All Stories

Wednesday, July 12, 2017

តែងសេចក្តី គឺជាបណ្តុំនៃកថាខណ្ឌគាំទ្រគំនិតសំខាន់តែមួយ។ វាប្រៀបដូចជាការធ្វើជំនួញដោយចែកចេញជា៣ដំណាក់កាលគឺ ផ្សព្វផ្សាយផលិតផល(សេចក្តីផ្តើម) បង្ហាញផលិតផល(តួសេចក្តី) និងសរុបបទបង្ហាញ បញ្ចេញការយល់ឃើញនៃផលិតផល(សេចក្តីបញ្ចប់) ដោយបង្ហាញចេញនូវគោលបំណងរួមមួយគឺចំណេញ(ប្រធានបទ)។ តែងសេចក្តីត្រូវបានគេចែកចេញ ជាបីផ្នែកដែរ គឺ សេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់ ហើយដែល ផ្នែកនីមួយៗភ្ជាប់គ្នាដោយ   ឃ្លាភ្ជាប់សេចក្តី 

១.សេចក្តីផ្តើម

ជំនួញដែលរកចំណេញបានច្រើនឬក៍រលូនទៅបានអាស្រ័យលើការចាប់ផ្តើម នៃការផ្សព្វផ្សាយបង្ហាញអតិថិជនឱ្យមានការចាប់អារម្មណ៍ ដោយឡែកការធ្វើតែងសេចក្តីក៍ដូច្នេះដែរ ។ បើយើង ធ្វើសេចក្តីផ្តើមបានល្អ អាចធ្វើអោយអ្នកអាន ឬ អ្នកកែ ចង់អាន ចង់តាមដានកិច្ច ការយើងជាបន្តទៀត តែបើយើងធ្វើមិនបានល្អទេ យើងក៍គ្មាន សមត្ថភាពទាក់ទាញអារម្មណ៍អ្នកទាំងនោះអោយចង់អានឬតាមដាន កិច្ចការយើងតទៅទៀតដែរ ហើយគេអាចវាយតំលៃលើ សមត្ថភាព សំនេរទាំងមូលរបស់យើង បានដោយពុំចាំបាច់ចំណាយពេលវេលា អានឬមើលតទៅទៀត។
  • ផ្តើមសេចក្តីមានគោលបំណង៤យ៉ាងគឺ៖
    • បង្ហាញប្រធានបទរបស់តែងសេចក្តី
    • ផ្តល់គំនិតទូទៅដែលទាក់ទងនឹងប្រធានបទ
    • ជាការបញ្ជាក់ប្លង់សរុបនៃតែងសេចក្តីទាំងមូល
    • ជាការទាញអារម្មណ៍អ្នកអានឱ្យផ្តោតលើប្រធានបទ។
  • ផ្តើមសេចក្តី ចែកចេញជាបីផ្នែក(លំនាំ ចំណូល ចំណោទ)

  1. លំនាំបញ្ហា គឺជាគំនិតទូទៅដែលទាក់ទងនឹងប្រធានបទ ។ ការសរសេរ ឬបង្កើត គំនិតទូទៅនេះ មិនមែនចេះតែសរសេរតាមការនឹកឃើញនោះទេ ពោលគឺត្រូវតែពាក់ព័ន្ធនឹងប្រធានបទ។ លំនាំបញ្ហាប្រៀបដូចជាការទាក់ទាញភ្ញៀវឱ្យស្គាល់ហាងលក់ទំនិញរបស់យើងដូច្នេះដែរ ដោយធ្វើយ៉ាងណាឱ្យភ្ញៀវដឹងថាយើងលក់ទំនិញអ្វី។
    ឧទាហរណ៍(ប្រធានបទប្រាជ្ញាជាអាវុធ)៖ ជាទូទៅ ជីវិតមនុស្សរមែងតែងជួបឧបសគ្គនៃជីវិត មានមនុស្សខ្លះសុខចិត្តចុះចាញ់ រីឯអ្នកខ្លះទៀតបានខិតខំពុះពារ ប្រើប្រាស់ប្រាជ្ញារបស់ពួកគេដើម្បីដោះស្រាយវិបត្តិ និងឧបសគ្គទាំងនោះ។
  2. ចំណូលបញ្ហា គឺយើងត្រូវទាញប្រធានបទចូលឱ្យកាន់តែជ្រៅ  ប្រៀបដូចជា យើងនាំភ្ញៀវឱ្យចូលនៅក្នុងហាងរបស់យើង ហើយបង្ហាញថាយើងមានទំនិញពិសេសអ្វីដែលត្រូវលក់។ នៅក្នុងចំណូលបញ្ហា យើងត្រូវប្រើឃ្លានសំនួនមួយចំនួនដើម្បីបង្ហាញថា យើងមកដល់ចំណូលបញ្ហាហើយ។ ឃ្លាសំនួននេះអាចសរសេរបានថា៖
    • ហេតុដូចនេះហើយ ទើបមានមតិមួយបានលើក ឡើងថា  “ប្រាជ្ញាជាអាវុធ”    ។
    • ដូច្នេះហើយទើបមានទស្សនៈមួយបានអះអាងថា …….។
  3. ចំណោទបញ្ហា គឺជាការចោទសួរចំពោះប្រធានបទ ហើយចម្លើយនៃចំណោទបញ្ហាត្រូវបង្ហាញនៅក្នុងតួសេចក្តី បានសេចក្តីថានៅពេលដែលយើងលើកជាសំណួរ នោះអ្នកអានរមែងចង់ដឹងចម្លើយ ដូច្នេះស្មេរត្រូវសរសេរយ៉ាងណាដើម្បីបង្ហាញចម្លើយនៃចំណោទបញ្ហា ដែលមានខ្លឹមសារទាក់ទងនឹងប្រធានបទ។
សំនួរនៃចំណោទបញ្ហាត្រូវប្រើប្រាស់តាមប្រភេទនៃប្រធាន
ប្រធានពន្យល់ ៖
  •  តើមតិលើកឡើងខាងលើ មានខ្លឹមសារដូចម្តេច ?
  • តើមតិទស្សនៈ  ប្រធាន ដែលលើកឡើងថា  ….. ……មានអត្ថន័យ យ៉ាងណាដែរ ?
ប្រធានពិភាក្សា ៖
  • តើការលើកឡើងរបស់ប្រធាន ត្រឹមត្រូវដែរឬទេ ?
  • តើមតិទស្សនៈប្រធានដែលអះអាងថា …………. ………សមហេតុ សមផលដែរឬយ៉ាងណា ?

២.តួសេចក្តី

ដើម្បីសរសេរតួសេចក្តីបាន ជាដំបូងយើងត្រូវសរសេរឃ្លាភ្ជាប់សេចក្តី(ដើម្បីជាទុនមុន…) ដោយធ្វើការពន្យល់លើពាក្្យ ឬឃ្លាមួយចំនួន បន្ទាប់មកសរុបន័យនៃពាក្យ ឬឃ្លាទាំងនោះ ដោយបង្ហាញប្រាប់អ្នកអានថាប្រធានចង់និយាយអំពីអ្វី(សរុបពន្យល់ពាក្យ រួចពន្យល់ពីប្រធាន)ជាមុន ដើម្បីឈានទៅធ្វើការបកស្រាយខ្លឹមសារប្រធានទាំងមូល
  • ឃ្លាភ្ជាប់សេចក្តី៖ ដើម្បីជាទុនមុនការបកស្រាយ យើងគប្បីយល់ ន័យនៃពាក្យគន្លឹះសំខាន់ៗជាមុនសិន ។
  • ពន្យល់ពាក្យ ឃ្លា ន័យប្រធាន៖ ពាក្យប្រាជ្ញា មានន័យថា បញ្ញាញាណ ឬភាពឈ្លាសវាងវៃ រីឯពាក្យ អាវុធ  វិញ មានន័យថា គ្រឿងប្រដាប់សម្រាប់ប្រយុទ្ធ ឬការពារខ្លួន។ តាមការបកស្រាយន័យនៃពាក្យគន្លឹះទាំងនេះរួចមកនេះ ប្រធាបទខាងលើមានន័យថា ភាពឈ្លាសវាងវៃគឺជាគ្រឿងប្រដាប់សម្រាប់ការពារខ្លួន ដើម្បីដោះស្រាយវិបត្តិនិងបញ្ហានានា
    • ប្រធានខ្លះ តំរូវអោយពន្យល់ឃ្លាថែមទៀត ដូចនេះក្រោយ ពីធ្វើការពន្យល់ពាក្យរួចហើយ យើងត្រូវពន្យល់ន័យនៃឃ្លា ជាមុនសិន មុននឹងឈានទៅពន្យល់បកស្រាយន័យប្រធាន ។
  • ឧទាហរណ៍៖
    • ប្រធានបទ “ប្រាជ្ញាជាអាវុធ” យើងត្រូវពន្យល់ពាក្យគន្លឹះ គឺ ពាក្យ ប្រាជ្ញា និងអាវុធ បន្ទាប់មកយើងបង្ហាញប្រាប់ថា ប្រធានមានន័យថា “ភាពឈ្លាសវៃជាគ្រឿងការពារឱ្យមនុស្សអាចដោះស្រាយបញ្ហា”ជាដើម។
    • រីឯប្រធានបទ “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ” យើងត្រូវពន្យល់ឃ្លា “នៅផ្ទះម្តាយទីទៃ” និងឃ្លា “ទៅព្រៃម្តាយតែមួយ”  រួចធ្វើការបង្ហាញថាប្រធានចង់និយាយពីអ្វី។
  • បកស្រាយប្រធាន៖ ការបកស្រាយប្រធាននេះ គឺមិនមែនត្រឹមតែប្រាប់អ្នកអានថាប្រធានមានន័យយ៉ាងណាប៉ុណ្នោះទេ តែស្មេរត្រូវបន្ថែមអំណះអំណាន ដោយលើកយកឧទាហរណ៍ពីក្នុងប្រវត្តិសាស្រ្ត ជីវភាពរស់នៅប្រចាំថ្ងៃ ឬនៅក្នុងអក្សរសិល្ប៍មកបង្ហាញ។ ឧទាហរណ៍ ប្រធានបទ “ប្រាជ្ញាជាអាវុធ” យើងអាចលើកយកជីវភាពរស់នៅប្រចាំថ្ងៃ អក្សរសិល្ប៍ឬរឿងព្រេងដូចជារឿងទន្សាយ និងខ្យង ឬលើកយកផ្នែកនៃប្រវត្តិសាស្រ្តណាមួយមកបកស្រាយបង្ហាញអំណះអំណានគាំទ្រការបកស្រាយប្រធានបទរបស់យើង។
    ចំណាំ៖ រាល់ការបកស្រាយប្រធានរួច ស្មេរត្រូវបូកសរុប ឬធ្វើសេចក្តីសន្និដ្ឋាននៅក្នុងតួសេចក្តីជាមុនសិន មុននឹងចូលដល់ការសេចក្តីសេចក្តីបញ្ចប់។
សម្រាប់ប្រធានពន្យល់ ៖ ការបកស្រាយត្រូវស្របតាមខ្លឹមសាររបស់ ប្រធាន ។ ការបកស្រាយក្នុងប្រធានពន្យល់ គឺគ្រាន់តែជាការ ពង្រីកខ្លឹមសារ អត្ថន័យ របស់ប្រធាន ដែលបានលើកឡើងតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យស្មេរធ្វើការវិភាគ រកហេតុផល ខុសត្រូវទេ។  យ៉ាងណាមិញ ដើម្បីឱ្យការបកស្រាយពង្រីកន័យនេះល្អ យើងអាចប្រើវិធីពន្លេចក្នុងគោលបំណងធ្វើអោយ អ្វីដែល យើងបានលើកឡើងមានភាពប្រាកដជាក់លាក់ និង ច្បាស់លាស់ ឡើង ដោយយើងត្រូវលើកយក ឃ្លា ល្បះឬកថាខ័ណ្ឌផ្សេងៗដោយមាន ឧទាហរណ៍សំរាប់គាំទ្រអំនះអំណានដោយដកស្រង់ចេញពីក្នុងប្រវត្តិសាស្រ្ត ជីវភាពរស់នៅប្រចាំថ្ងៃ ឬនៅក្នុងអក្សរសិល្ប៍មកបង្ហាញផង ។ បន្ទាប់ពីការបកស្រាយ ត្រូវបូកសរុប ដែលយើងនិយមហៅថា សរុបសេចក្តី ឬការសន្និដ្ឋាន។
ចំណែកឯប្រធានពិភាក្សាការបកស្រាយប្រធានចែកចេញជាពីរផ្នែក គឺ មតិស្រប, មតិផ្ទុយ និងសំយោគមតិ ។
  • មតិស្រប៖ បកស្រាយស្របតាមន័យប្រធាន ដោយលើកយក ឧទាហរណ៍  និង អំនះអំនាងគាំទ្រ ។ ក្រោយការបកស្រាយ ត្រូវធ្វើ ការបូកសរុបខ្លីមួយ ។
  • មតិផ្ទុយ៖ បកស្រាយផ្ទុយពីគំនិតប្រធានបទ ពោល គឺបកស្រាយ បញ្ជាក់បន្ថែមលើការខ្វះខាតក្នុងមតិស្រប។ ក្នុងការបកស្រាយ យើង ត្រូលើកយកឧទាហរណ៍ និង អំនះអំនាងគាំទ្រមកអះអាងបញ្ជាក់ ។ ក្រោយការបកស្រាយ ត្រូវធ្វើការបូកសុបខ្លីមួយ ។
  • សំយោគមតិ ឬ មតិពិភាក្សា៖ ក្រោយពីការបក ស្រាយមតិស្រប និង មតិផ្ទុយ រួចហើយ យើងត្រូវធ្វើ ការបូកសរុបដោយប្រើ សំយោគ មតិ ឬក៍មតិពិភាក្សា ។ក្នុងករណីដែលមតិស្រប និង មតិផ្ទុយត្រឹមត្រូវ ដូចគ្នា បំពេញអត្ថន័យអោយគ្នាទៅវិញទៅមក យើងប្រើសំយោគ មតិ  តែប្រសិនបើមតិទាំងពីរ មានមតិណាមួយមិនត្រឹមត្រូវ យើងត្រូវ ពិភាក្សាទាត់ចោលខ្លឹមសារមតិដែលពុំត្រឹមត្រូវនោះចោល ដោយប្រើ មតិពិភាក្សា ។
ក៍ប៉ុន្តែ ប្រសិនបើមតិទាំងពីរ ទាំងមតិស្របនិងបដិមតិ  ខុសទាំងពីរ នោះយើងត្រូវង្កើតគំនិតថ្មីមួយដែលត្រឹម  ត្រូវ ជំនួសមតិទាំងពីរ ។ 

៣.សេចក្តីបញ្ចប់

សេចក្តីបញ្ចប់ជាទីតាំងដែលអ្នកអានអាចដឹងថា សំណេររបស់យើងឈានដល់ចុងបញ្ចប់ហើយ ដោយស្មេរអាចធ្វើការសន្និដ្ឋាន, ការវាយតម្លៃប្រធាន, ការសរសេរសង្ខេបឡើងវិញពីចំណុចសំខាន់ដែលបានរៀបរាប់ខាងលើ ឬ បញ្ជាក់ឡើងវិញអំពីចំណូលបញ្ហាតែមិនប្រើប្រាស់ពាក្យច្រំដែល ដោយគួរគប្បីបន្ថែមគំនិតពិចារណ ឬទស្សនៈផ្ទាល់ខ្លួនដើម្បីឱ្យសំណេរកាន់តែមានអត្ថន័យ និងផ្តល់ឱ្យអ្នកអាននូវសារ ឬការចងចាំបន្ទាប់ពីអានអត្ថបទសំណេររបស់អ្នក។
  • សន្និដ្ឋាន ឬ វាយតំលៃប្រធានៈ ក្នុងប្រធានអត្ថាធិប្បាយពន្យល់ យើងប្រើការសន្និដ្ឋានទៅលើខ្លឹម សារប្រធាន ដើម្បីអោយដឹងថា តើប្រធានដែលបាន បកស្រាយរួច មកហើយនោះ មានអត្ថន័យ ខ្លឹមសារ យ៉ាង ដូចម្តេច?។ដោយឡែក សំរាប់ប្រធានអត្ថាធិប្បាយពិភាក្សាវិញយើងប្រើ ការវាយតំលៃ របស់ ប្រធាន ដើម្បីអោយបានដឹងថា តើប្រធានដែលបានលើកឡើងនោះ ត្រូវឬខុស ត្រឹមត្រូវឬក៍ពុំត្រឹមត្រូវ សមហេតុសមផលឬយ៉ាងណា។
  • ទស្សនៈផ្ទាល់ខ្លួន៖ ជាការយល់ឃើញផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ទាក់ទងទៅនឹង ខ្លឹមសារប្រធាន ។ ជាទូទៅ ទស្សនៈនេះគេតែងភ្ជាប់ទៅនឹង វប្បធម៌ សង្គម លទ្ឋិប្រជាធិបតេយ្យ និង សន្តិភាព ។

គម្រោងតែងសេចក្តី  ប្រធានពន្យល់

១.ផ្តើមសេចក្តី

  • លំនាំបញ្ហា ជាគំនិតទូទៅទាក់ទងនឹងប្រធាន ។
  • ចំណូលបញ្ហាជាការលើកឬទាញប្រធានចូល ។
  • ចំណោទបញ្ហាជាការចោទសួរ ។ ឧទាហរណ៍ ៖
ឧទាហរណ៍៖ តើប្រធានដែលលើកឡើងខាងលើមានខ្លឹមសារយ៉ាងដូចម្តេច ?
តើការលើកឡើងរបស់ប្រធានបទខាងលើ មានខ្លឹមសារដូចម្តេច?
តើមតិទស្សនៈប្រធាន ដែលលើកឡើងថា  ….. ……មានអត្ថន័យ យ៉ាងណាដែរ ?
តើមតិទស្សនៈប្រធាន ដែលបានអះអាងដូចខាងលើ នេះបាននផ្តល់នូវតំលៃអប់រំយ៉ាងណាខ្លះដល់កុលបុត្រ កុលធីតា ខ្មែរយើង?
តើ មតិទស្សនៈ ឬអំនះអំនាងនេះ មានអត្ថន័យ យ៉ាងណាដែរ ?

២.តួសេចក្តី

  • ឃ្លាភ្ជាប់សចក្តី
  • ពន្យល់ពាក្យ ឃ្លា ន័យប្រធាន
  • បកស្រាយប្រធាន៖ បកស្រាយ់គំនិតសំខាន់ៗ ដោយលើកឧទាហរណ៍ និង អំនះអំនាងគាំទ្រប្រធានបទ  ។
  • បូកសរុប ឬ សន្និដ្ឋាន  បូកសរុបខ្លឹមសារនៃគំនិត សំខាន់ៗ ដែលបានបកស្រាយរួចមកហើយ ។

៣.សេចក្តីបញ្ចប់

  • សន្និដ្ឋាន
  • ទស្សនៈផ្ទាល់ខ្លួន ។

របៀបសរសេរ​តែងសេចក្តី

Posted at 7:52 AM |  by Unknown

0 comments:

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=111388202838890_111388222838888&adtype=banner300x250"></iframe>
</figure>

វិធីសាស្ត្រសរសេរតែងសេចក្តី

ដូចម្តេច​ហៅ​ថា​តែង​សេចក្តី?
​   តែង​សេចក្តី < តែង + សេចក្តី 
   តែង៖ រៀបចំ​ ស្អិតស្អាង​ តាំងបង្កើត 
   សេចក្តី៖ ដំណើរ​ ហេតុ​ ការណ៍ 
   ដូច្នេះ​ "តែងសេចក្តី"​ មាន​ន័យ​ថា​ការ​រៀបចំ​ពាក្យពេចន៍​ ការ​តុបតែង​ រចនា​ឃ្លា​ល្បះ​ក្នុង​ការ​សរសេរ​​រៀបរាប់​ហេតុការណ៍​ ឬបកស្រាយ​ទស្សនៈ​ណា​មួយ​ឳ្យ​បាន​សម​ហេតុផល​ ត្រឹមត្រូវ​ មាន​ខ្លឹមសារ​ប្រកប​ដោយ​ផល​ប្រយោជន៍​គួរ​ជា​ទី​ពេញ​ចិត្ត។ 

ប្រភេទ​នៃ​តែងសេចក្តី​អត្ថាធិប្បាយ
   តែង​សេចក្តី​អត្ថាធិប្បាយ​មាន​៣​ប្រភេទ​ដូចជា៖
 - អត្ថាធិប្បាយ​បែប​ពន្យល់ 
 - អត្ថាធិប្បាយ​បែប​ពិភាក្សា 
 - អត្ថាធិប្បាយ​បែប​ប្រៀបធៀប 
លំណែនាំក្នុងការសរសេរ
   ដើម្បី​ឳ្យ​ការ​សរសេរ​តែង​សេចក្តី​បាន​ល្អ​ អ្នក​សរសេរ​ត្រូវ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
- អាន​ប្រធាន​ឳ្យ​បាន​២​ទៅ​៣​ដង។ 
- ស្វែង​រក​ពាក្យ​ពិបាក​ ឬពាក្យ​គន្លឹះ​សំខាន់ៗ​ដែល​មាន​ក្នុង​ប្រធាន។​ ពាក្យ​គន្លឹះ​ អាច​មាន​ ១ពាក្យ ២ពាក្យ​ ឬ​៣ពាក្យ។
- ស្វែង​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ពិបាក​ ឬពាក្យ​គន្លឹះ​នីមួយៗ។
- យល់​ពី​ប្រភេទ​របស់​ប្រធាន(ពន្យល់ ពិភាក្សា ឬប្រៀបធៀប)។ 
- យល់​ពី​ដែន​កំណត់​របស់​ប្រធាន​(គេ​ឳ្យ​លើក​យក​រឿង​អ្វី​ខ្លះ​មក​បក​ស្រាយ​បញ្ជាក់)។ 

ដំបូន្មាន
   ដើម្បី​ឳ្យមាន​គំនិត​ទូលំ​ទូលាយ​សរសេរ​តែង​សេចក្តី​បាន​ក្បោះក្បាយ​ល្អ អ្នក​សរសេរ​ត្រូវ៖
- ស្វែង​យល់​ពី​ហេតុ​ការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​បច្ចុប្បន្ន។
 - អាន​សៀវភៅ​វប្បធម៌​ អរិយធម៌​ ប្រវត្តិសាស្ត្រ ...។
- អាន​ស្នា​ដៃ​អក្សរសិល្ប៍​មួយ​ចំនួន​ដែល​មាន​ក្នុង​កម្ម​វិធី​សិក្សា​ដូចជា៖​ រឿង​កុលាប​ប៉ៃលិន​ រឿង​ផ្កា​ស្រពោន​ រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​ រឿង​តេជោ​យ៉ត រឿង​ថោកែ​ចិត្ត​ចោរ​ ...។
 - ស្វែង​យល់​ពី​អត្ថន័យ​ អត្ថរូប​ និង​អត្ថរស​នៃ​រឿង​នីមួយៗ​ឳ្យ​ច្បាស់​លាស់។ 
- កត់ត្រា​ពាក្យ​សម្តី​សំខាន់ៗ​របស់​តួអង្គ​។ 
- ឧស្សាហ៍​អាន​តែង​សេចក្តី​របស់​អ្នក​និពន្ធ​ផ្សេងៗ​ឳ្យ​បាន​ច្រើន។ 
- ហ្វឹកហាត់​សរសេរ​តែង​សេចក្តី។

Posted at 7:40 AM |  by Unknown

0 comments:

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=111388202838890_111388222838888&adtype=banner300x250"></iframe>
</figure>

ប្រធានអត្ថាធិប្បាយប្រៀបធៀប

និយមន័យ
តែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប គឺជាប្រភេទតែងសេចក្តីមួយប្រភេទ ដែលតម្រូវឱ្យអ្នកតែងលើកយកកម្មវត្ថុ (ពាក្យសម្តី ឃ្លាប្រយោគ មតិ យោបល់ តួអង្គ វត្ថុ ស្នាដៃ...) មកធ្វើការប្រៀបធៀប ថ្លឹងថ្លែង ស្វែងរកឱ្យឃើញលក្ខណៈដូចគ្នានិងលក្ខណៈខុសគ្នា និងរកឱ្យឃើញថា តើកម្មវត្ថុណាមួយមានលក្ខណៈប្រសើរជាង។
គន្លឹះដើម្បីស្គាល់ប្រធាន​
.ពាក្យបង្គាប់
ចូរប្រៀបធៀប
ចូររកលក្ខណៈខុស និងលក្ខណៈដូច
ចូររកលក្ខណៈរួម និងលក្ខណៈដោយឡែក
.ពាក្យចោទសួរ
តើមតិទាំងពីរដូចគ្នា ឬខុសគ្នា?
តើមតិទាំងពីរមានលក្ខណៈរួម ឬលក្ខណៈដោយឡែកយ៉ាងដូចម្តេច?
តើមតិទាំងពីរមានលក្ខណៈដូចគ្នា ឬខុសគ្នាយ៉ាងណា?
វិធីសាស្ត្រតែងប្រធានប្រៀបធៀប
.សេចក្តីផ្តើម
លំនាំបញ្ហា ៖ លើកយករឿងរ៉ាវនៅក្នុងកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណូលបញ្ហា ៖ លើកយកកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណោទបញ្ហា ៖ (ចោទសួរបែបប្រៀបធៀប)
(តើ.......ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា និងខុសគ្នាបែបណាខ្លះហើយមួយណាប្រសើរជាង?)
.តួសេចក្តី
ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យ(ប្រៀបធៀបតួអង្គមិនបាច់ពន្យល់ពាក្យទេ តែបើប្រៀបធៀប បញ្ហាពន្យល់ពាក្យជាការចាំបាច់ )
ពន្យល់ន័យ
បកស្រាយ
ពន្យល់បកស្រាយលក្ខណៈដូចគ្នា ឬលក្ខណៈរួម
ពន្យល់បកស្រាយលក្ខណៈខុសគ្នា ឬលក្ខណៈដោយឡែក
សន្និដ្ឋានរួមរវាងទស្សនៈទាំងពីរ
.សេចក្តីបញ្ចប់
វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)
មតិចូលរួម

តែងសេចក្តីបែបប្រៀបធៀប

Posted at 7:36 AM |  by Unknown

0 comments:

ប្រធានអត្ថាធិប្បាយពិភាក្សា

និយមន័យ
តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធាន​មកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសមមានប្រយោជន៍ឬឥតប្រយោជន៍ ជាគុណឬជាទោស៘ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិណាសមរម្យជាង។
ជាទូទៅប្រធានពិភាក្សាគឺមានមតិពុំស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគដែលមាន៖
-មតិទី១ ឬ មតិស្រប
-មតិទី២ ឬ មតិផ្ទុយ
-មតិសំយោគ ឬ មតិពិភាក្សា
គន្លឹះដើម្បីស្គាល់ប្រធាន​
.ការបញ្ចោញមតិ
គេពោលថា “...............”
មតិមួយលើកឡើងថា “...........”
មានទស្សនៈជាច្រើនយល់ថា “..............”
មានទស្សនៈខ្លះយល់ថា “.......” ឯអ្នកខ្លះទៀតថា “.......”  ទៅវិញ។ ល។
.ពាក្យចោទសួរ
តើអ្នកយល់យ៉ាងណា ?
តើអ្នកយល់ដូចម្តេច ?
តើមតិនេះត្រូវឬខុស ?
តើមតិណាមួយត្រឹមត្រូវជាង ?
តើមតិណាមួយសមរម្យជាង ?
តើអ្នកមានយោបល់ដូចម្តេចដែរ?
តើមតិនេះគ្រប់គ្រាន់ហើយឬនៅ?
តើតើទស្សនៈខាងលើ មួយណាត្រូវមួយណាខុស?
- .........................................................?
.ពាក្យបង្គាប់
ចូរពិភាក្សា
ចូរវែកញែករកខុសត្រូវ
ចូរពិចារណា
ចូរវិនិច្ឆ័យ
ចូររិះគន់៘
វិធីសាស្ត្រតែងប្រធានពិភាក្សា
.សេចក្តីផ្តើម
លំនាំបញ្ហា ៖ (ដូចប្រធានពន្យល់ )
ចំណូលបញ្ហា ៖ (ដូចប្រធានពន្យល់ )
ចំណោទបញ្ហា ៖ ចោទសួរទៅលើប្រធាន (បែបពិភាក្សា )
  បើប្រធានមានមតិតែមួយត្រូវចោទថា៖
តើ.......................ត្រឹមត្រូវឬទេ?
តើ.......................សមស្របឬទេ?
តើ.........................ត្រូវឬខុស?
បើប្រធានមានមតិពីរខ្វែងគ្នាឬផ្ទុយគ្នាក្នុងរឿងតែមួយ យើងគួរដឹងថា មតិទីមួយជាមតិស្រប ឯមតិពីរជាមតិផ្ទុយ។ យើងត្រូវចោទថា៖ 
តើមតិទាំងពីរខាងលើ មួយណាត្រឹមត្រូវជាង ?
តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?
បើប្រធានមានមតិពីរក្នុងរឿងពីរផ្សេងគ្នា យើងត្រូវចោទថា៖
តើមតិទាំងពីរខាងលើនេះ ត្រឹមត្រូវឬទេ?
.. តួសេចក្តី
ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះ
ពន្យល់ន័យរបស់ប្រធាន
បកស្រាយ
មតិស្រប៖ ពន្យល់បកស្រាយបង្ហាញគំនិតគាំទ្រដល់មតិរបស់ប្រធាន (ឬមតិទី១ ប្រសិនបើប្រធានមានមតិពីរព្រមទាំងលើកភស្តុតាងឬឧទាហរណ៍បញ្ជាក់ឱ្យបានច្បាស់លាស់ ។
សរុបមតិស្រប (គឺពិតជាអ៊ីចឹងមែន)
សំណួរភ្ជាប់មតិស្របទៅមតិផ្ទុយ (តើ....ពិតជាអ៊ីចឹងមែនឬតើ........ ពិតមែនឬយ៉ាងណា?.....)
មតិផ្ទុយ៖ លើកទស្សនៈពន្យល់ឱ្យលំអៀង ឬឱ្យផ្ទុយពីមតិស្រប (ឬគាំទ្រមតិទី២ ប្រសិនបើប្រធានមានមតិពីរនិងលើកឧទារណ៍បញ្ជាក់ ។
សរុបមតិផ្ទុយ (គឺពិតជាអ៊ីចឹងមែន)
សំយោគមតិ៖ គឺជាការផ្សំមតិគ្នា ឬបំពេញគ្នាទៅវិញទៅមក
រវាងមតិស្រប និងមតិផ្ទុយ។ (មតិស្រប និងមតិផ្ទុយបំពេញឱ្យគ្នាទៅវិញទៅមក)
មតិពិភាក្សា៖ គឺជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិ ផ្ទុយដើម្បីប្រមើលមើលរកមតិដែលត្រឹមត្រូវ។
 អ្នកតែងត្រូវពិចារណាដោយខ្លួនឯងថា តើប្រធាននោះជាសំយោគមតិ ឬជាមតិពិភាក្សា រួចវាយតម្លៃថា៖
 បើជាសំយោគមតិ
ប្រធានមានមតិមួយ ត្រូវខ្លះ ខុសខ្លះ
ប្រធានមានមតិពីរ ត្រូវខ្លះ ខុសខ្លះដូចគ្នា (មតិទី១+មតិទី២ ឬមតិទី១ +មតិទី២+មតិបន្ថែម)
 បើជាមតិពិភាក្សា
មតិមួយត្រូវ មតិមួយខុស
.៣សេចក្តីបញ្ចប់
វាយតម្លៃប្រធាន៖ មតិប្រធានត្រឹមត្រូវឬទេ ត្រូវឬខុស?
-ទស្សនៈផ្ទាល់ខ្លួន ៖ សំណូមពរ ឬមតិចូលរួមក្នុងការអភិវឌ្ឍ ។
<ចំណាំ
តែងសេចក្តីបែបពិភាក្សាចែកចេញជាពីរប្រភេទគឺ ៖
  • ប្រធានពិភាក្សាសុទ្ធ៖ ប្រធានមានមតិតែមួយ។
  • ប្រធានពិភាក្សាប្រៀបធៀប៖ ប្រធានមានមតិពីរ។
ប្រភេទទាំងពីរនេះ គេអាចចែកជាពីរទៀតគឺ៖
                   ប្រធានពិភាក្សាពេញលេញ
  • ប្រធានមានមតិតែមួយ ខុសស្រឡះ
  • ប្រធានមានមតិមួយ ត្រូវខ្លះ ខុសខ្លះ
  • ប្រធានមានមតិពីរ ត្រូវមួយ ខុសមួយ
                     ប្រធានពិភាក្សាមិនពេញលេញ
  • ប្រធានមានមតិពីរជានិច្ច ហើយមតិនីមួយៗសុទ្ធតែមានហេតុ ផលត្រឹមត្រូវរៀងៗខ្លួន។
ប្រធានពិភាក្សាពេញលេញ
ក១ចំណោទបញ្ហា
  • តើ.......ខាងលើនេះត្រឹមត្រូវដែរឬទេ? (ប្រធានមានមតិតែមួយ)
  • តើ.......ទាំងពីរខាងលើនេះ មួយណាត្រូវមួយណាខុស? (ប្រធានមានមតិពីរ)
ក២មតិពិភាក្សា
  • មតិប្រធានមានមួយខុសស្រឡះ

  • មតិទាំងពីរ មួយត្រូវ មួយខុស
ក៣មតិសំយោគ
  • មតិប្រធានមានមួយ ត្រូវខ្លះ ខុសខ្លះ
ប្រធានពិភាក្សាមិនពេញលេញ
ខ១ចំណោទបញ្ហា
  • តើ.......ទាំងពីរខាងលើនេះត្រឹមត្រូវគ្រប់ជ្រុងជ្រោយដែរឬទេ?
ខ២មតិសំយោគ
  • លើកយកមតិទី១មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម៉្យាង ព្រោះ....
  • លើកយកមតិទី២មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម៉្យាងដែរព្រោះ....
  • ទោះបីជាមតិទាំងពីរមានលក្ខណៈត្រឹមត្រូវរៀងៗខ្លួនក៏ដោយ តែពុំទាន់ត្រឹមត្រូវពេញលេញដោយខ្លួនឯងឡើយ លុះត្រាតែ៖
    • មតិទី១ មតិទី២
    • មតិទី១ មតិទី២ មតិបន្ថែម

តែងសេចក្តីបែបពិភាក្សា

Posted at 7:32 AM |  by Unknown

1 comments:

back to top