរៀងរាល់ថ្ងៃ
សូមឲ្យការបរិច្ចាគទានកុំបីមានខ្វះខាតឡើយ
សូមឲ្យរំលងខន្ធទៅបានទៅកើតនៅក្នុងឋានតុសិតទេវលោកកុំបីខានឡើយ
ជូជកបានដើរអស់១៥ថ្ងៃ ហើយទីបំផុតគឺវង្វេងផ្លូវទៅកាន់ក្រុងជេតុត្តរ។ ព្រះបាទស្រីសញ្ជ័យទតឃើញព្រាហ្មណ៍ចាស់បណ្តើរក្មេងតូចៗទ្រង់បញ្ជាឲ្យហៅមកគាល់។ ពួកអាមាត្យមុខមន្ត្រីបានស្តាប់ជូជកថ្លែងរឿងប្រាប់ក៏ចោទប្រកាន់ថ្កោលទោសព្រះវេស្សន្តរថាមិនគួរលើកកូនឲ្យជាទានសោះ។ ជាលីក្រស្ណាបានដោះសារការពារព្រះបិតា។ ព្រះបាទស្រីសញ្ជ័យត្រាស់ឲ្យលោះព្រះរាជអនត្តោអនត្តាពីជូជក ហើយទ្រង់ឲ្យរៀបពិធីទទួលព្រលឹងទៅ។ ជាលីបានក្រាបទូលអំពីទុក្ខលំបាករបស់មាតាបិតានៅក្នុងព្រៃ។ ព្រះស្រីសញ្ជ័យសម្រេចនាំរេហ៍ពលទៅតាមរាជបុត្រវិលមកនគរវិញ។
ចំណែកជូជកក្រោយដែលបានទទួលព្រះរាជទានរង្វាន់ហើយដោយសារគាត់អត់ឃ្លានមកយូរថ្ងៃ គាត់ក៏បរិភោគអាហារច្រើនហួសប្រមាណ ភ្លើងធាតុមិនអាចរំលាយឲ្យរលួយបាន គាត់ក៏រលត់សង្ខារក្នុងគ្រានោះហោង។
ព្រះបាទស្រីសញ្ជ័យ នាងផុស្សតី រាជវង្សានុវង្ស និងអស់លោកអាមាត្យមន្ត្រីព្រមទាំងកុមារទាំងពិរបានចេញដំណើរទៅកាន់ភ្នំគិរីវង្គត។ ក្សត្រទាំង៦អង្គក៏បានជួបជុំគ្នាដូចប្រាថ្នា ហើយសំណេះសំណាល យំសោក ត្រាតែសន្លប់អស់ ខណៈនោះមហាមេឃបង្អុរភ្លៀងបោក្ខរពស៌មកធ្វើឲ្យក្សត្រទាំង៦ និងសេនា អាមាត្យមុខមន្ត្រីដឹងស្មារតីវិញ។ អស់មុខមន្ត្រីក្រាបថ្វាយបង្គំព្រះវេស្សន្តរ និងនាងមទ្រីសូមឲ្យស្តេចត្រឡប់ព្រះនគរថ្កានសោយរាជ្យសម្បត្តិវិញ។
ក្រោយនោះព្រះវេស្សន្តរ និងនាងមទ្រីលាព្រះផ្នួស។ ព្រះបាទស្រីសញ្ជ័យបានសុំទោសបុត្រ ហើយទ្រង់លួងលោមបុត្រដោយប្រការផ្សេងៗ មុខចតុរង្គសេនាក៏ដង្ហែព្រះពោធិសត្វរាជវង្សានុវង្សចូលនគរវិញដោយសុវត្ថិភាព។
ព្រះវេស្សន្តរសោយរាជ្យជាសុខរហួតមកដល់សោយទិវង្គតបានទៅកើតនៅឋានតុសិតមាននាមថាសន្តុសិតទេវបុត្រ។
ព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រីបានចាត់ការធ្វើពិធីរាជាភិសេកព្រះជាលី និងកណ្ហាជិនាជាមហាក្សត្រតរៀងមក៕
ប្រធានរឿង៖ ព្រះវេស្សន្តរជាជាតិកំណើតពោធីសត្វចុងក្រោយបង្អស់របស់ព្រះពុទ្ធ។ ក្នុងរឿងនេះព្រះពោធិសត្វមាននាមថា "វេស្សន្តរ"។ ឯដំណើររឿងទាំងមូលបានលាតត្រដាងពីដំណើរជីវិតព្រះអង្គដែលផ្សារភ្ជាប់តែ "ការដាក់ទាន" តែប៉ុណ្ណោះ។ ដូចនេះយើងអាចកំណត់ប្រធានរឿងបានថា "ការបំពេញទានបារមីរបស់ព្រះពោធីសត្វព្រះនាមវេស្សន្តរ"។ (ការបំពេញទានបារមីនេះ គឺជាការបំពេញមហាបរិច្ចាគ៥គឺ ធនបរិច្ចាគ បុត្តបរិច្ចាគ ភរិយាបរិច្ចាគ អង្គបរិច្ចាគ និងជីវិតបរិច្ចាគ។
មូលបញ្ហារឿង៖ តាមរយៈសាច់រឿងព្រះវេស្សន្តរឃើញថា ការបរិច្ចាគទានទាំង៥នេះមនុស្ស ធម្មតាមិនអាចធ្វើបានទេ។ ដូចនេះការបំពេញទានបារមីរបស់ព្រះវេស្សន្តរអាចសម្រេចបានដោយរបៀបណា? ហើយការបរិច្ចាគទាំងនេះជាការងារធម្មតាចំពោះព្រះអង្គ ឬវាស្ថិតក្នុងដំណាក់កាលតស៊ូព្យាយាមដែរ ឬទេ? តាមរយៈដំណើររឿងយើងឃើញថាថ្វីត្បិតតែព្រះវេស្សន្តរជាទេវបុត្រដែលច្យុតមកលើផែនដីដើម្បីបំពេញទានបារមីក៏ដោយ ក៏ការបំពេញទាននោះវាមិនមែនជាការងារធម្មតារបស់ព្រះអង្គឡើយ ព្រោះពេលដែលបំពេញទានព្រះអង្គជា "មនុស្ស" ពោលគឺមិនទាន់ក្លាយជាព្រះឡើយ។

Posted at 2:04 AM |  by
Unknown
112066119429051_179100716058924
ប្រធានៈ ចូរអធិប្បាយអំពីលក្ខណៈស្នេហារបស់ទុំទាវ ព្រមទាំងបញ្ចេញយោបល់របស់អ្នកចំពោះស្នេហាបែបទុំទាវនេះផង។
សេចក្តីអធិប្បាយ
បើយើងបើកក្រាំងគម្ពីរប្រវត្តិនៃអក្សរសិល្ប៏ខ្មែរមួយទំព័រម្តងៗពិនិត្យយ៉ាងម៉ត់ចត់យើងនឹងឃើញថា នៅគ្រប់រឿងប្រលោមលោក រឿងល្ខោន រឿងនិទានខ្លីៗ ឬកំណាព្យកាពឃ្លោងផ្សេងៗសុទ្ធតែលំអដោយជីវិតស្នេហាទាំងអស់។ រឿងកុលាបប៉ៃលិន ផ្កាស្រពោន រឿងសូផាត...សុទ្ធតែចោទឡើងដោយបញ្ហាស្នេហាទាំងអស់។ ចំណែកឯរឿងទុំទាវវិញ សេចក្តីស្នេហារបស់ទុំទាវក៏មានលក្ខណៈល្អ និង ប្លែកអំពីរឿងខាងលើដែរ។
តើសេចក្តីស្នេហាទុំទាវមានលក្ខណៈបែបណាទៅ?
មុននឹងឈានទៅរកដំណោះស្រាយរបស់ចំណោទបញ្ហាខាងលើយើងត្រូវយល់នូវន័យរបសើពាក្យ " ស្នេហា " ជាមុនសិន។ ពាក្យថា ស្នេហាមានន័យថាការស្រឡាញ់ពេញចិត្តទៅលើអ្វីមួយ។ ដោយផ្អែកទៅលើអត្ថន័យរបស់ពាក្យខាងលើ ទស្សនៈរបស់ប្រធានខាងលើមានន័យថា ការស្រឡាញ់ពេញចិត្តគ្នាទៅវិញទៅមករបស់យុវជនពីររូបគឺទុំ និង ទាវ។
ស្លាបប៉ាការបស់ភិក្ខុសោមបានបង្ហាញ និង ពន្យល់អ្នកសិក្សាក៏ដូចអ្នកអានគ្រប់ៗគ្នាបានឃើញពីជីវិតស្នេហារបស់យុវជនពីរនេះក្នុងការទំនាក់ទំនងបឋមវ័យ។ នាងទាវគឺជាបុត្រីរបស់ស្រ្តីមេម៉ាយចំណាស់ម្នាក់នៅត្បូងឃ្មុំដែលមានរូបសម្រស់ល្អលើសនារីទាំងឡាយ និង ជាក្រមុំកំពុងចូលម្លប់។ ចំណែករូបទុំជាយុវជនមានរូបឆោមស្រស់សង្ហារសំលេងពិរោះដោយទុំចេះស្មូត ព្រមទាំងកំពុងបួសរៀនក្នុងវត្តវិហារធំ។ ទុំបានធ្វើដំណើរផ្ទុកតោកដើរលក់ជាហូរហែររហូតមកដល់ស្រុកត្បូងឃ្មុំ។ ដោយសារសម្លេង និង រូបសម្បត្តិ ទុំត្រូវបានអ្នកស្រុកចាប់ចិត្តស្រឡាញ់រាប់អានយ៉ាងខ្លាំង។ ក្រោយមកនេនទុំ និង នេនពេជ្រត្រូវបានម្តាយទាវនិមន្តឲ្យទៅស្មូតនៅផ្ទះរបស់ខ្លួន។ ខណៈដែលទុំកំពុងស្មូតនាងទាវចង់ចេញមកក្រៅមកមើលរូបទុំណាស់ដូចមានឃ្លាបញ្ជាក់ថា " អើតអើមដកកច្រហមាត់ ចង់ចេញប្រាកដគ្មានគេហៅ.............
ស្ទុះចូលយកអាវពាក់ពានា។ នៅពេលដែលឃើញភក្រ័ផូរផង់របស់ទុំភ្លាម នាងទាវបានគួចចិត្តប្រតិព័ទ្ធដោយពុំបានគិតពិចារណាថាទុំនេះមានចរិយាបែបណា? កើតក្នុងត្រកូលណា? មិនតែប៉ុណ្ណោះបានបួងសួងប្រាថ្នាជួបទុំជាគូគាប់ទៀតផង។ រីឯសាមណេទុំវិញ ខណៈដែលបានឃើញវង់ភក្រ័្តដ៏ស្រស់បំព្រងរបស់នាងទាវ រូបគេក៏បានកើតចិត្តលួចបេតីលើរូបនាងផងដែរ។ ដោយរូបគេពុំបានគិតគូរពិចារណាថានាងនាងជានារីនៅក្រមុំ ឬ ស្រ្តីមេម៉ាយប្តីលែង ឬ ក៏មានគេចូលស្តីដណ្តឹងហើយឬនៅ? ស្នេហារបស់ទុំទាវខាងលើជាស្នេហាបែបកាំរន្ទះ ដែលជាស្នេហាឆាប់រហ័សគ្មានគិតពិចារណា ឬស៊ើបអង្កេតមើលអតីតកាលរបស់គ្នាទៅវិញទៅមកឡើយ។ ស្នេហាអន្ទះសាររបស់ទុំទាវមានលក្ខណៈប្លែកជាងស្នេហាអន្ទះសាររបសខេមរៈជនទូទៅដទៃទៀតនៅត្រង់លក្ខណៈពិសេសរបស់បុគ្គលទុំទាវនេះ មួយជាសាមណេរ មួយទៀតជាក្រមុំកំពុងចូលម្លប់ទៅតាមទំនៀមទំលាប់ប្រពៃណីជាតិដែលម្នាក់ៗសុទ្ធតែមានវិន័យគោរពរៀងៗខ្លួន។ នាងទាវបានប្រគេនផាហ៊ុមថ្មីមួយដល់នេនទុំ មិនបានប៉ុន្មានថ្ងៃផង ទុំបានដោះស្បង់ហើយរត់ទៅរកនាងទាវយ៉ាងរួសរាន់។ គេទាំងពីរបានបង្កើតស្នេហាលួចលាក់ហើយបានធ្វើខុសនឹងទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិថែមទៀត។
ម៉្យាងវិញទៀត ថ្វីត្បិតតែការប្រព្រឹត្តរបស់ទុំទាវមានគុណវិបត្តិច្រើនជាងគុណសម្បត្តិយ៉ាងណាក៏ដោយ ក៏យើងឃើញថាស្នេហារបស់ទុំទាវជារូបភាពនៃការតស៊ូដេើម្បីសិទ្ធិសេរីភាពស្នេហាបរិសុទ្ធ និង ភក្តីភាព។ មនោសញ្ចេតនារបស់ទុំទាវបានត្របាញ់ចូលគ្នាជាធ្លុងមួយ។ ស្នេហានេះជាស្នេហាកើតឡើងដោយឆាប់រហ័សហើយក៏ជារូបភាពនៃស្នេហាបរិសុទ្ធក្នុងដំណើរប្រព្រឹត្តទៅនៃធម្មជាតិចិត្តរបស់យុវជនគ្មានលាយឡំទៅដោយការលោភលន់ ចំពោះបុណ្យសក្តិ ឬ ទ្រព្យសម្បត្តិអ្វីឡើយ។ បន្ទាប់ពីព្រះបាទរាមាជើងព្រៃរៀបចំផ្សំផ្គុំរួចមកទុំនិងទាវមានទឹកចិត្តភក្តីរវាងគ្នានិឹងគ្នាក្នុងឋានៈជាប្តីប្រពន្ធបានកើនឡើងមួយទ្វេរជាពីរ។ នៅពេលនាងទាវត្រឡប់ពីក្រុងលង្វែកមកត្បូងឃ្មុំវិញ ទុំក៏បានធ្វើដំណើរមកត្បូងឃ្មុំដែរ។ នៅពេលដឹងថានាងទាវរៀបការជាមួយម៉ឺនងួន ទុំរន្ធត់ចិត្តយ៉ាងខ្លាំង ហើយទុំក៏បានឡើងលើផ្ទះការច្រៀងឲ្យចេញមកទទួលខ្លួនដូចមានឃ្លាបញ្ជាក់ " ទុំថាឲ្យទាវស្រស់នួនល្អង នួនល្អងម៉ត់ដូចកែវចរណៃ បងមកដល់យូរគួរអាល័យ ទាវថ្លលាក់ខ្លួនពួនដល់ណា "។ ទាំងនេះបញ្ជាក់ថា ទុំស្រឡាញ់ទាវខ្លាំងណាស់ ស្រឡាញ់លើសកែវភ្នែករបស់ខ្លួនទៅទៀត។ នេះជាភក្តីភាពរបស់ទុំចំពោះទាវ។ រីឯនាងទាវវិញ ក៏មិនខុសអ្វីពីទុំឡើយ នាងក៏នឹកទុំដែរ។ " ទុំអើយអ្នកខ្សត់មិនខាន ម៉្លេះសមមិនហ៊ានរុករានមក ទើបបានប្រុសបាត់ឈឹងជ្រងំ ទុក្ខប្អូនស្មើភ្នំក្រំក្រោក " ។ ចំណែកឯមរណភាពរបស់អ្នកទាំងពីរក៏បញ្ជាក់នូវភក្តីភាពរបស់គេដែរ។ ការស្លាប់របស់ពួកគេគឺព្រោះរបសសង្គមនាសម័យនោះ។ មិនត្រឹមតែប៉ុណ្ណោះ សេចក្តីស្នេហារបស់យុវជនទុំទាវត្រូវទទួលរងទុក្ខសោកឥតស្រាកស្រាន។ ប៉ុន្តែស្នេហារបស់យុវជនយុវនារីដទៃទៀតក៏តែងទទួលរងនូវទុក្ខសោករឿយៗផងដែរ។ ចំនុចមួយទៀតក៏បណ្តាលមកពីមជ្ឈដ្ឋានជុំវិញខ្លួនផងដែរ។
សរុបសេចក្តីមក លក្ខណៈស្នេហាទុំទាវគឺជាលក្ខណៈស្នេហាដែលកើតឡើងរវាងចិត្ត នឹង ចិត្ត និងជាស្នេហាមួយដែលមានភក្តីភាព និង ស្មោះស្មគ្រ័រវាងគ្នា និង គ្នា។ ម៉្យាងទៀតសេ្នហារបស់ទុំនិងទាវក៏មានគុណវិបត្តិច្រើនផងដែរចំពោះទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរយើង។
រួមសេចក្តីមក តាមរយៈការបកស្រាយនូវលក្ខណៈស្នេហារបស់ទុំទាវរួចខាងលើមកយើងអាចសន្និដ្ឋានបានថា ស្នេហារបស់អ្នកទាំងពីរជាសេចក្តីស្នេហាដែលរើបំរះនឹងទស្សនៈទំនៀមទំលាប់ចាស់គំរិលហួសហេតុគឺនំមិនធំជាងនាឡិ។ ជាពិសេសជាសេចក្តីស្នេហាដែលពោរពេញដោយភក្តីភាព ជាស្នេហាកើតឡើងដោយចិត្ត នឹងចិត្តផងដែរ។ ចំណែកឯឧបសគ្គនៃសេចក្តីស្នេហារបស់អ្នកទាំងពីរវាជាឧបសគ្គមួយដែលតែងតែកើតឡើងសម្រាប់មនុស្សជាតិជាដរាប។
ដូច្នេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយ មុនឈានចូលដល់ដំណាក់កាលជ្រើសរើសគូរស្រករ ត្រូវខិតខំសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជា ឬជំនាញណាមួយសឹមបង្កើតស្នេហាជាក្រោយ ទើបយើងអាចរកនូវសុភមង្គលគ្មានក្តីបារម្ភទុក្ខព្រួយដូចស្នេហាទុំទាវ៕

Posted at 12:43 AM |  by
Unknown