Featured Articles
All Stories

Saturday, March 24, 2018

ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជាច្រើនយល់ថា "មានតែចំណេះវិជ្ជា​ទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់​មនុស្សយ៉ាងដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។

សេចក្តីអធិប្បាយ
ឆ្លងកាត់នវបទពិសោធរបស់មនុស្ស យើងឃើញថាដំណើរជីវិតមនុស្សគ្រប់រូប គ្រប់សម័យកាល ពោរពេញទៅដោយឧបសគ្គរាប់មិនអស់។ ឧបសគ្គទាំងនោះបានជំរុញឲ្យមនុស្ស​ប្រើគ្រប់បញ្ញាញាណដើម្បីទម្លាយភាពទាល់ច្រករបស់ខ្លួន។ ហើយជារឿយៗ ឃើញថាទោះបីជា​មានឧបសគ្គធំតូចយ៉ាងណាក៏ដោយ​ ក៏មនុស្សម្នាក់ៗប្រើប្រាស់ខួរក្បាល ដែលផ្ទុកទៅដោយ​ចំណេះវិជ្ជាយកមកដោះស្រាយបានប្រកបដោយជោគជ័យ។ ហេតុនេះហើយទើបមានមតិជាច្រើន​យល់ថា "មានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។
តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងណា?
ពាក្យថា "ចំណេះវិជ្ជា" សំដៅដល់ការចេះដឹងនូវផ្នែក ឬជំនាញផ្សេងៗ។ ឯ "សុភមង្គល" មាន​ន័យថាមង្គលល្អ ឬសេចក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយ។ អត្ថន័យរបស់ប្រធាននេះចង់និយាយថា ការចេះដឹងនូវជំនាញផ្សេងៗឲ្យពិតប្រាកដ រមែងនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ទាំងផ្លូវកាយបាន​យូរអង្វែង។
ជាការពិតណាស់ ការដែលចេះដឹងនូវមុខជំនាញណាមួយឲ្យបានច្បាស់លាស់ រមែងនាំឲ្យ​យើងមានភាពងាយស្រួលក្នុងការរកការងារធ្វើ មានសេចក្តីសុខ សុភមង្គល និងមានកិត្តិយសថែម​ទៀតផង។ វិជ្ជានាំឲ្យយើងមានទ្រព្យសម្បត្តិធូរធារព្រោះបើកាលណាយើងចេះអ្វីមួយពិតប្រាកដ យើងយកវិជ្ជានោះទៅប្រកបរបរទទួលទាននឹងបានកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងងាយ​ស្រួល។ មនុស្សមានចំណេះដឹងជាប់ខ្លួនមិនងាយនឹងចាញ់បោកគេ ពោលគឺយើងអាចនិយាយបាន​ថាចំណេះវិជ្ជាអាចបញ្ចៀសផុតពីការគេងប្រវ័ញ្ចគ្រប់រូបភាពពីសំណាក់ជនខិលខូច។ ជាក់ស្តែង​នៅក្នុងរឿងកុលាបប៉ៃលិន ដោយសារចំណេះវិជ្ជានេះហើយ ទើបធ្វើឲ្យចៅចិត្ររំដោះខ្លួនពីភាពជា​កម្មករ មកជាអ្នកត្រួតមើលបញ្ជីត្បូង រួចក្លាយជាកូនប្រសារថៅកែត្បូងថែមទៀត។ ចំណែកក្នុង​រឿងធនញ្ជ័យវិញ តួអង្គធនញ្ជ័យត្រូវទទួលរងនូវការប្រមាថពីសំណាក់ពួកមន្ត្រីខិលខូចមានទាំង​សេដ្ឋី និងស្តេច​ផង តែដោយសារធនញ្ជ័យមានប្រាជ្ញា ធនញ្ជ័យអាចការពារខ្លួនបានជោគជ័យរាល់​ពេលដូចជាយកកូនមាន់ និងកូនដំរីទៅប្រជល់ជាមួយនឹងមាន់ ដំរីរបស់ស្តេច យកសេះចត្រង្គរត់​តាមស្តេចទៅប្រពាតព្រៃ ធ្វើមាន់ឈ្មោលរងាវក្នុងទឹកជាដើម...។ ផលប្រយោជន៍នៃវិជ្ជាមួយទៀតគឺ​អាចបង្កើត ឬច្នៃប្រឌិតបាននូវផលិតផលគ្រប់បែបយ៉ាង ដើម្បីរំដោះខ្លួនពីគ្រោះអាសន្នផ្សេងៗ។ ពេលទៅដល់ស្រុកចិន ធនញ្ជ័យធ្វើនំបញ្ចុកលក់យកប្រាក់ចិញ្ចឹមខ្លួន។ លុះពេលជាប់ក្នុងគុកសំរិទ្ធ ធនញ្ជ័យចេះធ្វើខ្លែងឯកបង្ហោះបំភ័យស្តេចចិន ធ្វើឲ្យស្តេចចិនភិតភ័យក៏ដោះលែងធនញ្ជ័យឲ្យរួច​ខ្លួន រួចបញ្ជូនមកស្រុកខ្មែរវិញដោយមានបរិវារ និងទ្រព្យសម្បត្តិហែហមមកជាមួយផង។ ក្រៅពី​ការរកកម្រៃទាញយកទ្រព្យសម្បត្តិ ចំណេះវិជ្ជាក៏អាចជួយយើងឲ្យមានសេចក្តីសុខផ្នែកផ្លូវកាយ​បានយ៉ាងស្រួល ដូចជាការស្វែងយល់ពីសុខភាពអនាម័យ បរិស្ថាន ការយល់ដឹងពីជំងឺផ្សេងៗ ក៏​ដូចជាវិធីការពារខ្លួនឲ្យរួចផុតពីជំងឺគ្រប់ប្រភេទ។ល។ តួយ៉ាងដូចជាចៅចិត្រត្រូវទៅរស់នៅតំបន់​ប៉ៃលិនដែលជាស្រុកមានជំងឺគ្រុនចាញ់ ក៏ប៉ុន្តែដោយការជួយពន្យល់ពីគ្រូពេទ្យស្អាត គួបផ្សំនឹង​ចំណេះវិជ្ជាដែលបានរៀននៅសាលាផង ចៅចិត្រអាចថែរក្សាសុខភាពបានយ៉ាងល្អប្រសើរ។ ម្យ៉ាង​វិញទៀតចំណេះវិជ្ជាបានជួយសម្រាលបន្ទុកយើងឲ្យរួចផុតពីការងារដែលប្រើកម្លាំងបាយ ដូចជា​កម្មករសែងធ្ងន់ៗ ដូចករណីចៅចិត្រអ៊ីចឹង។ ពីដំបូងក៏ជាកម្មករដូចគេដែរ ក៏ប៉ុន្តែដោយចៅចិត្រ​មានចំណេះវិជ្ជាក៏បានឡើងឋានៈជាអ្នកមើលការខុសត្រូវវិញម្តង។
ជាងនេះទៅទៀត វិជ្ជានាំឲ្យមនុស្សមានវិន័យ និងសេចក្តីថ្លៃថ្នូរក្នុងជីវិតរស់នៅ​ ព្រោះចំណេះ​វិជ្ជាអាចតម្រង់មនុុស្សឲ្យប្រកបតែរបរណាដែលសុចរិតត្រឹមត្រូវ មិនប៉ះពាល់សិទ្ទិអ្នកដទៃ មិនប្រ​ព្រឹត្តអំពើដែលផ្ទុយពីច្បាប់រដ្ឋ។ ហើយវិជ្ជាធ្វើឲ្យមនុស្សមានឯករាជ្យភាព ព្រោះមិនចាំបាច់រស់នៅ​ដោយពឹងពាក់លើអ្នកដទៃ ឬត្រូវរណបគេយកបាយហូបនោះទេ ពោលគឺអាចរស់នៅបានដោយ​ខ្លួនឯង។ កាលណាមនុស្សមានការងារធ្វើ រកបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារ​នោះនឹងមានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋាន ដែលអាចញ៉ាំងជីវិតឲ្យរស់នៅចុះសម្រុងជាមួយ​អ្នកដទៃប្រកបដោយសុខដុមរមនា។ កម្មករទាំងឡាយមួយណាក៏ស្រឡាញ់ និងលើកតំកើងចៅ​ចិត្រគ្រប់ៗគ្នា ឥតមានច្រណែននិន្ទាអាក់អន់ស្រពន់ចិត្តអ្វីបន្តិចទាល់តែសោះ។
ដូចនេះយើងឃើញថា វិជ្ជាពិតជាបាននាំមកនូវសុភមង្គល ទាំងផ្លូវកាយ និងផ្លូវចិត្តដល់មនុស្ស​លោកពិតប្រាកដមែន។
ឆ្លងតាមការបកស្រាយខាងលើ យើងអាចសន្និដ្ឋានបានថា មតិរបស់ប្រធានពិតជាត្រឹមត្រូវ​ដែលអាចយកជាគតិសម្រាប់អប់រំមនុស្សគ្រប់រូបឲ្យខិតខំរៀនសូត្រស្វះស្វែងរកចំណេះវិជ្ជាមកទុក​ក្នុងខ្លួនដើម្បីញ៉ាំងជីវិតឲ្យរីករាយ និងមានសុភមង្គលសមដូចពាក្យចាស់មួយឃ្លាថា "បើចេះប្រាកដ​ប្រាក់រត់តាមហៅ"។ ប៉ុន្តែត្រូវចងចាំថាចំណេះវិជ្ជាទាំងនោះត្រូវតែប្រកបដោយក្រមសីលធម៌ផង។ ដូចនេះយុវជនទាំងឡាយ មិនត្រូវបណ្តោយឲ្យពេលវេលាដ៏មានថាមពលក្នុងការសិក្សារៀនសូត្រ​កន្លងទៅអសារបង់ឡើយ។

Posted at 3:42 AM |  by Unknown
ប្រធានៈ ចូរអ្នកធ្វើការប្រៀបធៀបពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាដែលខ្មែរធ្លាប់ទទួលមកគោរពបូជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។

សេចតក្តីអធិប្បាយ
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនវប្បធម៌ល្បីល្បាញរុងរឿងព្រមទាំងមានទំនៀមទំលាប់ជំនឿសាសនា ប្រពៃណីដ៏សំបូរបែប។ វប្បធម៌អរិយធម៌ទាំងនេះកើតមានដំណាលនឹងវត្តមានជនជាតិខ្មែរដែរ ប៉ុន្តែក្រោយមកខ្មែរបានទទួលយកវប្បធម៌អរិយធម៌ ភាសា អក្សរ សាសនា របស់ឥណ្ឌាមកច្នៃប្រឌិតបន្ថែមទៀត។ ចំពោះបញ្ហាសាសនាវិញ យើងលើកយកព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាមកធ្វើការប្រៀបធៀបដើម្បីរកឲ្យឃើញនូវលក្ខណៈដូចគ្នា និង ខុសគ្នារវាងសាសនាទាំងពីរនេះ។
តើសាសនាទាំងពីរនេះមានលក្ខណៈដូចគ្នា និង ខុសគ្នាយ៉ាងណាខ្លះ?
មែនហើយជាការពិតណាស់ សាសានាទាំងពីរនេះមានវត្តមាននៅលើទឹកដីខ្មែរតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានប្រជាជនខ្មែរនិយមរាប់អានទទួលយកមកគោរពបូជាតាំងពីដើមសតវត្សទី១នៃគ្រឹស្គសករាជសម័យនគរភ្នំមកម៉្លេះ។ ចំពោះលក្ខណៈដូចគ្នានៃសាសនាទាំងពីរនេះគេសង្កេតឃើញថា សាសនាទាំងពីរនេះមានប្រភពមកពីប្រទេសឥណ្ឌាដូចគ្នា ហើយវាបានហូរចូលមកប្រទេសកម្ពុជាបន្តបន្ទាប់គ្នាគ្រាន់តែមុន និង ក្រោយគ្នាបន្តិចបន្តួតែប៉ុណ្ណោះ។ ចំពោះវត្តមានព្រហ្មញ្ញសាសនាគេសង្កេតឃើញវត្តមានមុនពុទ្ធសាសនាគឺនៅពេលដែលព្រះបាទកៅណ្ឌិន្យបានរៀបអភិសេកជាមួយព្រះនាងសោមាហើយបានគ្រប់គ្រងប្រទេសកម្ពុជា។ ពេលនោះហើយដែលអង្គក្សត្រនេះបានផ្សាយវប្បធម៌ព្រហ្មញ្ញសាសនាដល់ប្រជារាស្រ្តព្រះអង្គ។ យ៉ាងណាមិញចំពោះពុទ្ធសាសនាប្រហែលជាហូរចូលក្រោយព្រហ្មញ្ញសាសនា១សតវត្ស គឺប្រហែលសតវត្សទី២នៃគ្រឹស្តសករាជតាមរយៈសមណៈទូតពីរអង្គដែលព្រះបាទធម្មាសោកក្សត្រប្រទេសឥណ្ឌាបញ្ជូនមកផ្សព្វផ្សាយនៅដែនដីសុវណ្ណភូមិ គឺព្រះសោណត្ថេ និង ព្រះឧត្តរត្ថេរ។ ចំពោះលក្ខណៈដូចគ្នាមួួយទៀតនៃសាសនាទាំងពីរនេះគឺអប់រំមនុស្សឲ្យធ្វើអំពើល្អ ជឿលើបុណ្យបាបដូចគ្នា។ ថ្វីត្បិតតែសាសនាទាំងពីរនេះមានមាគ៌ាសម្រាប់គោរពប្រតិបត្តិខុសគ្នា ប៉ុន្តែគោលបំណងគឺដូចគ្នានៅត្រង់អប់រំកាយ ចិត្តរបស់មនុស្ស ឲ្យធ្វើអំពើល្អវៀចាកអំពើអាក្រក់ ឲ្យចេះខ្លាចបាប ពោលគឺឲ្យមនុស្សហាត់ពុតលត់ដំចិត្តឲ្យប្រកាន់យកតែសេចក្តីល្អប្រកបដោយមេត្តាករុណាមុទិតា ដែលក្នុងព្រហ្មញ្ញសាសនាមានព្រះព្រហ្មជាតំណាង( ព្រះភក្រ័្តទាំងបួន)។ ការអប់រំបែបនេះគឺបានជ្រាបដល់សន្តានចិត្តខ្មែរគ្រប់រូបរហូតដល់ការគ្រប់គ្រងប្រទេស ក៏ព្រះរាជាខ្មែរយកទ្រឹស្តីនេះមកអនុវត្តផងដែរ។
រីឯទ្រឹស្តីនៃសាសនាទាំងពីរនេះវិញ ថ្វីត្បិតតែមានលក្ខណៈក៏ពិតមែនក៏គេឃើញមានលក្ខណៈដូចគ្នាខ្លះដែរ គឺនៅត្រង់សាសនាទាំងពីរនេះមាននិយាយពីភពទាំងបីដូចជា ឋានមនុស្ស ឋាន សួគ៌ ឋាននរក។ នៅត្រង់ចំនុចនេះគឺសំដៅទីកន្លែងដែលមនុស្ស ទេវតា និង សត្វនរករស់នៅ។ ភពទាំងបីនេះមនុស្សតែងតែវិលវល់កើតទីណាមួួយមិនអាចជៀសផុត ដោយវាអាស្រ័យលើសកម្មភាពល្អ អាក្រក់តែប៉ុណ្ណោះ។ ស្ថានទាំងបីនេះ គឺមនុស្សយើងអាចមើលឃើញតែស្ថានមនុស្សលោកយើងតែមួួយប៉ុណ្ណោះ។ ប៉ុន្តែស្ថានសួគ៌នរកវិញមនុស្សមិនអាចមើលឃើញបានទេ។
ម៉្យាងវិញទៀតសាសនាទាំងពីរនេះខែ្មរបានទទួលយកមកគោរពបូជាដូចគ្នាតាំងពីសម័យបុរាណមកម៉្លេះ។ ដោយសារជំនឿទៅលើសាសនាទាំងពីរនេះហើយ ទើបបានជាខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើនដើម្បីឧទ្ទិសចំពោះអាទិទេពនៃសាសនាទាំងពីរក្នុងន័យលើកតម្កើងអាទិទេពសុំសេចក្តីសុខផ្សេងៗ។ មិនតែប៉ុណ្ណោះខ្មែរបានធ្វើសមាហរណកម្មសាសនាទំាងពីរឲ្យចូលគ្នាមកគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ។
បើគេពិនិត្យលក្ខណៈខុសគ្នាវិញគេឃើញថា ព្រះពុទ្ធសាសនាគឺមិននិយាយពីអាទិទេពទេព្រោះព្រះពុទ្ធជាមនុស្សហើយក៏ជាម្ខាស់សាសនានិងជាអ្នកសិក្សាស្រាវជ្រាវរកឃើញទ្រឹស្តីនេះដែរ។ ព្រះនាមសទត្ថ មានមាតាបិតា និង នគរនៅលើផែនដីនេះ ហើយការដែលព្រះអង្គអាចត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ក៏ព្រោះតែការខិតខំព្យាយាមបំពេញបារមីទាំងដប់នេះដែរ។ ផ្ទុយពីព្រះពុទ្ធសាសនានេះវិញ ព្រហ្មញ្ញសាសនាគឺមានអាទិទេពបីអង្គជាអ្នកបង្កើតទ្រឹស្តី គឺព្រះព្រហ្ម ព្រះសិវៈ និង ព្រះវិស្ណុ។ អាទិទេពទាំងបីអង្គនេះមាននាទីផ្សេងៗពីគ្នាគឺព្រះព្រហ្មជាអ្នកបង្កើតលោក ព្រះសិវៈជាអ្នកបំផ្លាញលោក និង ព្រះវិស្ណុជាអ្នកថែរក្សាលោក។ ព្រះពុទ្ធសាសនាក្រៅពីព្រះពុទ្ធ មានតែអង្គព្រះអរហន្តជាសាវគ្គដែលមាននាទីជួយផ្សព្វផ្សាយគៅរពប្រតិបត្តិទៅតាមទ្រឹស្តីរបស់ព្រះពុទ្ធ។ ផ្ទុយពីនេះព្រហ្មញ្ញសាសនាព្រះវិស្ណុមានអវតាររហូតដល់ទៅដប់ដែលអវតារនិមួួយៗមាននាទីជួយមនុស្សនៅពេលណាដែលពិភពលោកគ្រាអាសន្នដោយពួកអសុរៈអុកឡុកធ្វើបាបម្តងៗ។
រីព្រះពុទ្ធសាសានាាគោរពប្រតិបត្តិតាមពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បានស្រាវជ្រាវរកឃើញដោយព្រះអង្គផ្ទាល់ក្នុងរយៈពេល៤៥ព្រះវស្សាក្រោយពេលត្រាស់ដឹងដោយគេបានប្រមូលចងក្រងជាគម្ពីរព្រះត្រៃបិដកដែលមាន៨៤០០០ធម្មក្ខន្ធចែកចេញជាបីគម្ពីរគឺ វិន័យបិដក សុត្តន្តបិដក និង អភិធម្មបិដក ដើម្បីទុកឲ្យពុទ្ធបរស័ទគោរពប្រតិបត្តិតាម។ ឯព្រហ្មញ្ញសាសនាវិញមានគម្ពីរវេទជាគោលដែលជាទ្រឹស្តីអាទិទេពទាំងបីអង្គនេះហើយគម្ពីរនេះចែកចេញជាបួនគឺសម្រាប់បរិស័ទគោរពប្រតិបត្តិតាម។ ទ្រឹស្តីនៃសាសនាទាំងពីរនេះមានលក្ខណៈផ្ទុយគ្នាយ៉ាងខ្លាំង នៅត្រង់ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យជឿនិងផ្អែកលើសមត្ថភាពខ្លួនឯង រីឯព្រហ្មញ្ញសាសនាអប់រំមនុស្សឲ្យជឿលើអាទិទេពព្រេងសំណាងទៅវិញ។
ម៉្យាងទៀតចំពោះសេចក្តីសុខ និង ទុក្ខវិញក៏មានលក្ខណៈខុសគ្នាច្រើនដែរ ព្រោះតាមពុទ្ធសាសនា សេចក្តីសុខ និង ទុក្ខរបស់មនុស្សគឺស្ថិតនៅលើអំពើរបស់មនុស្សជាអ្នកប្រព្រឹត្ត។ បើកាលណាគេធ្វើអំពើល្អ នឹងបានល្អ គេធ្វើអំពើអាក្រក់ នឹងបានអាក្រក់ ពោលគឺសុខ និង ទុក្ខ តាមរយៈកម្ម និង​ផលនេះឯង។ ចំណែកតាមរយៈព្រហ្មញ្ញសាសនាវិញសេចក្តីសុខ និង ទុក្ខគឺស្ថិតនៅលើកណ្តាប់ដៃអាទិទេព ព្រោះបើកាលណាអាទិទេពឲ្យសុខគឺមនុស្ស នឹងបានសុខ បើកាលណាអាទិទេពឲ្យទុក្ខមនុស្សនឹងបានទុក្ខដោយមិនអាចចៀសផុតឡើយ។ ពោលគឺអាទិទេពជាកំណត់ជោគវាសនា សុខ ទុក្ខ ល្អអាក្រក់របស់មនុស្ស។ បើកាលណាគេចង់សុខគឺគេត្រូវខិតខំព្យាយាមធ្វើការអង្វរកអាទិទេព សុំសេចក្តីសុខតាមរយៈវិធីប្រតិបត្តិទាំងបួនគឺ តបៈ យោគៈ បូជាយញ្ញ និង ពិធីលាងបាប ឬ សិវៈរាត្រី។ ឯព្រះពុទ្ធសាសនាវិញ កាលណាមនុស្សចង់បានសុខ គេត្រូវលះបង់អំពើអាក្រក់ចោល ហើយប្រកាន់យកអំពើល្អទាំងកាយ វាចា និង ចិត្តនោះ គេនឹងបានសុខ។
ទន្ទឹមនឹងនេះដែរ ចំពោះវាសនារបស់មនុស្សដែលល្អ អាក្រក់ មាន ក្រ លំបាកវេទនា ស្រួលស្រណុក មានឋានៈធំតូចយ៉ាងណា តាមទ្រឹស្តីព្រហ្មញ្ញសាសនាគឺស្ថិតនៅលើកណ្តាប់ដៃរបស់អាទិទេពផងដែរ ព្រោះអាទិទេពបានចារវាសនារបស់មនុស្សរួចជាស្រេចនៅពេលមនុស្សកើតមកដោយមិនអាចកែប្រែបានឡើយ ដូចជាការបែងចែកឋានៈទាំងបួននៅក្នុងសាសនានេះអញ្ចឹង គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវៃស្សៈ និង វណ្ណៈសូទ្រៈ ដែលវណ្ណៈទាំងបួននេះមិនអាចផ្លាស់ប្តូរបានឡើយ។ រីឯព្រះពុទ្ធសាសនាវិញ ចំពោះបញ្ហាខាងលើក៏ស្ថិតនៅលើមនុស្សជាអ្នកកំណត់ខ្លួនឯងដែរ ព្រោះបើកាលណាមនុស្សប្រកាន់យកសេចក្តីព្យាយមត្រូវ គិតត្រូវ​ ធ្វើអំពើជាកុសល ទាំងកាយ​ វាយចា និង ចិត្តទៅលើសកម្មភាពការងាររបស់គេដោយផ្ចិតផ្ចង់ និង យកចិត្តទុកដាក់គេនឹងទទួលបានសម្រេចជោគវាសនារបស់គេមិនខានដូចជាចំណេះដឹងជាដើម។ បើកាលណាយើងខិតខំរៀនយើងនឹងទទួលបានចំណេះដឹង ផ្ទុយពីព្រហ្មញ្ញសាសនាដែលថា ពុទ្ធិគឺអាទិទេពជាអ្នកផ្តល់ឲ្យទៅវិញ។
សរុបមកតាមរយៈការបកស្រាយប្រៀបធៀបនូវលក្ខណៈដូច និង លក្ខណៈខុសគ្នានៃសាសនាទាំងពីររួចមកយើងអាចវាយតម្លៃ និង សន្និដ្ឋានបានថា ថ្វីត្បិតតែសាសនាទាំងពីរនេះមានលក្ខណ​​​​​​​​​ដូចគ្នាខ្លះក៏ដោយ ខុសគ្នាខ្លះក៏ដោយក៏ខ្មែយើងទទួលយកមកគោរពបូជា ដោយធ្វើការកែច្នៃទ្រឹស្តីខ្លះមកជាការកសាងដើម្បីសាសានាទៅវិញដូចជាការកសាងប្រាសាទភ្នំដើម្បីឧទ្ទិសដល់អាទិទេពដែលមានច្រើនពាសពេញផ្ទៃប្រទេស។ មិនតែប៉ុណ្ណោះទស្សនៈសាសនាទាំងពីរ ខ្មែរបានយកមកបញ្ចាូលលាយឡំគ្នាដើម្បីគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ។ ម៉្យាងទៀតដោយយល់ឃើញថា ទ្រឹស្តីព្រះពុទ្ធសាសនាមានលក្ខណៈវិជ្ចមានជាងទើបខ្មែរលះបង់ព្រហ្មញ្ញសាសនា បែរមកគោរពពុទ្ធសាសនារហូតមកដល់សព្វថ្ងៃ ប៉ុន្តែខ្មរបានយកទ្រឹស្តីនៃព្រហ្មញ្ញសាសនាខ្លះមកបញ្ចូលក្នងព្រះពុទ្ធសាសនាដើម្បីគោរពប្រតិបត្តិផងដែរ។ ដូច្នេះទ្រឹស្ថី នៃសាសនាទំាងពីរនេះមានវត្តមាននៅលើទឹកដីខ្មរ និង សណ្តានចិត្តខ្មែរមិនសាបសូន្យឡើយ៕

Posted at 3:37 AM |  by Unknown
ប្រធានៈ មានមតិមួយយល់ថា « ប្រទេសអាប់ឱនព្រោះតែអំពើពុករលួយ» ឯមតិមួយទៀតយល់ថា « ប្រទសអាប់ឱនព្រោះតែអំពើមិនប្រក្រតីចំពោះការងារ»។ ចូពិភាក្សាដោយលើកអំណះអំណាងមកបញ្ជាក់។

សេចក្តីអធិប្បាយ​
ប្រទេសណាក៏ដូចប្រទេសណាដែរតែងតែចង់បាននូវភាពរីកចំរើនលូតលាស់ប្រកបទៅដោយភាពរុងរឿង និង កិត្យានុភាពជានិច្ច។ ចំពោះការចង់បាននេះ វាតែងតែប្រឈមទៅនឹងឧបសគ្គ និង បញ្ហាផ្សេងៗមិនអាចចៀសផុត។ បញ្ហាទាំងនោះវាតែងបណ្តាលឲ្យកើតមានការអាប់ឱន ទន់ខ្សោយ ប្រជាជនជួបការលំបាកគ្រប់បែបយ៉ាង។ ជាពិសេសប្រទេសជាតិលិចលង់ បាត់បង់កិត្យានុភាពក្លាយជាប្រទេសអន់ថយគួរឲ្យអាម៉ាស។ ទាក់ទងនឹងបញ្ហាខាងលើនេះ មានមតិពីរលើកឡើងខុសគ្នាថា " ប្រទេសជាតិអាប់ឱនព្រោះតែអំពើពុករលួយ " ឯមតិទីពិរយល់ថា " ប្រទេសជាតិអាប់ឱនព្រោះតែអំពើមិនប្រក្រតីលើការងារ ".
តើប្រទេសទាំងពីអប់ឱនបណ្តាលមកពីបញ្ហាទាំងពីរខាងលើ​ឬ យ៉ាងណា?
ដើម្បីងាយស្រួលដល់ការបកស្រាយយើងគួប្បីយល់នូវន័យរបស់ពាក្យ "អំពើពុករលួយ​ និង អំពើមិនប្រក្រតីលើការងារ " ជាមុនសិន។ ពាក្យាថា អំពើពុករលួយ មានន័យថា អំពើមិនត្រឹមត្រូវបំបានលើច្បាប់ក្បត់នឹងផលប្រយោជន៍មនុស្សជាតិ។ រីឯពាក្យ អំពើមិនប្រក្រតីើលើការងារគឺសំដៅលើអំពើទាំងឡាយណាដែលរាំងស្ទះលើការងារមិនឲ្យការងារមានការលូតលាស់។ តាមរយៈខ្លឹមសារនៃពាក្យទាំងនេះទស្សនៈប្រធានខាងលើមានន័យថា ប្រទេសជាតិអាប់ឱនអន់ថយ ព្រោះតែសកម្មភាពទាំងឡាយណាដែលជាអំពើមិនត្រឹមត្រូវបំពានលើច្បាប់ក្បត់នឹងផលប្រយោជន៍ជាតិ។ ឯមិតិទីពីរមានន័យថា ប្រទេសជាតិអាប់ឱនអន់ថយព្រោះតែអំពើទាំងឡាយណាដែលរាំងស្ទះដល់ការងារមិនឲ្យការងារមានការលូតលាស់ល្អ។
មែនហើយជាការពិតណាស៊កក្តាដែលនាំឲ្យប្រទេសជាតិអាប់ឱនមានច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងប្រយោជន៍បុគ្គល។ នៅពេលណាដែលគេបោះបង់ប្រយោជន៍ទូទៅហើយ ឈោងចាប់ប្រយោជន៍ផ្ទាល់ខ្លូនជាធំ គេសង្កេតឃើញថា ផលអវិជ្ជមានកើតឡើងចំពោះជាតិមិនអាចចៀសផុត។ តួយ៉ាងចំោះពោះការលួចកិបកេង បន្លំថវិកាជាតិវាជាទង្វើមួយដែលប៉ះពាល់យ៉ាងខ្លាំងទៅនឹងការលូតលាស់នៃសេដ្ឋកិច្ចជាតិ។ បើសិនជាទង្វើនេះវារីកក្នុងទ្រង់ទ្រាយធំ រដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូលមិនតិចទេក្នុងមួយឆ្នាំៗ។ ប្រការនេះវានឹងធ្វើឲ្យរដ្ឋមានការខ្វះខាតប្រាក់សម្រាប់ផ្គត់ផ្គង់ ដឹកនាំ ឬ ធ្វើការអភិវឌ្ឍន៍វិស័យផ្សេងៗតៀត។ នៅពេលនោះហើយជាហេតុនាំមកនូវផលវិបាកដល់ការរស់នៅរបស់ប្រជជន ក៏ដូចជាការដឹកនាំគ្រប់គ្រង។ ជាឧទាហរណ៍ក្នុងស្ថាប័នណាមួយ បើកាលណាគេធ្វើការបន្លំដោយលើកគម្រោងពន្លើតម្លៃដោយបំប៉ោងចំណាយខុសបែបបទហិរញ្ញវត្ថុ ហើយបែរមកបង្កើនបុគ្គលិកធ្វើការច្រើន នេះជាប្រការមួយដែលជំរុញឲ្យដំណើរការអភិវឌ្ឍជាតិមានដំណើរថយក្រោយ នឹង ធ្វើឲ្យសេដ្ឋកិច្ចជាិតិធ្លាក់ចុះ ឈានទៅធ្វើឲ្យប្រទេសជាតិជួបបញ្ហាក្រីក្រ អាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរការយកមូលដ្ឋានសម្ភារៈរដ្ឋធ្វើជាមជ្ឈមណ្ឌលអាជីវកម្មផ្ទាល់ខ្លួន ជាទង្វើមួយប៉ះពាល់ដល់ប្រយោជន៍សាធារណៈដែរព្រោះទង្វើនេះស្តែងឡើងដោយផលប្រយោជន៍បុគ្គលដែលជាទង្វើឲ្យជាតិខាតបង់។ តួយ៉ាងបុគ្គលខ្លះបានប្រើធនធាន អគារ​ទីតាំងរដ្ឋរកស៊ីយ៉ាងអាណាធិបតេយ្យ។ ចំណែកឯរដ្ឋពុំបានប្រាក់ចំណូលពីអាជីវកម្មនេះឡើយគឺបានតែបុគ្គលដែលជាអ្នកធ្វើអាជីវកម្មលើទ្រព្យសម្បត្តរដ្ឋតែបុណ្ណោះ។ ត្រង់នេះហើយដែលជាភាពខាតបង់នាំឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនិងអាប់ឱន។
ប្រការមួយទៀត កាលណាគេឃុបឃិតជាមួយឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់ វាក៏ជាអំពើមួយធ្វើឲ្យជាតិបាត់បង់ភាពថ្លៃថ្នូរដែរ។ ចំពោះបញ្ហានេះគេប្រទះឃើញច្រើនក្នុងប្រទេសនានា ដោយគេធ្វើការរកស៊ីគេចពន្ធ ព្រោះគេត្រូវរូវជាមួយសមត្ថកិច្ចទទួលខុសត្រូវដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលហើយវាអាចធ្វើឲ្យមានភាពអាណាធិបតេយ្យនៅក្នុងសង្គមកាន់តែខ្លាំងឡើយៗនាំឲ្យវាគ្មានសណ្តាប់ធ្នាប់ល្អ។ មិនតែប៉ុណ្ណោះការរកស៊ីជួញដូរគ្រឿងញៀន លក់ទំនិញក្លែងក្លាយ ទំនិញគ្មានគុណភាពក៏ជាមូលហេតុធ្វើឲ្យជាតិលិចលង់បាត់បង់ភាពថ្លៃថ្នូររបស់ខ្លួនដែរ។ ជាពិសេសការកៀបសង្កត់អ្នកក្រីក្រ កិបកេងកំលាងំពលកម្មរបស់គេដើម្បីបង្កើនទ្រព្យរបស់ខ្លួនក៏ជាបញ្ហាធ្ងន់ធ្ងរក្នុងចំណោមបញ្ហាខាងលើដែលធ្វើឲ្យសង្គមធ្លាក់ចុះមុខមាត់។
លើសពីនេះទៅទៀត ការប្រើអំណាចរំលោភយកទ្រព្យសម្បត្តិសាធារណៈជាកម្មសិទ្ធិវាជាហេតុមួយស្តែងឲ្យឃើញពីការធ្វើអាជីវកម្មលើជាតិ ហើយធ្វើឲ្យជាតិលិចលង់ធ្លាក់ទៅជាអន់ថយបន្តិចម្តងៗ ព្រោះទង្វើនេះជាការបន្លំភ្នែកស្រស់ៗដែលសាធារណជនទូទៅស្អប់ខ្ពើម និង ថ្កោលទោសដល់បុគ្គលដែលប្រព្រឹត្តទង្វើអវិជ្ជមានបែបនេះ។
រួមមកទង្វើខាងលើនេះពិតជានាំឲ្យជាតិអាប់ឱន រដ្ឋបាត់បង់ប្រាក់ចំណូល ហើយសម្បត្តិមានតម្លៃរបស់ជាតិត្រូវរលាយហិនហោច។ ចំណែកឯផលទុនធ្លាក់ចុះ ជាតិ និង រាស្រ្តក្រទៅៗ ឯជនពុករលួយកាន់តែមានទៅៗ។
ផ្ទុយពីមតិខាងលើនេះវិញ មតិទីពីរបែរជាយល់ថា ប្រទេសអាប់ឱន ព្រោះតែអំពើមិនប្រក្រតីលើការងារទៅវិញ។ ការដែលគេហ៊ានអះអាងដូចនេះមកពីគេយល់ឃើញថា បើកាលណាគេធ្វើការបញ្ចូលជនអសមត្ថភាពឲ្យកាន់កាប់ការងារសំខាន់ៗតាមរយៈខ្សែស្រឡាយរបស់ខ្លួនដោយមិនឆ្លងកាត់ការប្រឡងបញ្វាក់ពីសមត្ថភាពត្រឹមត្រូវវានឹងធ្វើឲ្យការងារដែលគេធ្វើមិនមនប្រសិទ្ធិភាពហើយលទ្ធផលការងារមានលក្កណៈមិនល្អ ឬ មិនបានទទួលជោគជ័យ។ មិនតែប៉ុណ្ណោះ បើកាលណាគេបែរជាមិនគោរពអនុវត្តតាមច្បាប់ការងារវិញ វាធ្វើឲ្យបញ្ហាកើតឡើងចំពោះសង្គមដែរ ព្រោះទង្វើនេះសង្គមចាំតែទទួលរងផលអវិជ្ជមានតែប៉ុណ្ណោះ។ បើគេបណ្តោយឲ្យនាយទុនរំលោភបំពានលើច្បាប់ការងារ​ឬសិទ្ធិរបស់កម្មករស្រេចតែចិត្ត វានឹងបង្ករភាពស្មុកស្មាញកាន់តែច្រើនឡើងៗដល់សង្គមដែលវាអាចឈានទៅរកការធ្វើបាតុកម្ម កូដកម្ម ឬអំពើហឹង្សាផ្សេងៗដាក់គ្នាទៅវិញទៅមក ហើយវានឹងធ្វើឲ្យបាត់បង់ស្ថេរភាពសង្គម ឬភាពចលាចលវឹកវក្នុងសង្គមមិនខាន។ ម៉្យាងទៀតបើបុគ្គលិករដ្ឋវិញ បើបណ្តោយឲ្យឈប់ស្រេចតែអំពើចិត្ត ហើយមិនគោរពតួនាទី និង ភារកិច្ច ពេលវាលាធ្វើការ វាក៏ធ្វើឲ្យការងារដើរថយក្រោយ ជះឥទ្ធិពលមិនល្អដល់សង្គមផងដែរ។
ម៉្យាងទៀតចំពោះជនដែលគ្មានមនសិការលើការងារវិញ ក៏អាចចាត់ទុកជាអ្នកធ្វើឲ្យការងារមានលក្ខណៈមិនប្រក្រតី ហើយមិនសូវរីកចម្រើនដែរ។ ជនដែលធ្វើការឡេះឡោះខ្ជីខ្ជារមិនតស៊ូប្រឹងប្រែងក្នុងការបំពេញការងារ នាំឲ្យការងារមានលក្ខណៈមិនល្អប្រសើរ ព្រោះតែអ្នកបំពេញការងារមិនយកចិត្តទុកដាក់ ធ្វើការឲ្យរួចពីដៃ ធ្វើការងារដោយមិនស្រឡាញ់ការងារ។ ទន្ទឹមនឹងនេះដែរចំពោះបុគ្គលធ្វើការផ្តេកផ្តួលទៅតាមតែប្រាក់បៀរវត្សវាក៏ធ្វើឲ្យការងារមានលក្ខណៈមិនល្អដែរ ព្រោះការធ្វើការងារបែបនេះវាធ្វើឲ្យុដំណើរការមានលក្ខណៈមិនស្មើល្អ ម្តងល្អ ម្តងអាក្រក់ យឺតយ៉ាវ ឬលៀនដែលជាការបង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមាន និង អវិជ្ជមាន។
លើសពីនេះទៅទៀតបើជនគ្មានសុឆន្ទៈលើការងារវិញក៏ដូច្នេះដែរព្រោះថាគេធ្វើការដោយគ្មានគំនិតម្ចាស់ការលើខ្លួនឯង ចាំតែគេប្រាាប់ គេបញ្ជា វាក៏ធ្វើឲ្យកើតមានភាពអវិជ្ជមានដល់សកម្មភាពនៃប្រព័ន្ធការងារនៅក្នុងស្ថាប័ន ឬកន្លែងណាមួយដែលនាំឲ្យស្ថាប័ន ឬកន្លែងនោះងាយនឹងទទួលរងនូវភាពអាប់ឱន​ឬ អន់ថយ។ ត្រង់គឺសំដៅបុគ្គលដែលបំពេញការងារធ្វើការទាល់តែគេត្រួត ហើយគេពុំប្រើបញ្ញាស្មារតីក្នុងការច្នៃប្រឌិតលើការងារ មិនសូវសិក្សាស្រាវជ្រាវធ្វើការងារឲ្យទៅមុខ ហើយចេះតែបណ្តែតបណ្តោយទៅតាមដំណើរ។
សរុបសេចក្តីមកភាពអសកម្មខាងលើវានឹងធ្វើឲ្យជាតិទ្រុឌទ្រោមដោយសារកិច្ចការទាំងអស់ពុំសម្រេចតាមផែនការព្រោះការច្រើនធ្វើការបានតិច ជាតិខ្វះខាតផលិតផលសម្រាប់លក់ដូរ ហើយជាកក្តាធ្វើឲ្យគ្មានការប្រណាំងប្រជែងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។
រួមសេចក្តីមកតាមរយៈការពិភាក្សាខាងលើយើងឃើញថាភាពអសកម្មដែលកើតមកពីមិនប្រក្រតីលើការងារធ្វើឲ្យជាតិជួបបញ្ហាភាពក្រីក្រ ទន់ខ្សោយ ហើយត្រូវជាតិដទៃមើលងាយ។ ជាពិសេសគ្រប់វិស័យទាំងអស់អសកម្ម រដ្ឋគ្មានទុនបំរុងរាស្រ្តកាន់តែក្រៗទៅព្រោះកើតពីអំពើពុករលួយ។
សរុបសេចក្តីមកតាមរយៈការបកស្រាយខាងលើយើងអាចវាយតម្លៃបានថាទស្សនៈរបស់ប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដូចគ្នា។ ប្រទេសដែលមានការអាប់ឱនគឺបណ្តាលមកពីកក្តាយ៉ាងច្រើន ហើយក៏មិនអាចចៀសផុតពីកក្តាទាំងពិរខាងលើនេះដែរ។ ចំពោះបញ្ហានេះធាតុពិតនៃការលិចលង់របស់ជាតិផ្តើមចេញពីអំពើពុករលួយ ព្រោះអំពើនេះវារាលដាលធ្វើឲ្យមានភាពអសកម្មនៃការងារដែលនាំឲ្យការងារមានភាពអនថយឈានទៅដល់ការមើលបណាំគ្នាលែងខ្លាចច្បាប់ទម្លាប់ទៅជាអាណាធិបតេយ្យគ្មាននរណាស្តាប់នរណា។ ដូចនេះដើម្បីឲ្យសង្គមរីកចម្រើន និង ដំណើរការល្អ គេត្រូវបំបាត់អំពើពុករលួយតាំងពីថ្នាក់លើដល់ក្រោមដោយកុំយោគយល់ ហើយព្រមព្រៀងគ្នាក្នុងការបំពេញការងារប្រកបដោយឆន្ទៈ​ ទើបជាតិទទួលបានភាពលូតលាស់ និង មានភាពរុងរឿងព្រមទាំងកិត្យានុភាពល្អ៕

Posted at 3:34 AM |  by Unknown
ប្រធានៈ គេថា "នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ​"។ ចូរពន្យល់ដោយបញ្ជាក់ពីសកម្មភាពរបស់នារីក្នុងរឿងភូមិតិរច្ឆាន និង រឿងគូលីកំណែន។

​ សេចក្តីអធិប្បាយ
ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិកាលពីសម័យមុនក៏ដូចជាសម័យបច្ចុប្បន្នដែរគេត្រូវការចាំបាច់នូវការចូលរួមពីកម្លាំងរបស់នារីភេទ។ តាមរយៈប្រវត្តិសាស្រ្ត និង ទំនៀមទម្លាប់ប្រពៃណីខ្មែរ សង្គមខ្មែរយើងបានលើកតម្កើងស្រ្តីជាធំ។ ទាំងនេះបញ្ជាក់ថាស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ស្របទៅនឹងទស្សនៈខាងលើនេះហើយទើបមានមតិមួួយយល់ថា " នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ​"។
តើនារីបានចូលរួមសកម្មភាពអ្វីខ្លះចំពោះការអភិវឌ្ឍន៍សង្គមជាតិនិងគ្រួសារ?
ដើម្បីងាយស្រួលដល់ការបកស្រាយនូវចំណាោទបញ្ហាខាងលើ យើងគប្បីយល់នូវអត្ថន័យរបស់ពាក្យ "រួមវិភាគទាន និង អភិវឌ្ឍ " ជាមុនសិន។ ពាក្យថា "រួមវិភាគទាន​"មានន័យថា ការចូលរួមចំណែកធ្វើនូវអំពើណាមួយជាមួយអ្នកដទៃ។ រីឯពាក្យ "អភិវឌ្ឍ​​ " មានន័យថា ការធ្វើអ្វីមួយឲ្យលូតលាស់រីកចម្រើន។ តាមរយៈអត្ថន័យរបស់ពាក្យខាងលើទស្សនៈរបស់ប្រធានមានន័យថា នារីភេទបានចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ក្នងការស្តារនិងកសាងនូវជីវភាពគ្រួសារ និង សង្គមជាតិឲ្យមានការរីកចម្រើនលូតលាស់។
វាប្រាកដណាស់ដែលថា នារីជាកម្លាំងដ៏សំខាន់មួយក្នុងការអភិឌ្ឍន៍សង្គមជាតិ​និង គ្រួសារឲ្យរីកចម្រើើន។ បើយើងក្រឡេកទៅមើលនារីក្នុងរឿងភូមិតិរច្ឆានវិញយើងក៏ឃើញថា លោក ឌឿក អំ និង ឌឹក គាមបានបង្ហាញច្បាស់នូវសកម្មភាពនារីខ្មែរមួួយចំនួននៅភូមិក្រាំងលាវ ដែលតំណាងឲ្យនារីខ្មែរទូទៅនៅក្នុងប្រទេសដែលមានទឹកចិត្តក្លាហានក្នុងការបញេ្ចញនូវមតិដែលសុទ្ធតែគំនិតជឿនលឿនក្នុងការតបតជាមួួយពូកអាណាគមន៍បារាំង និង បរិវា។ តួយ៉ាងដូចជានាងតន់ភរិយារបស់សុវណ្ណ ក្រោយពីបាត់ប្តីក៏ខំដើររកនៅមន្ទីរឃុំឃាំងដោយនាងសាកសួរអ្នកយាមម្នាក់ដែលជាបរិវាបំរើដាច់ថ្លៃរបស់បារាំង។​ អ្នកទំាងពីរក៏បានប្រកែកគ្នាយ៉ាងតឹងសសៃកដូចសំដីនាងតន់បញ្ជាក់ថា "រឿងស្លាប់ជាការធម្មតាទេថី ! បើអ្នកស្រុកក្រាំងលាវមិនស្លាប់នឹងគ្រាប់កាំភ្លើងរបស់ថី ក៏គង់តែស្លាប់នឹងចាស់ជរា ឬ ស្លាប់នឹងរោគាផ្សេងៗ" ។ នាងតន់ក៏និយាយទៀតថា " មកពីគេទុកខ្មែរដូចសត្វតិរច្ឆានហ្នឹងហើយ បានជាមានរឿងធំដល់បុណ្ណឹង! ហើយខ្ញុំនឹកស្មានថា លោកចិត្តជាខ្មែរ! "។
លើសពីនេះទៅទៀត នាងនី នាងប៊ី ក៏មានសេចក្តីក្លាហានក្នុងការប្រកេែកតវ៉ាជាមួយពួកអាណានិគមបារាំងផងដែរ។ ដូចជាមានឃ្លាបញ្ជាក់ថា " នែលោកធំ! លោកប្រើអំណាចលើខ្ញុំ​ និង ជាតិខ្ញុំជ្រុលពេកហើយ។ លោកដាក់ខ្នោះបី្តមិនស្កប់ចិត្ត ឥឡូវលោកគិតដាក់ខ្នោះប្រពន្ធទៀត ...."។ ដោយឆ្អែតចិត្តនឹងពួកបារាំងជិះជាន់នាងប៊ីបានបន្តទៀតថា " លោកធ្វើចៅហ្វាយលើខ្មែរ លោកមើលឃើញត្រឹមតែប្រាក់មួយមុខប៉ុណ្ណោះ ចង់ខ្មែរធ្វើស្រែមិនបាន ចង់ខ្មែរដាច់ពោះស្លាប់ លោកឥតឈឺក្បាលទេ លោកគិតតែពីសង្ខើញទារពន្ធឲ្យខានតែបាន។ នេះឬដែលហៅថា អាណាព្យាបាល? "។​ សកម្មភាពទាំងនេះបញ្ជាក់ថានារីបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ចំពោះក្នុងគ្រួសារវិញ នារីមានតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំកូនចៅមើលការខុសត្រូវចំពោះផ្ទះសម្បែង។ នារីជាទីប្រឹក្សាមួយដ៏ល្អជាមួយប្តីកូនចៅមុនសម្រេចធ្វើអ្វីមួយ។ ចំពោះស្ថានភាពសង្គមនាពេលបច្ចុប្បន្ននារីក៏បានជួយបង្កើននូវជីវភាពគ្រួសារផងដែរ តាមរយៈការបង្ករបង្កើនផល ឬលក់ដូរប្រកបអាជីវកម្មផ្សេងៗជាមួយកម្លាំងបុរស។
បើយើងក្រឡេកមើលក្នុងរឿងគូលីកំណែនវិញម្តងយើងក៏ឃើញថា លោកអ៊ឹមថុកក៏បានបង្ហាញអំពីសកម្មភាពនារីក្នុងផ្ទៃរឿងផងដែរ។ នៅក្នុងចំនុចនេះយើងឃើញថា អ្នកគ្រូ គូ រស់ បានផ្តល់កម្លាំងគ្រប់យ៉ាងដល់ម៉ុឹងក្នុងការតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃបរទេសឈ្លានពាន។ ទោះបីមិនបានចេញតស៊ូដោយផ្ទាល់ក៏ដោយ ក៏អ្នកគ្រូបានចូលរួមចំណែកដោយប្រយោលដោយជួយជាគំនិតយោបល់ និង គាំទ្រដល់ការសម្រេចចិត្តរបស់ម៉ឹងដែរ។ ម៉្យាងវិញទៀតចំពោះជីវភាពគ្រួសារវិញ នារីក៏បានខិតខំជួយជាកម្លាំងបុរសផងដែរក្នុងការធ្វើស្រែចំការ និង ធ្វើការងារស្រាលៗនៅឯផ្ទះជំនួសកំលាំងប្តី។ សកម្មភាពទាំងនេះជាការសម្រាលនូវបន្ទុកជីវភាពគ្រួសារមួយផ្នែកដែរ។
ចំនុចមួយទៀតគឺការស្មោះត្រង់ប្តូរផ្តាច់ក្នុងគ្រាមានអាសន្ន ឬ​ការលំបាកផ្សេងៗ។ ជាក់ស្តែងដូចជានាងហេងមិនបណ្តោយខ្លួនឲ្យក្លាយជាចំណីតណ្ហារបស់ចៅហ្វាយស្រុកតាមរយៈអំណាចទឹកប្រាក់ឡើយ។ នាងហេងសុខចិត្តរត់គេចពីស្រុកកំណើតជាមួយឪពុកម្តាយលឹមមកភ្នំពេញរហូតបាត់បង់ជីវិត។
សរុបមក នារីពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និង គ្រួសារប្រាកដមែន។
រួមសេចក្តីមកតាមរយៈការបកស្រាយក្នុងអក្សរសិល្ប៏រឿងទាំងពីររួចមកយើងអាចសន្និដ្ឋានបានថានារីជាកំលាំងដ៏សំខាន់ក្នុងការរួមចំណែកធ្វើឲ្យសង្គមគ្រួសារ និង សង្គមជាតិរីកចំរើន។ នារីបានជួយជ្រោមជ្រែងចំពោះការងារបុរសជាច្រើនទាំងការស្រួលលំបាកគ្រប់បែបយ៉ាងដើម្បីបំរើឲ្យការរស់នៅប្រកបដោយលក្ខណៈល្អប្រសើរ។
ដូចនេះក្នុងនាមយើងជាពលរដ្ឋគ្រប់រូប យើងត្រូវលុបបំបាត់នូវគំនិតរើសអើងស្រ្តីភេទដោយយើងត្រូវចាត់ទុកស្រ្តីភេទជាកំលាំងចលករមួយចូលរួមក្នុងសកម្មភាពផ្សេងៗទាំងក្នុងគ្រួសារ និង សង្គមជាតិដូចយើងដែរ។ យើងត្រូវគិតថាស្រ្តី និង បុរសមានសិទ្ធិស្មើគ្នាក្នុងការរស់នៅក្នុងសង្គមជាតិ៕

Posted at 3:31 AM |  by Unknown

ប្រធានៈ មានទស្សនៈមួយពោលថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។ ចូរពន្យល់។

វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវី​អ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?

ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់​តែជាលក្ខណៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” , “ចារឹក” និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍” គឺជាលក្ខណៈពិសេសរបស់​ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។ ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា “អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។ មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថ​ន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរ​សិល្ប៍។
ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់​យុវវ័យខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្ត​សញ្ញាណខ្មែរ”។ ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជា​ប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅ​មនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿង​ភូមិតិរច្ឆាន គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបា​រាំង​បានលួចទៅបន់ស្រន់ព្រះអង្គដងកើ​ឲ្យបារមីព្រះអង្គទៅជួយគាំពារ ធានាថែរក្សាសង្សាឲ្យឆាប់​មក​ស្រុកខ្មែរវិញ។ ក្នុងរឿងដដែលនេះ​គេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិ​ហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុ​ទុរភិក្ស។ ដំណើររឿងបាន​បង្ហាញ​នូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ខណៈ​ពេល​ដែលគេរត់ទៅ​ពួន​​នៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្ម​មកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ។ បើគេនិយាយពី​លក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជា​ទំនៀមក្នុងការចូលចែចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបា​ចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើល​មក​ក្នុងរឿងទុំទាវ នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។ បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួស​ដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើ​មន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះ​ក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។ ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផង ជឿលើការទស្សទាយផងដូចព្រះគ្រូ​ចៅ​អធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីសមកគូស​វៀស​លេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យ​លង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ “នំមិនធំជាងនាឡិ” ដែលមាតា​បិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ គឺឪពុកម្តាយជាអ្នក​សម្រច​​អ្វីៗគ្រប់យ៉ាង។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួន​ទៅរៀបការនៅផ្ទះខាងកូនស្រី ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិន​យានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរ​ដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេ​ស្គាល់មនុស្សខ្មែរបានដោយងាយ។
យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ​ អាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាច​ទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាម​ជនលើកស្ទួយវប្បធម៌ អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។

Posted at 3:25 AM |  by Unknown
ប្រធាន៖ អ្នកខ្លះយល់ថា "មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ"។ ឯអ្នកខ្លះទៀត​យល់ថា "មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ"។ ចូរពិភាក្សាដោយលើក​ឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់។

សេចក្តីអធិប្បាយ
ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស ទាំងអ្នកដឹកនាំសហ​គមន៍ផ្ទាល់ ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំ​ធ្វើតាម ចាំអនុវត្ត ឬប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណា​មួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំ​ផ្ទាល់ ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីបង្កើន​ការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នក​ខ្លះយល់ថា "មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ"។ ឯអ្នកខ្លះទៀតយល់ថា "មេឃុំ​ដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ"។
តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង?
ដើម្បីជាស្ពានដើម្បីឈានទៅរកការបកស្រាយពីទស្សនៈប្រធានឲ្យបានក្បោះក្បាយ ជាបឋម​យើងគប្បីយល់នូវពាក្យ "អភិបាលកិច្ច" ជាមុន។ អភិបាលកិច្ចសម្តៅលើការគ្រប់គ្រង ដឹកនាំ និង​មានទំនាក់ទំនងល្អ។
មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ ព្រោះមេឃុំរូបនេះបានត្រូវតែងតាំងដោយ​ថ្នាក់លើ ដូច្នេះមេឃុំប្រភេទនេះខិតខំធ្វើការងារគ្រប់បែបយ៉ាងឲ្យតែថ្នាក់លើបញ្ជា ឬដាក់ផែនការ។ ម្យ៉ាងទៀតមេឃុំប្រភេទនេះប្រឹងប្រែងយកចិត្តយកថ្លើមថ្នាក់លើ ឬចៅហ្វាយនាយ ឬថ្នាក់លើដាក់​បញ្ជា ឬដាក់ផែនការអ្វីមួយហើយ មេឃុំត្រូវតែទទួលភារៈធ្វើដោយពុំហ៊ានតវ៉ា។ ដូចជាមេឃុំផាន់​ ក្នុងរឿងគូលីកំណែន។ មេឃុំផាន់បានខិតខំដើរទារពន្ធដារពីប្រជាជនតាមការបញ្ជារបស់ថ្នាក់លើ និងយកចិត្តថ្លើមថ្នាក់លើណាស់។ ជាក់ស្តែងនៅពេលមេឃុំផាន់ជូនលោកចៅហ្វាយពីភូមិ​ដើម​ក្រសាំងចូលកាត់ភូមិដើមអំពិល។ ពូផាន់ដើរយ៉ាងលឿនទៅផ្ទះអាចារ្យគីម។ គាត់ស្រែកបង្គាប់​អាចារ្យគឹមថា "បងអាចារ្យរកដូងបានប្រាំជូនលោកតេជគុណ និងថី។ បងរកឲ្យឆាប់ ព្រោះល្ថាច​ណាស់ហើយ តេជគុននឹងអាលទៅសាលាស្រុកវិញ។
ចំពោះក្នុងសង្គមជាតិវិញ ចាប់តាំងពីសម័យរដ្ឋកម្ពុជារហូតដល់មុនឆ្នាំ២០០២ គេរើសមេឃុំ​ដោយការជ្រើសរើស។ ហើយមេឃុំពេលនោះមានអភិបាលកិច្ចល្អ ដោយខិតខំធ្វើការងារយ៉ាង​សកម្ម ហើយបានបំផុសប្រជាជនឲ្យចូលរួមក្នុងសកម្មភាពចាត់តាំងរបស់ថ្នាក់លើដូចជាសកម្ម​ភាព​ជីកប្រឡាយ លើកទំនប់ ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល។ល។ ពេលមានមេទិញម្តងៗ មេឃុំ​បានដើរកោះប្រមូលប្រជាជនឲ្យចូលរួមមេទិញតាមផែនការរបស់ថ្នាក់លើ មិនមានធ្វេសប្រហែស​ឡើយ។ សរុបសេចក្តីមក ការបកស្រាយត្រួសៗខាងលើនេះ បង្ហាញថាមេឃុំដែលកើតឡើងដោយ​ការជ្រើសតាំងពិតជាមានអភិបាលកិច្ចល្អមែន។
តើមេឃុំដែលបានជ្រើសតាំងឡើងមក ពិតជាមានអភិបាលកិច្ចល្អមែនរឺ? ទន្ទឹមនឹងមតិខាង​លើនេះក៏លេចចេញនូវមតិមួយទៀតថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អ​ដែរ ព្រោះមេឃុំនេះកើតឡើងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានអ្នកបោះឆ្នោតឲ្យ។ ដូច្នេះថ្នាក់ដឹកនាំមូលដ្ឋាន​ត្រូវបម្រើឲ្យរាស្ត្រផ្ទាល់ ដោយខិតខំអភិវឌ្ឍឃុំរបស់ខ្លួួនឲ្យកាន់តែរីកចម្រើនថែមទៀត។ ម្យ៉ាងទៀត​មេឃុំដែលបានដោយការបោះឆ្នោត ខិតខំកែទម្រង់គ្រប់គ្រងបម្រើសេចក្តីត្រូវការរបស់រាស្រ្ត មិន​រើសមុខទេដោយមេឃុំនៅផ្ទាល់ជាមួយពលរដ្ឋ ជាអ្នកដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើពលរដ្ឋ​ខ្វះខាតអ្វី មេឃុំជាអ្នកបម្រើរៀបចំការងារកសាងឲ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជារាស្ត្រ មួយថ្ងៃៗ មេឃុំនេះខិតខំពន្យល់បំផុសប្រជាជនឲ្យចូលរួមជាបដិភាគក្នុងការស្ថាបនាមូលដ្ឋាន​របស់ខ្លួផ្ទាល់។ ឧទាហរណ៍ក្នុងសង្គមជាតិសព្វថ្ងៃ កាលពីឆ្នាំ២០០២កន្លងទៅថ្មីៗនេះ មានការបោះ​ឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់បង្កើតជាក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដើម្បីអនុវត្តគោលការណ៍​​អភិបាលកិច្ចឲ្យបានល្អប្រសើរ។ គេត្រូវផ្តល់អំណាចវិមជ្ឈការឲ្យទៅអ្នកថ្នាក់ក្រោម ដើម្បីអនុវត្ត​ក្នុង​ផែនការមូលដ្ឋានរបស់ខ្លួន។ នៅប្រទេសជឿនលឿនភាគច្រើនដែលកាន់លទ្ធិប្រជាធិបតេយ្យ មេ​ឃុំ ឬចៅសង្កាត់សុទ្ធតែកើតឡើងពីការបោះឆ្នោតដូចជានៅប្រទេសថៃ សហរដ្ឋអាមេរិច ចក្រភព​អង់គ្លេស អូស្រ្តាលី...។ ដូចគ្នានេះដែរ នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងគ្រូបង្រៀនស្រុកស្រែរបស់​លោកអ៊ឹម ថុកក៏មានបំផុសឲ្យបោះឆ្នោតជ្រើសរើសមេឃុំតាមទស្សនៈរបស់ពូហមដែរ ដូចត្រង់​សម្តី​របស់ពូហមថា "ហេតុដូច្នេះបានជាខ្ញុំយល់ឃើញថា ដល់រួចរាល់ឆ្នាំក្រោយៗនេះ យើងត្រូវបើកឲ្យ​មានសិទ្ធិប្រជាជនបោះឆ្នោតជ្រើសរើសមេឃុំដែលតំណាងឲ្យប្រជារាស្រ្តក្នុងឃុំ តែមិនមែនជាអ្នក​គាបលើរាស្ត្រដូចអាណានិគមបារាំងបង្កើតនោះទេ។" រីឯស្នាដៃរបស់លោក សួន សុរិន្ទ តាមរយៈ​រឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់វិញ សមបានត្រូវពេញចិត្តបោះឆ្នោតឲ្យជាប់ជាមេឃុំសង្គម​រាស្រ្តនិយម។ សមដឹកនាំខ្លួនបានរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបណ្តើរៗក្រោមព្រះ​រាជ​កិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុ។ សរុបសេចក្តីមកមតិទីពីរដែលថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរនេះពិតជាត្រឹមត្រូវម្យ៉ាងដែរ។
ឆ្លងតាមការបកស្រាយនូវមតិទាំងពីរខាងលើយើងឃើញថាមតិទីមួយគេលែងត្រូវការទៅ​ហើយ។ ឯមតិទីពីរកាន់តែត្រឹមត្រូវ ព្រោះមេឃុំ ឬចៅសង្កាត់ដែលប្រជាជនបោះឆ្នោតជ្រើសរើស​ដោយផ្ទាល់មានការគ្រប់គ្រងបានល្អជាង។ ម្យ៉ាងដើម្បីឲ្យមានអភិបាលកិច្ចល្អ ត្រូវមានប្រជាធិប​តេយ្យតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមតាមយុគសម័យកាលនីមួយៗ។
ដូចនេះមតិទីមួយមិនទាន់ត្រឹមត្រូវទេ ឯមតិទីពីរមានលក្ខណៈល្អប្រសើរ ព្រោះការបោះឆ្នោត​នាំឲ្យមានតម្លាភាពក្នុងប្រទេសប្រជាធិបតេយ្យ ដែលពលរដ្ឋមានសិទ្ធិជ្រើសរើសដោយផ្ទាល់។ ក្នុង​នាមយើងជាពលរដ្ឋត្រូវតែចូលរួមជ្រើសរើសយកការបោះឆ្នោតដែលជារបៀបដឹកនាំជឿនលឿន​តាមមាគា៌ប្រជាធិបតេយ្យ។

តែងសេចក្តី

Posted at 2:20 AM |  by Unknown
ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកបញ្ជាក់។

សេចក្តីអធិប្បាយ
នៅក្នុងសកលលោកយើងនេះ គេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែររបងជាមួយគ្នា តែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើគ្រប់វិវស័យ។ ក្នុងនោះដែរគេសង្កេតឃើញ​ការប្រើប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកពីភាសាបាលីសំស្រ្កឹត ដែលជាហេតុនាំឲ្យមានទស្សនៈ​មួយពោលថា "ភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។
តើមតិខាងលើនេះត្រឹមត្រូវដែរ ឬទេ?
ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែករកឲ្យឃើញច្បាស់នូវទស្សនៈខាងលើ ជាបឋម​យើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ "ភាសា" គឺជាពាក្យ ឬសម្តីដែលប្រើសម្រាប់ទាក់ទង​គ្នា ឬសម្តែងមនោសញ្ជេតនាប្រាប់គ្នាទៅវិញទៅមក។ "ម្តាយ" ជាអ្នកបង្កើត ឬជាអ្នកឲ្យកំណើត។ តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី សំស្រ្កឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ។
តាមទស្សនៈដែលថាភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសានោះគឺពិតជាប្រាកដណាស់ ព្រោះថាភាសាបាលីសំស្ក្រឹតមានដើមកំណើតនៅឥណ្ឌា ហើយបើតាមប្រវត្តិសាស្ត្រខ្មែរឃើញថា​ខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ។ ដូច្នេះឥណ្ឌាប្រាកដជាបាននាំ​ភាសាបាលី សំស្រ្កឹតមានកម្រិតខ្ពស់ និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើង ទាំងភាសា​និយាយ និងសរសេរ។ ឧទាហរណ៍សិលាចារឹករបស់ខ្មែរសុទ្ធតែសរសេរជាភាសាបាលី សំស្រ្កឹត រីឯ​ការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឺយកភាសាបាលីសំស្រ្កឹតជាភាសាយាន ឬភាសាផ្លូវការ​ទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្រ្កឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគ​ច្រើនដដែល។​ ឧទាហរណ៍ ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍...។ល។ មិនតែប៉ុណ្ណោះនៅតាម​វត្ត​អារាមការប្រើប្រាស់ភាសាបាលីសំស្រ្កឹតនៅតែពេញនិយម គឺព្រះសង្ឃសូត្រធម៌ជាភាសាបាលី​ សំស្រ្កឹតទោះសម្រាយជាខ្មែរក៏នៅតែសូត្រជាភាសាបាលីសំស្រ្កឹតដូចមុនដដែល។ ភស្តុតាងមួយ​ទៀតនេះ គឺផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូចជា លោក J. Tau Pan ថា "ភាសាបាលី សំស្រ្កឹតជាមាតានៃភាសាខ្មែរ"។ សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញយ៉ាង​ច្បាស់ថាភាសាបាលី សំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន។
ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅទៀតឃើញថាភាសាបាលីសំស្រ្កឹត​ពុំមែនជាមាតានៃភាសាខ្មែរទេ។ និយាយដូចនេះ ព្រោះថាភាសាខ្មែរមានដើមកំណើតតាំងពីយូរ​លង់ណាស់មកហើយ គឺតាំងពីកំណកំណើតមនុស្សខ្មែរមកម៉្លេះ គឺប្រមាណ ៥០០០ឆ្នាំមុនគ.ស។ លើសពីនេះទៅទៀត ភាសាខ្មែរត្រូវបានពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ "ខ្មែរមន" ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ "ឥណ្ឌូអឺរ៉ុប"។ ដូចគ្នានេះដែរភស្តុតាង​ដែលយើងហ៊ានកំណត់ច្បាស់ថាភាសាបាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ គឺនៅត្រង់ភា​សាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា ក្នុងការបន្លឺសម្លេង ភាសាខ្មែរគ្មានការ​លើកដាក់សម្លេងទេ ហើយមានចំនួនព្យាង្គតិច (ពីរព្យាង្គយ៉ាងច្រើន) ខុសពីភាសាបាលីសំស្កឹ្រត​មានចំនួនព្យាង្គច្រើន (បួន ឬប្រាំព្យាង្គ)។ ចំណែកស្រៈ និងព្យញ្ជនៈខ្មែរមានមូលភេទ អ អ៊ ហើយ​មានស្រៈកប់តួនៅក្នុងព្យាង្គទៀតផង។ លក្ខណៈពិសេសមួយទៀតគឺការបង្កើតពាក្យខ្មែរមានប្រើ​វិធីកំលាយដោយផ្នត់ដើម និងផ្នត់ជែក និងវិធីបន្សំ។ ឧទាហរណ៍ កើត > បង្កើត, កំណើត, ខ្នើត...។ ចំពោះលិង្គ និងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជាញី ឈ្មោល...។ ម្យ៉ាង​វិញទៀតភាសាខ្មែរក៏គ្មានក្បួនសម្ព័ន្ធងាយស្រួលក្នុងការបង្កើតប្រយោគ ព្រមទាំងមិនមានវិភត្តិដូច​ជាភាសាបាលីសំស្រ្កឹតទេ។ ប្រការសំខាន់គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ គឺភាសាខ្មែរបុរាណ (ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥) ភាសាខ្មែរកណ្តាល (ចាប់ពីសតវត្សទី១៦ រហូតដល់សតវត្សទី១៩) និងភាសាខ្មែរបច្ចុប្បន្ន (ចាប់ពីសតវត្សទី២០ រហូត​មក)។ សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេ គឺភាសាខ្មែរ​ជាអត្តសញ្ញាណរបស់ខ្មែរ និងស្ថិតនៅជាប់នឹងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណា​មកបំភ្លៃបានឡើយ។
ឆ្លងតាមការបកស្រាយ វែកញែកត្រួសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេ ព្រោះ​ភាសាបាលីសំស្ក្រឹតគ្រាន់តែជាកំចីបង្គ្រប់កង្វះខាតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតការប្រើប្រាស់ត្រូវបាន​យកមកច្នៃជាលក្ខណៈខ្មែរពិតៗ។ ឯមតិផ្ទុយវិញពិតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយ​ខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ។ ហើយការយកភាសាបាលីសំស្រ្កឹតក៏​ត្រូវ​កែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ និងរូបសព្ទ។
ជាយោបល់បញ្ចប់ មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេ ព្រោះភាសាខ្មែរមាន​លក្ខណៈពិសេសរបស់ខ្លួន។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែស្វែងយល់ឲ្យច្បាស់​លាស់ និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់ជាតិខ្លួន និងត្រូវលើកស្ទួយវប្បធម៌​ជាតិឲ្យកាន់តែថ្កុំថ្កើន និងគង់វង្សជារៀងរហូត។
អំពីសំណេរតែងសេចក្តី

Posted at 2:18 AM |  by Unknown
back to top